មក​ដឹង​តិចនិក​ថែ​រក្សា​សម្រស់​របស់​នារី​តាម​ប្រភេទ​ឈាម​នីមួយៗ

  • 2018-06-30 04:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ដឹង​ទេ​ថា​ ប្រភេទ​ឈាម​ដែល​មាន​នៅ​ក្នុង​ខ្លួន​អ្នក​គឺ​ជា​របស់​សំខាន់​បំផុត ព្រោះ​វា​អាច​ធ្វើ​ឱ្យ​អ្នក​មាន​ភាព​ឥតខ្ចោះ​ទៅ​តាម​ប្រភេទ​ឈាម​នីមួយៗ។ ចំណែក​ការ​បញ្ហា​​សម្រស់​និង​វិធី​ថែរក្សា​ក៏​ត្រូវ​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ ថ្ងៃ​នេះ កញ្ញា នឹង​នាំ​គ្នា​យើង​ទៅ​មើល​ពី​ថែរក្សា​សម្រស់​ឱ្យ​ត្រូវ​​តាម​ប្រភេទ​ឈាម មិន​មែន​ចេះ​តែ​ធ្វើ​តាម​គេ​នោះ​ទេ។

ឈាម​ក្រុម​A

ស្បែក​របស់​អ្នក​ដែល​មាន​ឈាម​ប្រភេទ A មិន​សូវ​ជា​មាន​បញ្ហា​រង​ប្រតិកម្ម​ពី​បរិយាកាស​ខាង​ក្រៅ​ប៉ុន្មាន​ទេ។ មិន​តែ​ប៉ុណ្ណោះ ស្បែក​នៃ​មនុស្ស​មាន​ឈាម​នេះ​មិន​សូវ​ជា​បែក​ញើស​ដូច​ឈាមក្រុម​ផ្សេង​ទេ ហើយ​ក៏​មិន​សូវ​ឡើង​ខ្លាញ់​ដែរ។ ប៉ុន្តែ​ពួក​គេ​ងាយ​នឹង​មាន​អារម្មណ៍​ត្រជាក់ ហើយ​មាន​រន្ធ​ញើស​តូចៗ​នៅ​លើ​ស្បែក​មុខ​​។ ដូច្នេះ អ្នក​គួរ​តែ​ឧស្សាហ៍​ផ្ដល់​សំណើម​ដល់​ស្បែក ដើម្បី​ការពារ​ការ​ឡើង​ស្ងួត ឬ​ប្រេះ​ស្រកា។

ឈាម​ក្រុម​ B

នារី​ដែល​មាន​ឈាម​ក្រុម​ B ច្រើន​តែ​ស្គម ឈាម​រាក់ និង​ឆាប់​ប្រតិកម្ម។ ស្បែក​របស់​អ្នក​រាង​ពិបាក​សន្មត​ឱ្យ​បាន​ច្បាស់​បន្តិច ព្រោះ​វា​អាច​ប្រែ​ប្រួល​ទៅ​តាម​ពេលវេលា និង​អាកាសធាតុ។ ក្រែម​លាង​ដែល​គ្មាន​ក្លិន​ក្រអូប និង​ជេល​លាប​មុខ ឬ​ម៉ាស​បិទ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុម​ឈាម​ប្រភេទ​ទី​២​នេះ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ងាយ​នឹង​ប្រតិកម្ម ឬ​ឆាប់​ឡើង​ប្រេង។ សម្រាប់​ពេល​ផាត់​មុខ គួរ​តែ​រើស​គូល័រ​ភ្នែក​ពណ៌​ភ្លឺ​ផ្លេក​ទើប​ស្អាត។

ឈាម​ក្រុម AB

អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែរក្សា​ស្បែក និង​ការ​ជ្រើស​រើស​ផលិត​ថែរក្សា​ស្បែក​ណា​ដែល​មាន​សារធាតុ​ចិញ្ចឹម​ផ្សំ​ពី​ធម្មជាតិ។ ម្យ៉ាង​ទៀត គួរ​ជៀសវាង​ការ​ប្រើ​ទឹក​ក្ដៅ សម្រាប់​លាង​សម្អាត​មុខ។ វិធី​ថែរក្សា​សម្រស់​ដែល​អាច​ប្រើ​បាន​ដោយ​ខ្លួន​ឯង គឺ​ការ​ប្រើ​ម៉ាស​ស៊ុត​បិទ​មុខ ដើម្បី​បណ្ដុះ​កោសិកា​ស្បែក និង​ការពារ​ភាព​ចាស់។

ឈាម​ក្រុម​ O

ការ​គេង​បាន​គ្រប់គ្រាន់​គឺ​ជា​វិធី​ធ្វើ​ឱ្យ​សម្រស់​នៅ​ក្មេង​ និង​ស្រស់ស្អាត​សម្រាប់​អ្នក​មាន​ឈាម O។ បន្ទាប់​ពី​ក្រោក​ពី​គេង អ្នក​ត្រូវ​លាង​មុខ​ថ្នមៗ​ដោយ​ប្រើ​គ្រីម និង​ទឹក​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់ ហើយ​គួរ​ជៀសវាង​ការ​ប្រើ​ហ្វូមលាង​មុខ។ មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​នេះ​ច្រើន​តែ​មាន​ស្បែក​ឡើង​ខ្លាញ់ និង​មាន​រន្ធ​ញើស​ធំៗ ដូច្នេះ​ហ្វូម​លាង​មុខ​​អាច​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​ស្បែក​ទៅ​វិញ។

ចុចអាន៖ រឿង​ពិសេស​៨​យ៉ាង ​​ទាល់​តែ​​អ្នក​​ឈាម​ប្រភេទ O ​ប៉ុណ្ណោះ​ទើប​មាន​

សម្គាល់

ក្រៅ​ពី​វិធី​សាស្ត្រ​ខាង​លើ នារី​ដែល​មាន​ប្រភេទ​ឈាម​នីមួយៗ​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​របប​អាហារ​ផង​ដែរ។ អ្នក​ឈាម​ A គួរ​ញ៉ាំ​បន្លែ ប្រភេទ​សណ្ដែក​ដែល​មាន​ប្រូតេអ៊ីន និង​គ្រាប់​ធញ្ញជាតិ។ ចំណែក​​ឈាម​ប្រភេទ B គួរ​ញ៉ាំ​ចំណី​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប និង​អាហារ​ដែល​ប្រើ​សាច់​ច្រើន។ រី​ឯ​ឈាម​ប្រភេទ AB គួរ​ញ៉ាំ​អាហារ​សមុទ្រ ​អាហារ​បំប៉ន ឬ​ទឹក​ដោះ​គោ។ ចុងក្រោយ​សម្រាប់​ឈាម​ប្រភេទ O គួរ​​ញ៉ាំ​ដែល​គ្មាន​ជាតិ​ខ្លាញ់ មាន់​ទា និង​ត្រី​ឱ្យ​បាន​ច្រើន៕​​​

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ សរ សុគន្ធី