ក្លៀក​ស​គ្មាន​រោម​មួយ​សរសៃ ដោយសារ​រូបមន្ត ៣ យ៉ាង​នេះ

  • 2018-06-22 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ក្លៀក​ខ្មៅ និង​មាន​រោម​ធ្វើឲ្យ​ស្រី​ៗ​មិន​អាច​ពាក់អាវ ឬ​រ៉ូប​វាល​ៗ​បាន​ទេ​។ ដូចនេះ​ដើម្បី​ជួយ​បន្សាប​ក្ដី​បារម្ភ​នេះ​ឲ្យ​អស់ កញ្ញា សូម​ណែនាំ​វិធី ៥ ដែល​អាច​ជួយ​កម្ចាត់​រោម និង​ស្នាម​ខ្មៅ​ក្រោម​ក្លៀក​នេះ​ក្នុង​ពេល​តែ​មួយ។

១.កម្ចាត់​រោម​ក្លៀក​ជាមួយ​ស៊ុត​ពណ៌​ស

ស៊ុត​ស គឺ​ល្អ​សម្រាប់​ការ​ដក​រោម​ក្លៀក ហើយ​​ផ្សំ​វា​ជាមួយ​ ម្សៅ​រមៀត​និង​ទឹកដោះគោ​ទៀត​នោះ ជួយ​សម្អាត​កោសិកា​ដែល​ងាប់ និង​ក្លិន​ស្អុយ​ទៀត​ផង។

របស់​ដែល​ត្រូវ​មាន៖

  • ស៊ុត​គោះ​យក​តែ​ពណ៌​ស

  • ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ

  • យ៉ាអួ ១ ស្លាបព្រា

  • កន្សែង​ស្អាត ១

របៀប​ធ្វើ​ដាក់​ស៊ុត​ពណ៌​ស​លាយ​ជាមួយ​ម្សៅ​រមៀត យ៉ាអួ រួច​កូរ​វា​ឲ្យ​សព្វ​ឲ្យ​ឡើង​ខាប់។ បន្ទាប់មក​ លាង​សម្អាត​ក្លៀក​នឹង​ទឹកក្ដៅឧណ្ហ៍ៗ រួច​យក​កន្សែង​ជូត​ក្លៀក ដើម្បី​ពង្រីក​រន្ធញើស។ លាប​ល្បាយ​នោះ​ទៅ​ក្លៀក ដោយ​ម៉ាស្សា​ថ្នម​ៗ ដើម្បី​ឲ្យ​ជ្រាប​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ស្បែក។ ក្រោយ​លាប​រួច​ទុក​ចោល ២០ នាទី សឹម​លាង​ជាមួយ​ទឹក​ត្រជាក់។ ធ្វើ​បែបនេះ ២-៣ ដង​ក្នុង​មួយ​សប្តាហ៍ ទទួល​បាន​លទ្ធផល​ល្អ​បំផុត។

២.កម្ចាត់​ស្នាម​ខ្មៅ និង​រោម​ជាមួយ​ក្រូចឆ្មារ និង​រមៀត

ក្រូចឆ្មារ​មាន​ផ្ទុក​បរិមាណ​វីតាមីន C និង​អាស៊ីដ​ធម្មជាតិ​ច្រើន ដូចនេះ​វា​មាន​សមត្ថភាព​លុប​បំបាត់​កោសិកា​ស្បែក​ដែល​ងាប់។ លើស​ពី​នេះ​ទៅ​ទៀត​ជាតិ​អាស៊ីដ​ធម្មជាតិ និង​សារធាតុ​ផ្សេង​ៗ​ដូចជា កាល់ស្យូម ដែក ម៉ាញេសូម ប៉ូតាស្យូម ជាតិ​សរសៃ .... អាច​កម្ចាត់​រោម​រហូត​ដល់​ឫស និង​ក្លិន​ខ្លួន​មិន​ល្អ​ទៀត​ផង។

របស់​ដែល​ត្រូវ​មាន៖

  • ក្រូចឆ្មារ​ស្រស់ ១ ផ្លែ

  • ម្សៅ​អង្ករ ២ ស្លាបព្រាកាហ្វេ

  • ស៊ុត​យក​តែ​ពណ៌ ១ មួយ

  • ចាន និង​ស្លាបព្រា

របៀប​ធ្វើ

ច្របាច់​យក​ទឹក​ក្រូចឆ្មារ​ដាក់​ចូល​ក្នុង​ចាន​ដោយឡែក។ បន្ទាប់មក​បន្ថែម​ម្សៅ​និង​ស៊ុត​ពណ៌​ស​ចូល​ទៅ​ក្នុង​ចាន ដោយ​ប្រើ​ស្លាបព្រា​កូរ​រហូត​ទាល់​ល្បាយ​នោះ​ខាប់។ ក្រោយ​ល្បាយ​ផ្សំ​រួច​ហើយ ទុក​ដាក់​មួយ​ឡែក​សិន។ ចាប់ផ្ដើម​លាង​សម្អាត​ក្លៀក​ដោយ​ទឹក​ក្ដៅ ដើម្បី​យក​ជាតិ​កខ្វក់​ចេញ និង​ធ្វើឲ្យ​រន្ធញើស​ពង្រីក បន្ទាប់មក​ប្រើ​កន្សែង​ទន់​ជូត​កោសិកា​ដែល​ងាប់។លាប​ល្បាយ​នៅ​លើ​រោម​ក្លៀក រួច​ម៉ាស្សា​ថ្នម​ៗ​ដោយ​ដៃ ទើប​វា​ជ្រាប​ចូល​ក្នុង​កោសិកា។ ទុក​វា​ចោល ២០ ទៅ ២៥ 25 នាទី​រហូត​ទាល់​តែ​ស្ងួត ហើយ​កក ចាំ​លាង​សម្អាត​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ។

៣.ជម្រុះ​រោម​ក្លៀក​ជាមួយ​ទឹក hydrogen peroxide (ទឹក​លាង​របួស)

hydrogen peroxide គឺជា​សមាសធាតុ​គីមី​មួយ​ដែល​មាន​រូបមន្ត H 2O 2. នៅ​ក្នុង​សំណុំ​បែបបទ​វា​មាន​ជាតិ​អំបិល​លើស​ទឹក​ធម្មតា​បន្តិច។

របស់​ដែល​ត្រូវ​មាន៖

  • ទឹក hydrogen peroxide ១ ដប

  • សំឡី ឬ​ក្រណាត់​កប្បាស និង កូន​ចាន

របៀប​ធ្វើ៖

ចាក់ ទឹក hydrogen peroxide ១ ទៅ​ក្នុង​ចាន​ដាក់​ក្រណាត់​កប្បាស ចូល​ក្នុង​ចាន​ដែរ បន្ទាប់​មក​លាង​សម្អាត​ស្បែក​ជាមួយ​ទឹកកក។ បន្ទាប់​មក​យក​ ក្រណាត់​កប្បាស​នៅ​ក្នុង​ចាន​មក​លាង​សម្អាត​ក្លៀក​ខ្មៅ​នោះ​ដោយ​ដៃ​ថ្នម​ៗ។ អ្នក​គួរតែ​ឧស្សាហ៍​ធ្វើ ដើម្បី​ឆាប់​ឲ្យ​ក្លៀក​ស ដោយ ១ សប្ដាហ៍ ២-៣ ដង៕

ចុចអាន៖វិធី​ខាត់​ស្បែក​​​​ឲ្យ​ស​ស្អាត ដោយ​ប្រើ​គ្រឿង​ផ្សំ​​ធម្មជាតិ​​ពីរ​មុខ

ប្រភព៖ Eva ប្រែ​សម្រួល៖ ទ្រី រ៉ាវី