កំពុងពិបាកចិត្តហើយគិតថាខ្លួន "អន់" អានអត្ថបទនេះរួច ជូតទឹកភ្នែកដើរទៅមុខទៀត
- 2018-06-21 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងពិបាកចិត្តហើយគិតថាខ្លួន "អន់" អានអត្ថបទនេះរួច ជូតទឹកភ្នែកដើរទៅមុខទៀត
មនុស្សគ្រប់គ្នាគ្មានអ្នកណាកើតមកឥតខ្ចោះនោះទេ។ ម្នាក់ៗកើតមកតែងយកការបរាជ័យនិងកំហុសឆ្គងមកតាមខ្លួន។ ប៉ុន្តែកំហុសនិងការបរាជ័យទាំងនោះជាមេរៀនមួយដែលជួយឲ្យអ្នកពង្រឹងខ្លួនឯង និងមានការអភិវឌ្ឍន៍។ ចំណុចសំខាន់ដើម្បីស្តាទឹកចិត្តឡើងវិញហើយបន្តដំណើរទៅមុខអ្នកត្រូវមើលហើយសួរខ្លួនឯងប៉ុន្មានចំណុចនេះ៖
១. ត្រូវទទួលស្គាល់ថាខ្លួនឯង អន់
មុនអ្នកណាអ្នកណាទាំងអស់ គឺអ្នកត្រូវស្គាល់ពីខ្លួនឯងជាមុនសិន។ អ្នកត្រូវស្វែងយល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ ហើយមានពេលខ្លះអ្នកត្រូវទទួលស្គាល់ថាខ្លួនឯង អន់ ដើម្បីកែលម្អនិងស្វែងរកដំណោះស្រាយ។ ក្រោយពេលដែលអ្នកទទួលស្គាល់ និងស្វែងរកចំណុចខ្សោយឃើញអ្នកនិងមើលឃើញផ្លូវដែលត្រូវដើរបន្ត។
២. រៀនសង្កេតមើលមនុស្សដែលជោគជ័យ
មិនមែនឲ្យប្រៀបធៀប តែបើអ្នកចេះមើលខ្លួនឯង អ្នកក៏អាចមើលអ្នកដទៃយល់ដែរថា តើដូចម្ដេចបានជាគេជោគជ័យ? ចំណាយពេលវេលាដែលអ្នកពិបាកចិត្ត និងតូចចិត្តទាំងប៉ុន្មាននោះ យកមកសាងទំនាក់ទំនងនិងរៀនពីមនុស្សដែលគេបានជោគជ័យវិញទើបអ្នករៀនពីកំហុសខ្លួនឯងបានច្រើន។
៣. ផ្ដោតទៅលើខ្លួនឯងច្រើនជាងមនុស្សនៅជុំវិញខ្លួន
ជាធម្មតាមនុស្សតែងតែប្រៀបធៀបអ្នកនិងអ្នកដទៃ ដែលធ្វើឲ្យអ្នកយល់ថាខ្លួនឯងអន់ គ្មានតម្លៃ តែនោះមកពីអ្នកផ្ដោតចិត្តទៅលើសំដីគេជាជាងខ្លួនឯងទើបពិបាកចិត្តធ្វើអ្វីមិនចេញ។ សាកល្បងធ្វើចិត្តកុំខ្វល់ កុំCare ពីសំដីអវិជ្ជមានទាំងនោះ ហើយផ្ដោតលើការងាររបស់អ្នក អ្នកនិងមានអារម្មណ៍ខុសគ្នាជាមិនខាន ហើយសមិទ្ធផលវិញក៏បានប្រសើរជាងមុនផងដែរ។
៤. កុំខ្លាច
ពេលអ្នកគិតថាខ្លួនឯងអន់ អ្នកមានភាពភ័យខ្លាចនិងគ្មានទំនុកចិត្តថាធ្វើបានល្អ ធ្វើហើយនឹងបរាជ័យ នឹងមានគេពេបជ្រាយជាដើម។ ការខ្លាចទាំងនេះហើយទើបជាសត្រូវដែលរារាំងអ្នកមិនឲ្យទៅដល់គោលដៅនិងអភិវឌ្ឍន៍ខ្លួនឯង។ ដូច្នេះត្រូវប្រាប់ខ្លូនឯងថាអ្នកធ្វើបានហើយសាកល្បងធ្វើឲ្យអស់ពីសមត្ថភាព៕
ចុចអាន៖កែប្រែទម្លាប់នៃការគិត ដែលជាមេរោគដ៏សាហាវនៅក្នុងខួរក្បាល