ការ​ស្រាវជ្រាវ៖ ថើប​ប្រពន្ធ​មួយ​ថ្ងៃ​៣​ដង បុរស​នឹង​មាន​សុខភាព​ល្អ អាយុ​វែង

  • 2018-06-21 08:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្ដី​ថើប​ប្រពន្ធ ឬ​ប្រពន្ធ​ថើប​ប្ដី​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ពី​គុណ​ប្រយោជន៍​នៃ​ការ​ថើប​នេះ។ យោង​តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​មួយ​ចំនួន​បាន​រក​ឃើញ​ពី​ផល​ប្រយោជន៍​យ៉ាង​ច្រើន​លើសលប់​ដែល​ទទួល​បាន​ពី​ការ​ថើប​នេះ ជា​ពិសេស​សម្រាប់​បុរស។

ចុចអាន៖ ថើប​មនុស្ស​ដែល​យើង​ស្រឡាញ់​រាល់​ថ្ងៃ​ ផ្ដល់​អត្ថប្រយោជន៍​​សុខភាព​មិន​គួរ​ឲ្យ​ជឿ

ការ​ស្រាវ​ជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ចិត្ត​វិទ្យា​អាល្លឺម៉ង់​​បាន​រក​ឃើញ​ថា ដើម្បី​បង្កើន​ភាព​ផ្អែមល្ហែម​ ស្និទ្ធស្នាល នាំ​លាភ​សំណាង​ និង​មាន​សុខភាព​ល្អ ប្ដី​គួរ​តែ​ថើប​ប្រពន្ធ​ជា​រៀងរាល់​ថ្ងៃ ៣ដងក្នុងមួយថ្ងៃ ជា​ពិសេស​នៅ​ពេល​ព្រឹក​ មុន​ចេញ​ទៅ​ធ្វើការ ឬ​រកស៊ី។

​វេជ្ជបណ្ឌិត Sazbo បាន​ឱ្យ​ដំបូន្មាន​ថា "បុរស​ដែល​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ជាមួយ​នឹង​ស្នាម​ថើប​របស់​ខ្លួន​នៅ​លើ​ថ្ពាល់ ឬ​បបូរ​មាត់​របស់​ប្រពន្ធ ពួក​គេ​នឹង​មាន​អារម្មណ៍​ស្រស់ស្រាយ គិត​អ្វី​ក៏​វិជ្ជមាន និង​មាន​អារម្មណ៍​ផ្ចង់​បាន​ល្អ។ ចំណែក​អ្នក​ដែល​មិន​ធ្លាប់​ធ្វើ​រឿង​នេះ មិន​ថា​ព្រោះ​ហេតុ​ផល​ណា​ក៏​ដោយ នឹង​ចាប់​ផ្ដើម​ការ​ងារ​រក​ស៊ី​ដោយ​មិន​សូវ​មាន​ទំនុក​ចិត្ត និង​ភាព​កក់​ក្ដៅ​ក្នុង​ចិត្ត​ឡើយ"

ចុចអាន៖ ស្នាម​ថើប​ដ៏​អស្ចារ្យ ៥ បែប​ដែលបុរស​​​គ្រប់​រូប​ប្រាថ្នា​ចង់​បានពី​ម្ចាស់​ស្នេហ៍

​មូលហេតុ​ដែល​ថា​ ការ​ថើប​អាច​ជួយ​ឱ្យ​បុរស​អាច​រស់​បាន​យូរ និង​សុខភាព​ល្អ​នេះ​ក៏​ត្រូវ​ពន្យល់​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ខាង​លើ​ដែរ​ថា "ការ​ថើប​ដ៏​យូរ​នឹង​ជួយ​ទៅ​សម្រួល​ចង្វាក់​បេះដូង ​បន្ថយ​សម្ពាធ​ឈាម កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​បាន។ ក្នុង​ពេល​ថើប កម្រិត​សកម្មភាព​ទាំង​ឡាយ​របស់​សាច់ដុំ​នៅ​លើ​មុខ​នឹង​អាច​ធ្វើ​ឱ្យ​ស្បែក​ទៅ​ជា​ភ្លឺ​ថ្លា សម្រួល​ចលនា​ឈាម​ឱ្យ​រត់​ស្រួល។ ចំណែក​ថ្លើម​វិញ​ក៏​អាច​ធ្វើ​ការ​បាន​ល្អ​ជាង​រាល់​ដង​ដល់​ទៅ​៣​ដង​ឯ​ណោះ"

ក្រៅ​ពី​នេះ ក្រុម​ដដែល​ក៏​បាន​បន្ថែម​ថា ការ​ថើប​អាច​ដុត​បំផ្លាញ​បាន​ដល់​ទៅ​១០០​កាឡូរី​ក្នុង​មួយ​ម៉ោង ហើយ​ការ​ថើប​៣​ដង​ក្នុង​មួយ​ថ្ងៃ​នឹង​អាច​កាត់​បន្ថយ​ទម្ងន់​បាន​ ១,៣៥ គីឡូក្រាម​ទៀត​ផង។

អ្នក​នាង Jaiya Kinzbach អ្នក​ឯកទេស​ផ្នែក​ស្នេហា និង​ជា​សហ​អ្នក​និពន្ធ​សៀវ​ភៅ “Red Hot Touch” ក៏​បាន​អះអាង​ស្រដៀង​គ្នា​ផង​ដែរ​ថា ការ​ថើប​ខ្លាំង​ៗ និង​រោលរាល​អាច​ដុត​បំផ្លាញ​កាឡូរី​បាន ៩០កាឡូរី​ក្នុង​មួយ​ម៉ោង ​ហើយ​បើ​ថើប​ក្នុង​ឥរិយាបថ​ខុស​ពី​រាល់​ដង នឹង​កាត់​បន្ថយ​បាន​ដល់​ទៅ ១៧១​កាឡូរី​ក្នុង​​កន្លះ​ម៉ោង​ឯ​ណោះ។

ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន​វេជ្ជសាស្ត្រ​ឈ្មោះ​ថា "Medical Hypotheses” បាន​រក​ឃើញ​ថា ការ​ថើប​អាច​ដុត​​បង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ស្ត្រី ប្រឆាំង​ការ​កកើត​នៃ​បារ៉ាស៊ីត​ម្យ៉ាង​ឈ្មោះ​ថា Cytomegalo (ដែល​ជា​កោសិកា​មហារីក)។ ក្នុង​ពេល​ពរពោះ ស្ត្រី​ក៏​អាច​ទទួល​បាន​ប្រយោជន៍​ច្រើន​ដល់​ខ្លួន​ឯង និង​សុខភាព​គភ៌​ផងដែរ។

ការ​ថើប​អាច​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​ឱ្យ​រាងកាយ​បាន​សម្រាក និង​ធូរស្រាល​ពី​ទុក្ខ​ព្រួយ​ទាំង​ឡាយ។ វា​ជួយ​បង្កើន​បរិមាណ​អរម៉ូន​ Endorphin ដែល​ធ្វើ​ឱ្យ​អារម្មណ៍​រីករាយ ស្រស់ស្រាយ បង្កើន​ភាព​ផ្អែមល្ហែម​៕

ប្រភព៖ mindbodygreen | mensjournal ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម