ស្នាម​ថើប​ដ៏​អស្ចារ្យ ៥ បែប​ដែលបុរស​​​គ្រប់​រូប​ប្រាថ្នា​ចង់​បានពី​ម្ចាស់​ស្នេហ៍

  • 2016-12-07 06:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នាម​ថើប​ដែល​ធ្វើឲ្យ​មនុស្ស​ប្រុស​​ចង់​បាន​បំផុត និង​ចងចាំ​អស់​មួយ​ជីវិត​​ពី​នារី​​ដែល​ខ្លួន​ស្រលាញ់​នោះ​គឺ ៥ បែប​ដូច​ខាងក្រោម​នេះ។

១.ផ្ដើម​ដោយ​ភាព​ស្ងៀមស្ងាត់

មិន​មែន​មាន​តែ​ស្រី​ៗ​ទេ ដែល​ចង់​បាន​ស្នាម​ថើប​បែប​សុភាព​ៗ និង​ចាប់ផ្ដើម​ដោយ​ភាព​ស្ងៀមស្ងាត់ សូម្បី​តែ​បុរស​ក៏​ត្រូវ​ការ​ដូច​គ្នា។ មិន​ត្រឹម​ការ​ថើប​ស្ងប់ស្ងាត់​ប៉ុណ្ណោះ​ទេ តែ​បរិយាកាស​នោះ​ក៏​ត្រូវ​តែ​ស្ងប់ស្ងាត់​ដែរ។ នេះ​ជា​​អ្វី​​ដែល​បុរស​ចង់​បាន​បំផុត។

២.ខាង​ស្រី​ក៏​ត្រូវ​តែ​មាន​អារម្មណ៍​ដែរ

សុភាព​បុរស​ពិត​ប្រាកដ​ ​មិន​ដែល​ចង់​បាន​ការ​ថើប​ដោយ​​វិធី​បង្ខិតបង្ខំ​ដៃ​គូ​នោះ​ទេ។ តែ​អ្វី​ដែល​ចង់​បាន​ពិត​ប្រាកដ​​នោះ គឺ​ស្នាម​ថើប​ដែល​នារី​ៗ​ផ្ដល់​ឲ្យ​ដោយ​ការ​ពេញ​ចិត្ត​ និង​ចង់​ធ្វើ​រឿង​នេះ​​ឡើង​មក​ជួយ​មួយ​គ្នា។

៣.ថើប​ដោយ​ទន់ភ្លន់​បំផុត

បុរស​សុភាព​ៗ​ចូលចិត្ត​ការ​ថើប​ដោយ​កាយវិការ​ទន់ភ្លន់។ ប្រសិន​បើ​ធ្វើ​ដូចនេះ​បាន គាត់​នៅ​តែ​ឈ្លក់​វង្វេង និង​ចង់​បាន​ការ​ថើប​​ពី​អ្នក​​គ្រប់​ពេល។

៤.ចាប់ផ្ដើម​ដោយ​យឺត​ៗ

មនុស្ស​ស្រី​ក៏​អាច​ផ្ដើម​សុំ​ស្នាម​ថើប​បាន​ដែរ។ ដោយ​ការ​ថើប​នោះ​បែប​យឺត​ៗ មួយ​ៗ មិន​តក់ក្រហល់។

៥.កុំ​ខាំ

គ្មាន​នរណា​ម្នាក់​ចូលចិត្ត​ថើប ដោយខាំ​​បបូរ​មាត់​គេ​នោះ​ទេ។ បើ​ទោះ​ជា​អ្នក​មាន​អាការៈ​ខ្មាសអៀន​ក៏​ដោយ ក៏​មិន​ត្រូវ​​ខាំ​គេ​ដែរ ព្រោះ​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត​ឈឺ និង​បញ្ឈប់​ការ​ថើប​ភ្លាម​ៗ​តែម្ដង។

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម