ថើប​មនុស្ស​ដែល​យើង​ស្រឡាញ់​រាល់​ថ្ងៃ​ ផ្ដល់​អត្ថប្រយោជន៍​​សុខភាព​មិន​គួរ​ឲ្យ​ជឿ

  • 2017-04-19 04:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ថើប​ជា​តម្រូវ​ការ​ម្យ៉ាង​ដែល​តែងតែ​មាន​ក្នុង​ទំនាក់​ទំនង​ស្នេហា​ ព្រោះ​ពេល​ដែល​យើង​ស្រឡាញ់​អ្នក​ណា​ម្នាក់​​គឺ​ពិត​ជា​ចង់​ទទួល​បាន​ស្នាម​ថើប​ពី​គេ ហើយ​អ្វី​ដែល​រឹត​តែ​សំខាន់​នោះ​គឺ​ការ​ថើប​បាន​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន៖

១. កាត់​បន្ថយ​សម្ពាធ​ឈាម ៖​ ការ​ថើប​បាន​ធ្វើ​ឲ្យ​យើង​រីក​សរសៃ​ឈាម​ ដែល​អាច​ជួយ​ការ​បន្ថយ​សម្ពាធ​ឈាម​យើង​បាន។

២. កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ ឈឺក្បាល ៖ ឥទ្ធិពល​នៃ​ការ​ថើប​បាន​ជួយ​សម្រួល​ដល់​ការ​ឈឺចាប់​ដូចជា​ពេល​មក​រដូវ​ និង​ការ​ស្មុគស្មាញ​ក្នុង​ខួរ​ក្បាល។

៣. បង្កើន​អ័រម៉ូន​នៃ​ភាព​រីករាយ​របស់​អ្នក​ ៖ ការ​ថើប​បាន​ជួយ​ជំរុញ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​បញ្ចេញ​នូវ​សារធាតុ​ដែល​មិន​ល្អ​ ហើយ​បង្កើន​ភាព​រីករាយ​ អារម្មណ៍​មក​ឲ្យ​យើង​វិញ។ វា​មិន​ត្រឹម​តែ​ជា​សុភមង្គល​មួយ​នោះ​ទេ​ ហើយ​វា​រឹត​តែ​ល្អ​សម្រាប់​ទំនាក់ទំនង​គូស្នេហ៍។

៤. ដុត​បំផ្លាញ​កាឡូរី ៖ ការ​ថើប​មិន​មាន​ប្រសិទ្ធភាព​ដូច​ដែល​យើង​ហាត់​ប្រាណ​នោះ​ទេ ប៉ុន្តែ​វា​អាច​ដុត​បំផ្លាញ​កាឡូរី​ដែល​មាន​ក្នុង​ខ្លួន​យើង​ពី​ ៨​ទៅ​​១៦​ កាឡូរី។

៥. ពង្រឹង​ការ​ជឿជាក់​លើ​ខ្លួន​របស់​យើង ៖ ការ​ថើប​មនុស្ស​ដែល​យើង​ស្រឡាញ់​បាន​ជួយ​ដល់​ផ្លូវ​ចិត្ត​របស់​យើង​ឲ្យ​មាន​ថាមពល​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដោយ​មាន​ភាព​ជឿជាក់​ក្នុង​ខ្លួន។

៦. ជួយ​​ឲ្យ​សាច់​ដុំ​មុខ​ និង ក​របស់​យើង​ធ្វើ​ចលនា ៖ ពេល​ដែល​ថើប​វា​បាន​ជួយ​ឲ្យ​សាច់​ដុំ​ក និង​មុខ​របស់​អ្នក​មាន​ចលនា​ដែល​អាច​ជួយ​ឲ្យ​ទម្រង់​មុខ​របស់​យើង​ស្គម​ និង​ក​ មាន​ភាព​រឹង​មាំ​ជាង​មុន។

៧. ដឹង​ពី​ការ​តាំង​ចិត្ត​របស់​ដៃ​គូ ៖ ការ​ថើប​គឺ​ជា​វិធី​ម្យ៉ាង​ដែល​អាច​ឲ្យ​យើង​ស្មាន​ដឹង​ពី​ទឹក​ចិត្ត​របស់​ដៃ​គូ​យើង​ ថា​គេ​មាន​ប្រតិកម្ម​យ៉ាង​ម៉េច​ចំពោះ​ការ​ថើប​នេះ។​ វា​មាន​សារសំខាន់​ក្នុង​ការ​ចាប់​ផ្ដើម​ក្នុង​ដំណើរ​នៃ​ស្នេហា​របស់​យើង។

ស្នាម​ថើប​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ពិត​ជា​មាន​ន័យ​ច្រើន​ណាស់។

ប្រភព៖ mercola ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម