ប្រើទឹកលុយទិញបេះដូង តើអាចទៅរួចទេ?
- 2018-06-22 00:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើទឹកលុយទិញបេះដូង តើអាចទៅរួចទេ?
ស្នេហាងប់ងុលស្រលាញ់គេតែម្ខាងពិតជាអាចផ្លាស់ប្ដូរទឹកចិត្តមនុស្សបានឬយ៉ាងណា? វាសនា គឺជាបុរសម្នាក់ដែលអាងទឹកប្រាក់ បុណ្យស័ក្ដិ ហើយគេព្យាយាមរកគ្រប់មធ្យោបាយដើម្បីយកធារីមកនៅក្បែរខ្លួន។ ប៉ុន្តែអំណាចនៃក្ដីស្រលាញ់ស្មោះស្ម័គ្រមិនអាចបង្វែងចិត្តនាងឲ្យក្បត់ប្ដីបានឡើយទើបការស្រលាញ់របស់វាសនាមួយនោះប្ដូរទៅជាការចង់ឈ្នះចាញ់ ទាមទាររកកិត្តិយសទៅវិញ។
តើវាសនានឹងប្រើឧបាយកលអ្វីខ្លះក្នុងការដណ្ដើមយកធារី? ចុះជីវិតគ្រួសាររបស់នាងវិញនឹងទៅជាយ៉ាងណា?
ចម្លើយនឹងមាននៅក្នុងរឿង «បេះដូងឆ្កួត» ដែលនឹងចេញផ្សាយនៅថ្ងៃទី ០១ ខែ កក្កដានេះ។ ជួបគ្នានៅប្រលោមលោកសប្បាយ ។