ធ្វើ​បុណ្យ​រាប់បាត្រ ផ្សង​ជៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស ៨ ប្រភេទ​នេះ​ក្នុង​ជីវិត

  • 2018-06-17 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាល់ថ្ងៃ​មនុស្ស​ម្នាក់​ៗ​តែង​ប្រយ័ត្ន​ខ្លួន​ជាមួយ​អ្នក​ជុំវិញ ព្រោះ​ពិបាក​នឹង​ទុក​ចិត្ត​ណាស់។ ដូចនេះ​ហើយ​បានជា​អ្នក​ត្រូវ​ជៀស​ឲ្យ​បាន​នូវ​ជំពូក​មនុស្ស ៨ ប្រភេទ​ដូច​ខាងក្រោម ព្រោះ​អ្នក​ទាំង​នោះ នឹង​នាំ​ជីវិត​អ្នក​ជួប​តែ​ការ​លំបាក​ប៉ុណ្ណោះ៖

១.គ្មាន​អ្វី​ដើរ​តែ​និយាយ​ដើម​គេ

ចូរ​ប្រយ័ត្ន​ចំពោះ​ប្រភេទ​មនុស្ស​បែបនេះ ព្រោះ​គេ​មាន​ចេតនា​បំផ្លាញ​អ្នកដទៃ តាម​រយៈ​ពាក្យ​សម្ដី​មិន​ពិត​នេះឯង ហើយ​ថ្ងៃ​ណា​មួយ​បើ​ខឹង​នឹង​អ្នក គេ​ក៏​និយាយ​ដើម​អ្នក​ទៅ​ប្រាប់​មនុស្ស​ផ្សេង​ដែរ។ មនុស្ស​ដែល​ចង់​ដឹង​ពី​រឿងរ៉ាវ​ជីវិត​របស់​អ្នក និង​ជីវិត​អ្នកដទៃ គឺ​មិន​អាច​យក​ជា​គ្នា​បាន​ឡើយ។

២.ចូលចិត្ត​វិនិច្ឆ័យ​អ្នក​ដទៃ

មនុស្ស​ដែល​វិនិច្ឆ័យ ​អ្នក​ដទៃ គឺ​ដើម្បី​តែ​រិះគន់ និង​ចង់​បង្ហាញ​ថា​ខ្លួន​ល្អ​ជាង​ប៉ុណ្ណោះ។ មនុស្ស​បែបនេះ​ចូលចិត្ត​សន្និដ្ឋាន ទាំង​មិន​ដឹង​ពី​ការ​ពិត ឬ​ស្ដាប់​សម្ដី​ភាគី​តែ​ម្ខាង​ទៀត។

៣.មនុស្ស​ពូកែ​ច្រណែន

ពេល​ឃើញ​អ្នក​ជោគជ័យ គេ​ពិតជា​នៅ​មិន​សុខ​ឡើយ មិន​ត្រឹម​តែ​មិន​អបអរ​ចំពោះ​សមិទ្ធផល​អ្នក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដើរ​និយាយ​ថា ជោគជ័យ​នោះ​បាន​ដោយសារ​មាន​អ្នក​ដទៃ​ជួយ ឬ​មកពី​ការងារ​ស្រួល​ៗ។

៤.មនុស្ស​ចូលចិត្ត​តែ​បញ្ជា តែ​មិន​អាច​ធ្វើ​អ្វី​បាន

សេពគប់​មនុស្ស​ប្រភេទ​នេះ ជីវិត​អ្នក​នឹង​ជួប​តែ​រឿង​អំពល់ទុក្ខ​មិន​ចេះ​ចប់។ គេ​បាន​ត្រឹម​តែ​ហា​មាត់​ប្រាប់​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ តែ​មិន​មាន​សមត្ថភាព​មក​ធ្វើ​វា​ដោយ​ខ្លួន​ឯង​ឡើយ។

៥.មនុស្ស​មាន​អំនួត

គេ​មិនមែន​ជា​មនុស្ស​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ឡើយ តែ​គេ​មាន​អំនួត​ទៅ​វិញ​ទេ។ គេ​តែងតែ​និយាយ​ថា ការងារ​ណា​ក៏​មាន​ភាព​ងាយស្រួល​ដែរ ហើយ​អាច​ធ្វើ​បាន​ទាំងអស់ មិន​ដូច​អ្នក​ដទៃ​ឡើយ។ នេះ​ហើយ​ជា​មនុស្ស​អួតអាង។

៦.ផ្អែម​មុខ​រលួយ​ក្រោយ

នៅ​នឹង​មុខ​អ្នក​ពោល​ពាក្យ​ផ្អែមល្ហែម​ណាស់ ប៉ុន្តែ​ពី​ក្រោយ​ខ្នង​វិញ សម្ដី​សែន​គ្រោតគ្រាត។ មនុស្ស​ល្អ​តែ​មុខ​បែបនេះ មិន​អាច​សេពគប់​បាន​ឡើយ ព្រោះ​ចុង​ក្រោយ​គេ​អាច​នឹង​ក្បត់​អ្នក។

៧.មនុស្ស​ពូកែ​ញុះញង់

បើ​ដឹង​ថា​អ្នក​មិន​ត្រូវ​គ្នា​ជាមួយ​នរណា​វិញ គេ​តែងតែ​ប្រើ​ពាក្យ​សម្ដី​ញុះញង់​ឲ្យ​អ្នក​ទាំងពីរ​ស្អប់​គ្នា​លើស​ឡើយ ទាំង​ដែល​ភាគី​ម្ខាង​ទៀត​មិន​ដឹង​រឿង​សោះ។ ស្គាល់​គ្នា​ជាមួយ​មនុស្ស​បែបនេះ ជីវិត​នឹង​គ្មាន​ភាព​ស្ងប់ស្ងាត់​ឡើយ ហើយ​តែង​មាន​បញ្ហា​មិន​ចេះ​ចប់។

៨.ល្បិច​ច្រើន

មនុស្ស​ប្រភេទ​នេះ ច្រើនតែ​មាន​ចរិត​វាងវៃ ប៉ុន្តែ​ប្រកប​ដោយ​ភាព​ពិសពុល។ ប្រសិនបើ​គេ​ស្អប់​អ្នកណា គេ​តែងតែ​ប្រើ​ស្នៀត​ខ្ចី​កាំបិត​សម្លាប់​មនុស្ស ហើយ​ចុងក្រោយ​គេ​ធ្វើ​មនុស្ស​ល្អ​ជួយ​សង្គ្រោះ​ទៅ​វិញ៕

ចុចអាន៖ផ្លាស់ប្ដូរ​ខ្លួនឯង​នូវ​រឿង​តូច​ៗ​ទាំង​ប៉ុន្មាន​នេះ ធ្វើឲ្យ​អ្នកក្លាយជានារី​​មាន​ឥទ្ធិពល

ប្រភព៖ Entrepreneur ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម