រឿង​ឆ្កួតៗ​ដែល​ស្រី​ៗ​​តែង​ធ្វើ​ពេល​ងប់ងុល​នឹង​ស្នេហា​ខ្លាំង​

  • 2018-06-15 08:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ស្រលាញ់​អ្នក​ណា​ម្នាក់​ខ្លាំង​ដល់​ថ្នាក់​គិត​ពី​គេ​គ្រប់​ពេល​ទេ?​ នៅ​ពេល​ដែល​មនុស្ស​ប្រុស​ស្រលាញ់​មនុស្ស​ស្រី​ខ្លាំង​ គេ​មិន​សូវ​បញ្ចេញ​អ្វី​ប្លែក​ៗ​ទេ​ តែ​ចំណែក​មនុស្ស​ស្រី​វិញ​តែង​តែ​ធ្វើ​រឿង​ឆ្កួត​ៗ​ចង់​ដឹង​ពី​គេ​ ឬ​តាម​ដាន​គេ​ជា​ដើម​។​ ក្នុង​ចំណោម​ប៉ុន្មាន​ចំណុច​នេះ​ តើ​អ្នក​ធ្លាប់​ធ្វើ​មួយ​ណា​ខ្លះ?

១.​ មើល​ទូរសព្ទ​រហូត​ ចង់​ដឹង​គេ​មាន​ផ្ញើ​សារ​មក​ឬ​អត់

២.​ ចូល​ឆែក​មើល​Facebook Instagram​ គេ​រហូត

៣.​ ទៅ​កន្លែង​ដែល​ធ្លាប់​ទៅ​ជាមួយ​គេ​ ហើយ​ស្រមើ​ស្រមៃ

៤.​ សុខៗ​សរសេរ​ឈ្មោះ​គេ

៥.​ តែង​តែ​និយាយ​ពី​គេ​ប្រាប់​មិត្តភក្ដិ

៦.​ គេ​ណាត់​ជួប​ម៉ោង​៥​ ធ្វើ​ខ្លួន​ចាំ​តាំង​ពី​ម៉ោង៤

៧.​ គ្រាន់​តែ​ឃើញ​គេ​នៅ​ជាមួយ​ស្រី​ផ្សេង​គឺ​ក្តៅ​ឆេវ

៨.​ ពេល​ណា​គេ​ផ្ញើ​សារ​មក​ ដឹង​តែ​ចុច​អាន​ម្តង​ហើយ​ម្តង​ទៀត

៩.​ ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​គេ

១០.​ តែង​តែ​ស្រមៃ​​ថា​បាន​នៅ​ជាមួយ​គេ​ដូច​គូ​ស្នេហ៍

១១.​ ចង់​ផ្ញើ​សារ​ទៅ​គេ​តែ​បាន​ត្រឹម​សរសេរ​ហើយ​លុប​វិញ

១២.​ ព្យាយាម​បង្កើត​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្តិ​គេ​ ព្រោះ​ចង់​ដឹង​ពី​រឿង​សម្ងាត់​គេ ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម