ចង់​ដឹង​ចិត្ត​គ្នា​ថ្ងៃ​ណាត់​ជួប​ដំបូង ស្រី​ៗ​សួរ​សំណួរ​គួរសម ៧ នេះ​ទៅ​បុរស

  • 2018-06-13 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ជួប​​លើក​ដំបូង ពិត​ណាស់​ថា​ម្នាក់​ៗ​មិន​អាច​ដឹង​ពី​ចិត្ត​គ្នា​ទេ។ តែ​ក្រោយ​ពេល​សន្ទនា​គ្នា​បាន​ខ្លះ អ្នក​គួរតែ​សាកសួរ ៧ សំណួរ​នេះ​ទៅ​កាន់​ភាគី​បុរស ដើម្បី​ឲ្យ​ដឹង​ពី​ការ​ចុះសម្រុង និង​ស្វែង​យល់​ពី​ឱកាស​ជួប​គ្នា​ពេល​ក្រោយ​។

១.ប្រសិន​បើ​អ្នក​អាច​ជ្រើសរើស​ការងារ​មួយ​បាន​ក្នុង​លោក​នេះ តើ​ការងារ​នោះ​ជា​ការងារ​អ្វី?

សំណួរ​បែបនេះ គឺ​ជា​ការ​ចង់​ដឹង​ពី​មុខរបរ ឬ​ការងារ​ខាង​ប្រុស ហើយ​វា​ក៏​មាន​ភាព​គួរសម​​ជាង​សួរ​ថា «តើ​អ្នក​ធ្វើ​ការ​អ្វី? បាន​ប្រាក់​ខែ​ប៉ុន្មាន»។

រូបតំណាង

**២.តើ​នៅ​ថ្ងៃ​ឈប់​សម្រាក​ អ្នក​ចូលចិត្ត​ទៅ​ណា?**

ដើម្បី​ចង់​ដឹង​ពី​ចំណង់ចំណូលចិត្ត​ដៃគូ និង​ស្ទាបស្ទង់​ថា​អាច​ត្រូវ​គ្នា​ឬ​ទេ អាច​សួរ​សំណួរ​នេះ​បាន។

៣.តើ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​អ្នក អ្នក​ដូច​នរណា​ខ្លាំង​ជាង​គេ?

សំណួរ​នេះ ដើម្បី​ចង់​ដឹង​ពី​ក្រុម​គ្រួសារ​គេ។ នៅ​ពេល​និយាយ​ដល់​បញ្ហា​នេះ គេ​នឹង​រៀបរាប់​អ្នក​នៅ​ក្នុង​គ្រួសារ​ឲ្យ​ស្ដាប់ ហើយ​ពេល​ខ្លះ​អ្នក​អាច​ស្គាល់​ផង​ក៏​ថា​បាន។

៤.តើ​ភាពយន្ត​បែប​ណា​ដែល​អ្នក​ចូលចិត្ត​បំផុត?

ដើម្បី​ចង់​ដឹង​ពី​ចំណង់ចំណូលចិត្ត​អ្នក និង​គាត់​ត្រូវ​គ្នា​ដែរ​ឬ​ទេ អាច​សួរ​សំណួរ​នេះ​បាន។

៥.តើ​អ្វី​ដែល​អ្នក​ជឿ​ថា​អាច​ជួយ​ឲ្យ​អ្នក​ជួប​រឿង​ល្អ​ៗ?

ប្រសិនបើ​អ្នក​ចង់​ដឹង​ថា​ដៃគូ​ណាត់​ជួប​នោះ មាន​ជំនឿ​មុខមាំ​លើ​អ្វី​មួយ​ឬ អត់ គួរតែ​សួរ​បែប​នេះ។

៦.តើ​អ្នក​ធ្លាប់​កុហក​មនុស្ស​សំខាន់​ដែរ​ឬ​អត់?

ចម្លើយ​របស់​អ្នក ប្រាកដជា​ចង់​ដឹង​ថា​មនុស្ស​សំខាន់​ម្នាក់​នោះ​ជា​នរណា។ បើ​គាត់​ឆ្លើយ​ថា​មាន អ្នក​អាច​សួរ​បន្ត​ថា​ជា​នរណា ហើយ​អ្វី​ដែល​អ្នក​រំពឹង​ទុក​នោះ គឺ​ម្ដាយ​របស់​គេ។

រូបតំណាង

៧.តើ​អ្នក​ស្រលាញ់​សត្វ​អ្វី​ជាង​គេ? ហើយ​គិត​ថា​សត្វ​ណា​មិន​ត្រូវ​នឹង​អ្នក?

សំណួរ​បែប​កំប្លែង​នេះ អាច​នឹង​ធ្វើឲ្យ​គាត់​នឹង​ឃើញ​អនុស្សាវរីយ​ជាមួយ​សត្វ​ណា​មួយ មក​រៀបរាប់​ប្រាប់​អ្នក៕

ចុចអាន៖ល្មម​​ដល់​ពេល​​រក​​គូ​​មែន​ទែន​ហើយ បើ​ក្នុង​ខ្លួន​អ្នក​ចេះ​តែ​​មាន​សញ្ញា​ទាំង​នេះ

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម