ក្មេងមានអារម្មណ៍ពិសេសមួយ បេះយ៉ាងម៉េចក៏មិនដាច់ បើ​ឪពុកម្ដាយធ្វើ​រឿង​នេះ

  • 2018-06-16 07:47:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាកខ្លួនឯងបន្តិចមើល៍ថា “មានអារម្មណ៍ស្និទ្ធជាមួយឪពុកម្ដាយដល់កម្រិតណា? ពេលមានបញ្ហាអី រត់ទៅប្រាប់អ្នកផ្ទះមុនគេ ឬប្រាប់ពួកម៉ាកមុនគេ? និយាយច្រើន បើកចំហ ដល់អ្នកផ្ទះប៉ុណ្ណា?” ចម្លើយខ្លី ម្នាក់ៗប្រហែលជាបើកចំហជាមួយមិត្តភ័ក្ដិ ច្រើនជាងអ្នកផ្ទះ។

អ្នកជំនាញច្រើនរាប់មិនអស់លើពិភពលោកចេញផ្សាយសៀវភៅ និងទ្រឹស្ដីនានាពាក់ព័ន្ធសុខភាព ការរីកធំធាត់របស់ក្មេង ការអប់រំក្មេង-ល-។ ប៉ុន្តែ រឿងសាមញ្ញមួយដែលគេតែងមើលរំលងគឺ “ក្មេងតាំងពីតូចដល់ធំពេញវ័យ ត្រូវការពេលវេលា និងការយកចិត្តទុកដាក់ពីឪពុកម្ដាយ”។

អ្នកស្រី DYSI Nory នាយិកាសាលាអន្តរជាតិ AppleTree បានប្រាប់ Sabay ថា បើឪពុកម្ដាយមានពេលឲ្យក្មេងកាន់តែច្រើន ក្មេងនឹងមានសុខភាពផ្លូវចិត្តរឹងមាំ មិនងាយបាក់ទឹកចិត្ត មិនចេះច្រណែននេះច្រណែននោះ ដោយសារគេ និងឪពុកម្ដាយបានបង្កើតទំនាក់ទំនងដ៏ស្និទ្ធស្នាលកក់ក្ដៅបំផុត។ គេនឹងបើកចំហរាល់បញ្ហារបស់គេដល់ឪពុកម្ដាយ មិនថាគេសប្បាយចិត្ត ឬមិនសប្បាយចិត្តនោះឡើយ។

ការផ្ដល់ពេលវេលាគ្រប់គ្រាន់ដល់កូនៗ មានឥទ្ធិពលដល់ផ្លូវចិត្ត និងអនាគតដ៏ខ្លាំងដល់គេ ក្នុងនោះមាន៖

  • ក្មេងគិតថា គេជាមនុស្សសំខាន់ និងមានអារម្មណ៍កក់ក្ដៅ
  • ក្មេងមានឱកាសយកគំរូតាមឪពុកម្ដាយ
  • ឪពុកម្ដាយអាចអង្កេតមើលភាពខ្លាំង និងភាពខ្សោយរបស់ក្មេង ហើយចង្អុលបង្ហាញ
  • ក្មេងមានឱកាសបញ្ចេញអារម្មណ៍ក្នុងចិត្តរបស់គេប្រាប់ឪពុកម្ដាយ
  • ក្មេង និងឪពុកម្ដាយ នឹងបង្កើតចំណងចិត្តកាន់តែពិសេសបំផុត។

តបនឹងសំណួរថា បើឪពុកម្ដាយរវល់ការងាររកស៊ីខ្លាំង តើពួកគេអាចផ្ដល់ពេលវេលាគ្រប់គ្រាន់ដល់កូនៗតាមវិធីណាខ្លះ? នាយិកាកាន់សញ្ញាបត្រអនុបណ្ឌិតផ្នែកអប់រំរូបនេះ បញ្ជាក់ថា បើឪពុកម្ដាយពិតជាគិតដល់អនាគតក្មេងមែន ទោះរវល់យ៉ាងណាក៏ដោយ ពួកគេត្រូវតែអាចឆ្លៀតពេលនៅជាមួយក្មេងៗឲ្យបាន ព្រោះបើគិតតែប្រឹងរកដើម្បីចិញ្ចឹមមួយមុខ ហើយចុងក្រោយកូនក្លាយមនុស្សខ្វះភាពកក់ក្ដៅ បាក់ទឹកចិត្ត តើអនាគតក្មេងនឹងទៅជាយ៉ាងណា?

ខាងក្រោមនេះជាសកម្មភាពរស់នៅប្រចាំថ្ងៃងាយៗដែលឪពុកម្ដាយអាចឆ្លៀតពេលឲ្យក្មេង ទោះរវល់មិនស្វាងក៏ដោយ៖

១. បាយជុំគ្រួសារ

មិនបានគ្រប់ពេល តែហោចណាស់ អាចបាយល្ងាចជុំគ្នា ឬសៅរ៍-អាទិត្យបាន។ គ្រួសារមានពេលរៀបចំដាំស្លបាយទឹកជុំវិញ រៀបចំសម្អាតជុំគ្នា ហើយលើកទឹកចិត្តឲ្យក្មេងនិយាយអ្វីចូលចិត្តញ៉ាំ និងធ្វើ...មិនចាំបាច់តែរឿងសាលានោះទេ។

២. ពេលកូនធ្វើលំហាត់

ឆ្លៀតពេលបន្តិច ជួយមើលពេលកូនធ្វើ Homework តែកុំស្ដីឲ្យគេ ពេលអត់ចេះ។ គេនឹងមានអារម្មណ៍ថា ឪពុកម្ដាយជាមិត្តភ័ក្ដិតែងជួយគេជានិច្ច។

៣. សកម្មភាពកីឡា និងកម្សាន្ត

ផ្នែកមួយដែលធ្វើឲ្យកូនរឹងមាំ និងផ្ដល់បទពិសោធបំណិនជីវិត។ អ្នកគួរនាំពួកគេដើរហាត់ប្រាណ ជិះកង់ ហែលទឹក កន្លែងក្មេងកម្សាន្ត មើលកុន (រឿងល្អៗសម្រាប់ក្មេង) ទៅពិចនិក ឬបោះជុំរុំ ដើម្បីបានភ្លក់ជាមួយបរិយាកាសថ្មីៗ និងរីករាយជាមួយអ្នកផ្ទះ។

៤. ពេល Shopping

ដើរទិញអីវ៉ាន់ ឬ Shopping មនុស្សធំចូលចិត្តទៅហើយ ចុះទម្រាំក្មេងៗទៀត? គេប្រាកដជាចង់បានរបស់គេស្រលាញ់ឬរបស់លេង។ បើរបស់នោះថ្លៃ អ្នកអាច challenge ក្មេង ដោយដាក់លក្ខខណ្ឌ បើគេរឿងនោះបាន (ឧ. អានសៀវភៅ ហើយប្រាប់ថាបានមេរៀនអីខ្លះពីសៀវភៅនោះ) អ្នកនឹងទិញរបស់នោះឲ្យ។

៥. ចូលរួមសកម្មភាពសង្គម

បើអ្នកត្រូវចូលរួមសកម្មភាពសប្បុរសធម៌ ឬសកម្មភាពដាំដើមឈើ គួរនាំក្មេងទៅជាមួយ ព្រោះមិនត្រឹមតែសប្បាយចិត្តជួយគេជាមួយគ្នាទេ ថែមទាំងជាឱកាសបង្រៀនឲ្យគេចេះជួយ និងមានការទទួលខុសត្រូវចំពោះសង្គម។

៦. ចូលរួមកម្មវិធីសាលាជាមួយកូន

យូរៗ សាលាមានកម្មវិធីម្ដង។ កូនៗច្បាស់ជាមានមោទកភាព នឹងរឹតតែប្រឹងរៀនខ្លាំង បើឃើញប៉ាម៉ាក់ទៅលើកទឹកចិត្តដល់សាលា។ អ្នកគួរឆ្លៀតពេលកាន់តែច្រើនតាមដែលអាចធ្វើបាន ដើម្បីឲ្យពួកគេមានអារម្មណ៍កក់ក្ដៅ និងក្លាហានបញ្ចេញសមត្ថភាព។ ពេលវេលារកលុយ មិនអាចទិញសេចក្ដីស្រឡាញ់របស់ក្មេងបានឡើយ។

សាលាអន្តរជាតិ AppleTree តែងមានកម្មវិធីជាច្រើនដែលអញ្ជើញឪពុកម្ដាយសិស្សឲ្យចូលរួម និងមានការផ្ញើជាមេរៀនផ្សេងៗដែលកូនកំពុងរៀនទៅផ្ទះ ដើម្បីឲ្យឪពុកម្ដាយដឹងពីអ្វីដែលកូនកំពុងរៀននៅសាលា និងជួយបង្ហាត់បន្ថែមនៅផ្ទះ។ តាមរយៈកម្មវិធីទាំងនោះ ក្មេងៗនឹងរៀបចំដំណើរការកម្មវិធីខ្លួនឯង ដោយដើរតួជាអ្នកចុះឈ្មោះ អ្នកស្វាគមន៍ភ្ញៀវ អ្នកណែនាំ ឬ MC អ្នកធ្វើបទបង្ហាញ ជាដើម។ ទាំងនេះ ក៏ជាពេលវេលាដែលឪពុកម្ដាយអាចមកគាំទ្រសកម្មភាពកូនក្នុងសាលាបាន។

AppleTree International School ជាសាលាចំណេះទូទៅបង្រៀន ៣ ភាសាក្នុងពេលតែមួយ (ខ្មែរ អង់គ្លេស ចិន) ផ្អែកតាមកម្មវិធីសិក្សាស្តង់ដារអាមេរិក ដោយមានថ្នាក់មត្ដេយ្យ និងបឋមសិក្សា។ សាលាមានកម្មវិធីសិក្សាបន្ថែមលើ 7 Habits ពីអាមេរិក ដើម្បីបណ្ដុះសិស្សឲ្យមានជំនាញអភិវឌ្ឍខ្លួននាសតវត្សទី២១ ឲ្យមានភាពជាអ្នកដឹកនាំ កម្មវិធីបង្រៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុមាន License ពីសិង្ហបុរី កម្មវិធីពិសោធវិទ្យាសាស្ត្រពីម៉ាឡេស៊ី និងកម្មវិធីសិក្សាបែបអនុវត្តផ្ទាល់ (Project-Based Learning) ដែលនាំឲ្យក្មេងឈ្លាសវៃ ចេះគ្រប់គ្រងចំណាយចំណូល មានគំនិតច្នៃប្រឌិត និងចេះធ្វើការងារជាក្រុម-ល-។

ចុះឈ្មោះក្នុងខែមិថុនា នេះ នឹងទទួលបានការ បញ្ចុះម្លៃ ១៥% ។ សូមទាក់ទងតាមលេខ 095 234 168 / 087 999 168 ឬចូលវិបសាយ www.appletree.education ឬសាកសួរព័ត៌មានផ្ទាល់នៅសាលាដែលមានទីតាំងនៅលើផ្លូវ២៧១ ទល់មុខមន្ទីរពេទ្យលោកសង្ឃ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម