ឪពុកម្ដាយសម័យថ្មីសាកធ្វើតាមនេះ បើចង់ឲ្យកូនចូលចិត្តរៀនតាំងពីតូចក្រូចឆ្មារ
- 2018-06-15 05:27:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកម្ដាយសម័យថ្មីសាកធ្វើតាមនេះ បើចង់ឲ្យកូនចូលចិត្តរៀនតាំងពីតូចក្រូចឆ្មារ
ក្មេងអាយុ ២ ឆ្នាំ ដល់ ៤ ឬ ៥ ឆ្នាំ ពេញកំពុងរពឹស ចូលចិត្តនិយាយច្រើន ឆ្ងល់ច្រើន។ រយៈពេលនេះ ជាឱកាសល្អបំផុត ដើម្បីបញ្ឆេះចំណង់ចិត្តរបស់ក្មេងឲ្យគេចូលចិត្តរៀន។ សាលា Pre-school ឬមត្តេយ្យ ជាឧបករណ៍ជំនួយមួយផ្នែកប៉ុណ្ណោះ សំខាន់គឺគ្រួសារ ថាតើជំរុញក្មេងដល់កម្រិតណា។
ជុំវិញបញ្ហានេះ បើតាមអ្នកជំនាញអប់រំ ឪពុកម្ដាយគួរសាកអនុវត្តវិធីខាងក្រោម៖
១. ធ្វើជាគំរូដល់ក្មេង អនុវត្តជាមួយក្មេង
គ្រូមត្ដេយ្យជនជាតិអាមេរិក Stephanie Boyd នៅសាលាអន្តរជាតិ Forest Hill និយាយថា៖ ក្មេងតូចៗចូលចិត្តលេងជាមួយ និងធ្វើតាមឪពុកម្ដាយ។ អ៊ីចឹង បើចង់ឲ្យក្មេងចូលចិត្តរៀន ទាល់តែឪពុកម្ដាយអនុវត្តជាមួយគេដែរ។
មានន័យថា ឪពុកម្ដាយត្រូវមានសកម្មភាព ឬលេងជាមួយកូនៗ។ ពេលក្មេងឃើញឪពុកម្ដាយរីករាយ ពួកគេនឹងរីករាយដែរ។ សកម្មភាពទាំងនោះ រួមមាន លេងហ្គេម Puzzle គូររូបជាមួយគ្នា-ល-។ ធ្វើរួច ឪពុកម្ដាយនឹងបញ្ចេញស្នាមញញឹម សរសើរស្នាដៃរបស់គេ។ ពេលនោះហើយ គេនឹងចាប់ផ្ដើមសប្បាយចិត្តកាន់តែច្រើន ព្រោះគេអាចធ្វើបាន ហើយគេនឹងមានកម្លាំងបន្តធ្វើកិច្ចការផ្សេងៗទៀត។
សូម្បីធ្វើការងារផ្ទះ ឬទម្លាប់ប្រចាំថ្ងៃ អ្នកក៏អាចឲ្យគេរៀនបានដែរ។ ឧទាហរណ៍ ពេលធ្វើម្ហូប សាកល្បងឲ្យគេលាងបន្លែ ឲ្យគេដឹងថាដាំបាយយ៉ាងម៉េចខ្លះ។ គេកាន់តែឆ្ងល់ កាន់តែរីករាយចង់សាកល្បង។ ទម្លាប់នេះ នឹងបណ្ដុះទម្លាប់រៀនរបស់គេដោយមិនដឹងខ្លួន។
២. ចំណាយពេលហោចណាស់ ៣០ នាទី/ថ្ងៃ ស្ដាប់ក្មេងនិយាយ
គន្លឹះសំខាន់បំផុតឲ្យក្មេងចង់ធ្វើអ្វីមួយ ជាពិសេសរៀនសូត្រនោះ គឺធ្វើយ៉ាងណាឲ្យគេសប្បាយចិត្ត។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Stephanie ដែលបញ្ចប់ការសិក្សាផ្នែកអប់រំពីអាមេរិក។
គ្រូមត្ដេយ្យរូបនេះ បន្តថា ក្មេងអំឡុងអាយុ ២-៥ ឆ្នាំចូលចិត្តលេង និងនិយាយច្រើន។ រវល់ អស់កម្លាំងពីការងារយ៉ាងណាក៏ដោយ ឪពុកម្ដាយត្រូវឆ្លៀតពេលយ៉ាងហោចណាស់ ៣០ នាទី ឬ ១ ម៉ោង ស្ដាប់ក្មេងនិយាយអ្វីដែលគេចង់និយាយ ឬឲ្យគេនិយាយរឿងនៅសាលាថាបានធ្វើអីខ្លះ។ ក្មេងគឺសាមញ្ញ ពេលគេបាននិយាយអ្វីគេចង់និយាយ ធ្វើអ្វីគេចង់ធ្វើ គេនឹងរីករាយ។
៣. លើកទឹកចិត្តអ្វីដែលជាចំណូលចិត្តពីធម្មជាតិរបស់ក្មេង
មនុស្សម្នាក់ៗ មានចំណុចពិសេសរបស់ខ្លួនរៀងៗខ្លួន។ បើដឹងថា ក្មេងចូលចិត្តអ្វីមួយ ឪពុកម្ដាយត្រូវជំរុញបន្ថែម។ ក្មេងរៀនឆាប់រហ័ស ពេលគេបានឃើញ ចាប់ប៉ះ របស់ដែលគេចូលចិត្ត។
ឧទាហរណ៍ ក្មេងចូលចិត្តសត្វ ដាយណូស័រ។ អ៊ីចឹង អ្នកអាចរក និងបង្ហាញរូបដាយណូស័រគ្រប់ប្រភេទឲ្យគេស្គាល់ ឬទិញរូបដាយណូស័រ ឲ្យក្មេងយកមកផ្គុំ ឬរូបតាំងដាយណូស័រ ហើយបង្រៀនឲ្យគេដឹងពីររបៀបរស់នៅរបស់សត្វនោះ។
ដោយឡែក បើនិយាយពីរឿងសាលារៀនវិញ ឪពុកម្ដាយគួរជ្រើសរើសសាលាដែលមានគ្រូបង្រៀនយល់ច្បាស់ពីការអភិវឌ្ឍ/ការលូតលាស់ខួរក្បាលរបស់ក្មេងពិតប្រាកដ មានបរិយាកាសឲ្យក្មេងអាច discover អ្វីដែលគេចូលចិត្ត ផ្ដល់សេរីភាពដល់ក្មេងៗក្នុងការរៀន មានបរិស្ថានស្អាតល្អ និងអនាម័យ មានឧបករណ៍រៀនមានគ្រប់បែបសម្រួលដល់ការលូតលាស់របស់ក្មេងជាដើម។
ទាំងអស់នេះមាននៅសាលារៀនអន្តរជាតិ Forest Hill មានកម្មវិធីសិក្សាចំនួន ៣ គឺ (១) ការថែទាំក្មេងបែប Montessori ចាប់ពីអាយុ ៣ ខែ - ៣ ឆ្នាំ, (២) មត្តេយ្យសិក្សា អាយុ ៣ ឆ្នាំ - ៦ ឆ្នាំ និងចុងក្រោយ គឺកម្មវិធីបឋមសិក្សាស្តង់ដារអាមេរិកកាំង។ ការចុះឈ្មោះចាប់ផ្ដើមពីថ្ងៃនេះតទៅ និងទទួលបានការបញ្ចុះតម្លៃ ២០% លើតម្លៃសិក្សា សម្រាប់ការចុះឈ្មោះនៅក្នុងខែមិថុនានេះ និងទទួលបានការបញ្ចុះតម្លៃ ១០% លើតម្លៃសិក្សា សម្រាប់ការចុះឈ្មោះនៅក្នុងខែកក្កដា។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖