ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ជំងឺបាក់ទឹកចិត្ត​ទៅ​លើ​ខួរក្បាល​ដែល​មនុស្ស​តិច​ណាស់​បាន​ដឹង

  • 2018-06-13 03:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​ប៉ះពាល់​ទៅ​លើ​បញ្ហា​ផ្លូវ​ចិត្ត និង​អារម្មណ៍​​ប៉ុណ្ណោះ​ទេ តែ​ជំងឺ​បាក់​ទឹក​ចិត្ត​ថែម​ទាំង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ខួរក្បាល​ទៀត​ផង។

ប្រហែល​ ១៦​លាន​នាក់​នៃ​យុវវ័យ​នៅ​សហរដ្ឋ​អាមេរិក​គឺ​​ធ្លាប់​មាន​ជំងឺ​នេះ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់ National Institute of Mental Health។ តាម​ការ​ស្រាវ​ជ្រាវ​ដដែល​បាន​លើកឡើង​ថា​ ជំងឺ​ថប់អារម្មណ៍​ឬជំងឺបាក់​ទឹកចិត្តអាចវិវត្តទៅជាជំងឺវង្វេង។ មូលហេតុគឺថាខួរក្បាលរបស់មនុស្សដែលមានជំងឺបាក់ទឹកចិត្តនឹងមានអាយុលឿនជាងធម្មតា។

រូបតំណាង

ភាពខុសគ្នាសំខាន់រវាងការថប់​អារម្មណ៍ធម្មតា និងការថប់អារម្មណ៍​ពេញ​លេញ​គឺជាកម្រិតនៃការប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ រួមជាមួយនឹងរយៈពេលនៃជំងឺ។ ការព្រួយបារម្ភអំពីអ្វីមួយក្នុងរយៈពេលខ្លីនិងការដែលអាចដោះស្រាយវាជារឿងធម្មតា ប៉ុន្តែប្រសិនបើវានៅតែបន្តកើតមានអស់រយៈពេលជាច្រើនសប្តាហ៍និងធ្វើឱ្យអ្នកមានការព្រួយបារម្ភវាអាចជាជំងឺថប់​អារម្មណ៍ធ្ងន់ធ្ងរ។ នេះជាការលើកឡើងGail Saltz ជាសាស្ត្រាចារ្យរង ផ្នែកចិត្តសាស្ត្រនៅមន្ទីរ ពេទ្យញីវយ៉ក។

ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Psychological Medicine ជាមួយអ្នកចូលរួមជាង ៧១០០០នាក់។ ជាពិសេសអ្នកខ្លះមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តហើយអ្នកស្រាវជ្រាវបានពិនិត្យមើលការប្រែប្រួលនៃខួរក្បាលរបស់ពួកគេក្នុងដំណើរការកែច្នៃព័ត៌មាននិងការសម្រេចចិត្តក៏ដូចជាសមត្ថភាពក្នុងការចងចាំរបស់ពួកគេ។ លទ្ធផលបានបង្ហាញថាអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តបានបង្ហាញសញ្ញានៃការបាត់បង់ការចងចាំសមត្ថភាពខួរក្បាលមិនល្អនៅពេលពេញវ័យ។

នៅពេលដែលសង្កត់ធ្ងន់គំនិតអវិជ្ជមាន និងភាពតានតឹងខ្លាំង​ វានឹងនាំទៅដល់ការរំលោភបំពានផ្នែកខួរក្បាល។ នេះបណ្តាលឲ្យលំហូរឈាមខ្សោយ​នៅក្នុងខួរក្បាល ដែលអាចបណ្តាលឲ្យអស់កម្លាំង និងមានកំហឹង។ លើសពីនេះទៅទៀត អ័រម៉ូនដែលខួរក្បាលបង្កើតឡើងដើម្បីដោះស្រាយជាមួយនឹងការថប់អារម្មណ៍ មិនត្រឹមតែប៉ះពាល់ដល់មុខងារប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏ផ្លាស់ប្តូររចនាសម្ព័ន្ធរូបរាងនៃខួរក្បាលផងដែរ។

អ័រម៉ូនមួយហៅថា cortisol ដែលអាចបណ្តាលឲ្យ​ខួរក្បាលចុះខ្សោយ ហើយបណ្តាលឲ្យ​ខួរក្បាលរបស់យើងផលិតកោសិកាសរសៃប្រសាទថ្មីៗ។ បែប​នេះនឹងប៉ះពាល់ដល់ការចងចាំ អារម្មណ៍ និងសមត្ថភាពរបស់យើងក្នុងការរៀន​សូត្រ។

ប៉ុន្តែនេះមិនទាន់​ដល់ដំណាក់កាលធ្ងន់ធ្ងរនោះទេ ដូច្នេះមានវិធីជាច្រើនដែលអាច​ឲ្យ​យើង​ព្យាបាល​បាន ហើយ​នឹងធ្វើឲ្យ​អារម្មណ៍របស់យើង​ប្រសើរ​ឡើង​ដើម្បីទប់ស្កាត់ផលអាក្រក់ទៅលើខួរក្បាល។

ការធ្វើលំហាត់ប្រាណ ការធ្វើសមាធិ និងការយល់ដឹង និង​អាច​គ្រប់គ្រង​សុខមាលភាព​ផ្លូវ​ចិត្ត​បាន​ល្អ នោះ​មាន​ន័យ​ថាសមត្ថភាពនៃការចងចាំ​ក៏​អាច​កើន​ឡើង​ខ្ពស់ និង​ខួរក្បាល​រឹងមាំ​ឡើង​វិញ។ Amber John សាស្រ្តាចារ្យផ្នែកចិត្តសាស្រ្ត បានបញ្ជាក់។

រូបតំំណាង

លើស​ពី​នេះ​ការ​គេងគ្រប់គ្រាន់​ក៏​អាច​ព្យាបាល​ជំងឺ​នេះ​បាន​ដែរ។ ដោយសារតែកង្វះនៃការគេង​នេះ​ហើយ​ទើប​មាន​ការ​​ប៉ះពាល់​យ៉ាងខ្លាំងដល់អារម្មណ៍។ ម្យ៉ាង​ទៀត​ការ​រក្សាទំនាក់ទំនងសង្គម​យ៉ាងជិតស្និទ្ធជាមួយមនុស្សនៅជុំវិញខ្លួន​ដោយ ការចែករំលែក ការជឿជាក់ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍សុខស្រួល និង​មាន​សុទិដ្ឋិនិយម​ឡើង​វិញ៕

ចុចអាន៖កុំ​ឲ្យ​មាន​ជំងឺបាក់ទឹក​ចិត្ត​ទាំងអត់​ដឹង​ខ្លួន​ អ្នក​ត្រូវ​សង្កេត​ខ្លួន​ឯង​តាម​ចំណុច​ទាំង​នេះ


ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា