កំពូល​ស្បែកជើង​កែង​ទាំង ៨ ម៉ូដ ដែល​មាន​តម្លៃ​ដល់​ខ្ទង់​លាន​ដុល្លារ

  • 2018-06-13 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ម៉ូដ​​ស្បែក​ជើង​ដែល​ កញ្ញា នឹង​​បង្ហាញ​នៅ​ខាង​ក្រោម​នេះ មាន​ការ​រចនា​​​​​យ៉ាង​ប្រណិត ពី​​សំណាក់​អ្នក​ច្នៃ​ម៉ូដ​កំពូល​ និង​ល្បីល្បាញ​បំផុត ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​​​​តម្លៃ​វិញ​ ថ្លៃ​​កប់​ពពក​តែ​ម្តង។ ទោះ​បី​ជា​​មាន​តម្លៃ​ថ្លៃ​​កម្រិត​ណា ក៏​ស្បែក​ជើង​ទាំង​អស់​នោះ នៅ​តែ​មាន​ការ​​​គាំទ្រ​​ និង​​ចាប់​អារម្មណ៍​​ពី​​តារា​​ស្រីៗ​ដែល​មាន​លុយ​ចាយ​មិន​អស់ ​​ព្រោះ​ចង់​ពាក់​ដើម្បី​​ឲ្យ​​មាន​​ភាព​លេចធ្លោ។

១. ស្បែក​ជើង Stuart Weitzman Diamond Dream Stilettos មាន​តម្លៃ​ ៥០ ម៉ឺន​ដុល្លារ

ស្បែក​ជើង​នេះ​គឺ​ច្នៃ​ម៉ូដ​ដោយ​លោក​ Stuart Weitzman ដែល​​សហការ​គ្នា​ជាមួយ​អ្នក​ច្នៃ​ពេជ្រ ព្រោះ​ផ្នែក​​ខាង​លើ​នៃ​ខ្សែ​ស្បែក​ជើង​​ បាន​រំលេច​នៃ​ការ​ដាំ​ត្បូងពេជ្រ​ ដល់ ៣០ ការ៉ាត់ ហើយ​តារា​ស្រី Anika Noni Rose's ក៏​បាន​ពាក់​វា​នៅ​ក្នុង​កម្មវិធី Oscar ឆ្នាំ​ ២០០៧ ​ផងដែរ។

​២. ស្បែក​ជើង Ruby Slippers in 'Wizard Of Oz' មាន​តម្លៃ ៦១ ម៉ឺន​ ២ ពាន់ដុល្លារ

បើ​អ្នក​​បាន​តាម​ដាន​រឿង OZ អ្នក​ប្រាកដ​ជា​នឹកឃើញ​ស្បែក​ជើងដែលមាន​ពណ៌​ក្រហមឆ្អិនឆ្អៅមួយនេះ ហើយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​​លេង​ស្ទីល​ពណ៌​​បែប​លេចៗ គឺ​​ត្រូវ​ម៉ាច់​តែ​ម្តង។

៣. ស្បែក​ជើង Marilyn Monroe by មាន​តម្លៃ​ ១ លាន​ដុល្លារ

ស្បែក​ជើង​នេះ​គឺ​ច្នៃ​ម៉ូដ​ដោយ​លោក​ Stuart Weitzman ដែល​​នៅ​ផ្នែក​​ខាង​មុខ​ច្នៃ​ធ្វើ​ជា​ផ្កា​កុលាប​​ដ៏​ស្រស់​ស្អាត​ និង​មាន​ដាំ​ត្បូងគ្រីស្តាល់​នៅ​ពី​ខាង​ក្នុង។

៤. ស្បែក​ជើង Retro Rose Pumps by Stuart Weitzman មាន​តម្លៃ​ ១ លាន​ដុល្លារ

ស្បែក​ជើង​នេះ​គឺ​ច្នៃ​ម៉ូដ​ដោយ​លោក​ Stuart Weitzman ពេញ​និយម​បំផុត​សម្រាប់តារា​ហូលីវូដ​នៅ​ក្នុង​ឆ្នាំ ១៩៤០ ជា​ពិសេស​មាន​រូប​ផ្កា​ដាំ​ពេជ្រ​ដ៏​ទាក់ទាញ ហើយ​ផ្កាកុលាប​នៅ​លើ​ស្បែក​ជើង​នេះ​មាន​ទម្ងន់​ដល់​ទៅ ១ ម៉ឺនការ៉ាត់។

៥. ស្បែក​ជើង  Platinum Guild stiletto by Stuart Weitzman មាន​តម្លៃ​ ១ លាន​ ៩​ ម៉ឺន​ដុល្លារ

ស្បែក​ជើង​មួួយ​គូនេះ មាន​ការ​ដាំ​ពេជ្រ​ចំនួន ៤៦៤​ គ្រាប់ លក្ខណៈពិសេស​​របស់វា គឺ​អាច​ដោះ​ខ្សែ​យក​ទៅ​ពាក់​ធ្វើ​ជាខ្សែក​ ខ្សែដៃ​វិញ​​ក៏​បាន​។

៦.​ ស្បែក​ជើង Cinderella Slippers by Stuart Weitzman មាន​តម្លៃ​ ២ លាន​ដុល្លារ

ម៉ូដ​ស្បែក​ជើង​នេះ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង ដោយ​​សារ​តែ​មាន​នៅ​ក្នុង​រឿងព្រះនាង​ Cinderella ដែល​​មាន​ទម្ងន់ពេជ្រ​ចំនួន​ ៥៥ ការ៉ាត់។

៧. ស្បែក​ជើង Tanzanite Heelsby មាន​តម្លៃ​ ២ លាន​ដុល្លារ

ក្រុមហ៊ុនរបស់លោក Stuart Weitzman បាន​សហការរួមគ្នា​ជាមួយ​អ្នក​​ច្នៃ​ម៉ូដ​ដ៏​ល្បី ដោយ​យក​ត្បូង​ពណ៌​​ខៀវ​ដ៏​មាន​តម្លៃ​ចំនួន ១៨៥ គ្រាប់ពី​ប្រទេស​អាហ្រិក មក​ដាំ​នៅ​លើ​ស្បែក​ជើង​ពណ៌​ទឹក​ប្រាក់​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​លេចធ្លោ។

៨. ស្បែក​ជើង Rita Hayworth heels មាន​តម្លៃ​ ៣ លាន​ដុល្លារ

ស្បែក​ជើង​មួយ​គូរ​នេះ​ក៏មាន​ការ​ច្នៃម៉ូដពីលោក​ Stuart Weitzman ​ផងដែរ ហើយ​វា​មាន​តម្លៃ​ខ្ពស់​​ជាង​គេ ព្រោះ​​វា​បាន​​គ្រប​ដណ្តប់​ដោយ​សរសៃ​សូត្រ និង​មាន​ដាំ​ត្បូង​មាន​តម្លៃ​ ដូច​ជា​ត្បូង​កណ្តៀង និង​ត្បូង​ទទឹម។

ចុចអាន​បន្ត៖

ប្រភព៖ Topso ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម