អ្នក​ចូលចិត្ត​ទិញ​ឥវ៉ាន់​​អនឡាញ បើ​មិន​ចង់​ចាញ់​បោក​អ្នក​លក់គួរ​ដឹង ៥ គន្លឹះ​នេះ

  • 2018-06-10 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ចូលចិត្ត​ទិញ​ឥវ៉ាន់​តាម​អនឡាញ​មែន​ទេ? បើ​មែន​គួរ​តែ​ធ្លាប់​មាន​បទពិសោធន៍​របស់​មិន​ល្អ​ដូច​រូប​ហើយ។ ខាងក្រោម​នេះ​គឺជា​គន្លឹះ ៥ យ៉ាង​ ដែល​ធ្វើឲ្យ​ការ​ទិញ​ទំនិញ​តាម​អ៊ីនធឺណិត​កាន់តែ​ងាយស្រួល ហើយ​មិន​សោកស្ដាយ​នឹង​ចំណាយ​លុយ៖

១.មើល​ទាំងអស់​នៃ​រូបថត​ទំនិញ

ប្រសិនបើ​វេបសាយ​មួយ​មាន​ការ​ថតរូប​សម្លៀកបំពាក់​នៅ​មុំ​ខុស​ៗ​គ្នា ឬ​នៅ​លើ​រាងកាយ សូម​ពិនិត្យ​មើល​រូប​នោះ​ទាំងអស់ ហើយ​បង្វិល​ចុះ​ឡើង​ឲ្យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដឹង​ថា តើ​វា​សម​នឹង​ខ្លួន​អ្នក​ឬ​អត់? ទោះបីជា​ម៉ូដែល​នោះ​គ្មាន​ទំហំ​ដូច​គ្នា​នឹង​អ្នក យ៉ាងហោចណាស់​អ្នក​អាច​មើល​ពី​របៀប​សម្លៀកបំពាក់​នៅ​លើ​រាងកាយ។

រូបតំណាង

**២.អាន​ពាក្យ​ណែនាំ**

ស្លាក​សញ្ញា​សម្គាល់​មាន​ពណ៌នា​ពី​ផលិតផល​ ដូចនេះ​អ្នក​គួរតែ​មើល។ ការ​ពិពណ៌នា​ផលិតផល​ក៏​បង្ហាញ​ផង​ដែរ​អំពី​របៀប​ប្រើ វត្ថុធាតុ​ដើម​ផលិត និង​របៀប​ថែទាំ។

៣.រកមើល​ការ​ដូរ​ទំនិញ ពេល​ស្លៀក​មិន​ត្រូវ

សម្រាប់​អ្នក​លក់​ដែល​ហ៊ាន​សង់​ប្រាក់ ឬ​ដូរ​ទំនិញ ពេល​អ្នក​ទិញ​ខុស​ចិត្ត អាច​ចាត់​ទុក​បាន​ជា​របស់​មាន​គុណភាព។ ព្រោះ​ទំនិញ​ល្អ អ្នក​លក់​ប្រាកដជា​មិន​ខ្លាច​នឹង​ដោះដូរ​អ្វី​ទេ តែ​បើ​របស់​មិន​ល្អ អ្នក​លក់​ពិតជា​មិន​ហ៊ាន​អះអាង​បែបនេះ​ឡើយ។

៤.មើល​វិបសាយ​ដទៃ​ឲ្យ​បាន​ច្រើន

កុំ​អាល​ដាក់​ចិត្ត​ថា​ទិញ​នៅ​វិបសាយ ឬ​នៅ page មួយ​ណា​អី អ្នក​គួរតែ​រក​មើល​នៅ​ វិបសាយ​ដទៃ ដើម្បី​ប្រៀបធៀប​ពី​តម្លៃ និង​មើល​ពី​រូបភាព​សិន។ ការ​ស៊ើបសួរ​ពី​តម្លៃ​ពី​កន្លែង​ជា​ច្រើន​មុន អាច​ធ្វើឲ្យ​អ្នក​ចំណេញ។

៥.មើល​ពី​ខ្នាត

ទំនិញ​ដែល​លក់​តាម​អនឡាញ ក៏​គេ​មាន​ដាក់​ជា​ប្រភេទ​ខ្នាត US UN INT។ ឧទាហរណ៍ size S US មាន​ន័យ​ថា ទំហំ S សម្រាប់​ជនជាតិ​អាមេរិក size S UN មាន​ន័យ​ថា ទំហំ S សម្រាប់​ប្រជាជន​អឺរ៉ុប size S INT មាន​ន័យ​ថា ទំហំ S សម្រាប់​អន្តរជាតិ៕

រូបតំណាង

ចុចអាន៖ស្លៀក​ពាក់​ចេះ​តែ​មិន​សម​ តាម​ពិត​​មក​ពី​អត់​ដឹង​តិចនិក​ ៧​យ៉ាង​នេះ​

ប្រភព៖ gurl ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម