ចង់ក្លាយជាអនាគតប្ដីល្អបាន ប្រុសៗទាល់តែមាន ៦ ចំណុចនេះ
- 2018-06-11 02:01:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ក្លាយជាអនាគតប្ដីល្អបាន ប្រុសៗទាល់តែមាន ៦ ចំណុចនេះ
ដើម្បីឲ្យខ្លួនឯងក្លាយជាទីស្នាក់អាស្រ័យរបស់កូនស្រីគេបានល្អប្រសើរ ប្រុសៗគួរតែមានប៉ុន្មានចំណុចខាងក្រោមនេះ។ ព្រោះបង្ហាញថាអ្នក ពិតជាបុរសពេញលក្ខណៈអាចដឹកនាំគ្រួសារមួយបាន៖
១.ជាទីបង្អែក ពេលនាងមានទុក្ខ
បុរសគួរតែនៅជិតមនុស្សស្រី ពេលនាងមានទុក្ខ។ នៅក្បែរលើកទឹកចិត្ត និងការពារ ធ្វើឲ្យនាងមានអារម្មណ៍កក់ក្ដៅ នោះពេលទៅមុខអ្នកអាចក្លាយជាប្ដីល្អបាន។
២.ស្រលាញ់តែនាងម្នាក់
ប្រុសៗចូលចិត្តនិយាយថា «ស្រលាញ់ទាំងអស់ ស្មោះតែអូនមួយ» ប៉ុន្តែប្ដីល្អមែន គឺស្រលាញ់តែម្នាក់ ហើយស្មោះត្រង់តែប្រពន្ធម្នាក់ដូចគ្នា។
៣.ធ្វើឲ្យនាងសប្បាយចិត្តគ្រប់ពេល
បើចង់ក្លាយជាប្ដីល្អ ពេលសេពគប់គ្នាជាសង្សារនេះ គឺសំខាន់មែនទែន ដោយត្រូវតាមមើលថែរក្សានាងគ្រប់វេលា ហើយមិនត្រូវធ្វើឲ្យមនុស្សស្រីពិបាកចិត្ត។ ពោលគឺធ្វើយ៉ាងណា ឲ្យខាងស្រីរីករាយរហូត។
៤.គោរពការសម្រេចចិត្តរបស់នាង
មនុស្សស្រីសម្លឹងមើលបុរស គឺនៅចំណុចនេះឯង។ បើនៅជាសង្សារ តែបែរជាហ៊ានហាមនាងមិនឲ្យធ្វើនេះ មិនឲ្យធ្វើនោះ អ្នកគ្មានថ្ងៃអាចក្លាយជាកូនប្រសាក្នុងគ្រួសារនាងដាច់ខាត។
៥.មានគម្រោងទៅថ្ងៃអនាគតជាមួយគ្នា
បើស្រលាញ់មនុស្សស្រីណាម្នាក់ ប្រុសៗគួរតែមានគម្រោងទៅពេលអនាគតឲ្យបានច្បាស់លាស់ ព្រោះដើម្បីរៀបចំឲ្យសក្ដិសមជាកូនប្រុសដែលអាចក្លាយជាមេគ្រួសារគេបាន។
៦.ចែករំលែកជីវិតជាមួយនាង
អ្នកគួរតែជាប្រភេទមនុស្សប្រុសដែលអាចចែករំលែករឿងរ៉ាវជាច្រើនជាមួយនាង ទាំងអាហារ ភាពសប្បាយរីករាយ ទុក្ខសោក និងភាពជោគជ័យ៕
ចុចអាន៖មើលប៉ុន្មានចំណុចនេះសិន បើបុរសនោះមានគ្រប់ហើយ ស្រីៗអាចជ្រើសជាគូបាន