ចូលដល់អាយុ ២៣ ឆ្នាំ អ្នកគួរដឹងរឿងរ៉ាវ ៤ យ៉ាងនេះ ទុកជាទុនជីវិតទៅថ្ងៃមុខ
- 2018-06-07 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលដល់អាយុ ២៣ ឆ្នាំ អ្នកគួរដឹងរឿងរ៉ាវ ៤ យ៉ាងនេះ ទុកជាទុនជីវិតទៅថ្ងៃមុខ
ចូលមកដល់វ័យប៉ុណ្ណេះ អ្នកគួរតែដឹងរឿងសំខាន់ៗទាំងនេះខ្លះហើយ ព្រោះមិនមែននៅក្មេងទៀតឡើយ។ ត្រូវចងចាំ ៤ ចំណុចធំៗនេះទុកជាទុកជីវិតនៅថ្ងៃក្រោយ៖
១.អ្នកនឹងមិននៅឯកោអស់មួយជីវិតឡើយ
អាយុប៉ុណ្ណេះ អ្នកខ្លះពិតជាឯកាខ្លាំង ព្រោះត្រូវរៀននៅសាកលវិទ្យាល័យ ហើយត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងមិត្តចាស់ៗ ព្រមទាំងឆ្លៀតធ្វើការទៀត គ្មានពេលដើរលេងនឹងគេសោះ។ អ្នកគួរតែទ្រាំនឹងស្ថានភាពបែបនេះបន្តិច ព្រោះពេលអ្នកមានការងារសមរម្យធ្វើ ភាពកណ្ដោចកណ្ដែងមិនស្ថិតនៅជាមួយអ្នកទៀតទេ។ ពេលនោះអ្នកអាចមានពេលដើរលេង និងស្គាល់មនុស្សមួយចំនួនទៀត។
២.អ្នកមិនចាំបាច់ត្រូវធ្វើការងារក្នុងសុបិនទេពេលនេះ
កាលៈទេសៈនេះ អ្នកមិនចាំបាច់ស្វែងរកការងារនៅក្នុងក្ដីស្រមៃឡើយ ចាំឱកាសហុចឲ្យ ចាំបន្តរកវាក៏មិនយឺតពេលដែរ។ វ័យប៉ុណ្ណោះអ្នកខ្លះនៅរៀន ដូចនេះការចំណាយពេលធ្វើការស្ម័គ្រចិត្ត ដើម្បីទទួលបានបទពិសោធន៍ជាទុនទៅថ្ងៃមុខទើបល្អ។
៣.នៅវ័យនេះ អ្នកខ្លះមានអារម្មណ៍ថាបាត់បង់
វាមិនមែនជារឿងធ្ងន់ធ្ងរទេ ដែលអ្នកមានអារម្មណ៍បែបនេះ។ នៅវ័យប៉ុណ្ណេះអ្នកខ្លះ គិតថាជីវិតរាល់ថ្ងៃគឺគ្មានពេលសម្រាកសោះ។ តែអ្នកត្រូវដឹងថា វ័យនេះមិនមែនជាពេលត្រូវត្អូញត្អែរ និងចង់មានពេល Holiday ច្រើនទេ តែជាវ័យពេលធ្វើការរៀនសូត្រ និងសន្សំសំចៃទៅវិញ។
៤.នៅមានពេលបរាជ័យច្រើនទៀត
កម្រអ្នកវ័យប៉ុណ្ណេះ អាចជោគជ័យបានណាស់ទាំងរឿងស្នេហា ការងារ ការសិក្សា។ តែកុំអស់សង្ឃឹម ព្រោះអ្នកនៅមានពេលវែងឆ្ងាយទៀត។ ដូច្នេះកុំភ័យខ្លាចក្នុងការប្រថុយគ្រោះថ្នាក់ធំៗ ព្រោះទាំងកម្លាំង និងពេលវេលានៅមានច្រើនទៀតណាស់៕
ចុចអាន៖អ្នក Single បើបានស្ដាប់ឃ្លាលើកទឹកចិត្តនេះ ប្រហែលលែងចង់រៀបការហ្មង!