សញ្ញាច្បាស់​ៗបញ្ជាក់​ថា​អ្នក​ និង​គេ​មិន​អាច​កាន់​ដៃ​គ្នា​ដើរ​ទៅ​មុខ​ទៀត​បាន

  • 2018-06-07 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនាក់ទំនង​មួយ​អាច​ទៅ​មុខ ឬ​អាច​បញ្ចប់​នោះ​យើង​​ក៏​អាច​មើល​តាម​សញ្ញា​ដែល​ម្នាក់​ៗ​សម្ដែង​ចេញ​មក​ដែរ។ បើ​សញ្ញា​ល្អៗ​ចេះ​តែ​មាន​នោះ​​ក្ដីសង្ឃឹម​ក៏​កើន​ឡើង​ដែរ ប៉ុន្តែ​បើ​ពេល​នេះ​អ្នក​ទាំង​ពី​កំពុង​មាន​សញ្ញា​ច្បាស់ៗ​ដូច​ខាង​ក្រោម​នេះ នោះ​បញ្ជាក់​ថា​អ្នក​ប្រហែល​មិន​អាច​កាន់​ដៃ​គ្នា​ទៅ​មុខ​ទៀត​ឡើយ ៖

១. អ្នក​មាន​អារម្មណ៍​ថា​អ្នក​ និង​គេ​ចាប់​ផ្ដើម​មាន​គម្លាត

រវាង​អ្នក​ និង​គេ​ចាប់​ផ្ដើម​លែង​ស្និទ្ធស្នាល​ដូច​មុន ហើយ​មាន​អារម្មណ៍​ថា​ទោះ​នៅ​ក្បែរ​គ្នា​ក៏​គ្មាន​អារម្មណ៍​ពិសេស​អី​ទាំង​អស់។ គ្រប់​យ៉ាង​ចាប់​ផ្ដើម​ស្ងប់ស្ងាត់​ខ្លាំង រហូត​ពេល​ខ្លះ​ជួប​មុខ​គ្នា​ក៏​មិន​ដឹង​ត្រូវ​និយាយ​អី​ជាមួយ​គ្នា។

២. អ្នក​មាន​អារម្មណ៍​ថា​ហត់​នឿយ ហើយ​លែង​ចង់​ព្យាយាម​ទៀត

ការ​តាំង​ចិត្ត​ដែល​ធ្លាប់​តែ​មាន​ពី​មុន​មក​ក៏​ចាប់​ផ្ដើម​រលាយ​​បន្តិច​ម្ដងៗ រហូត​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ហត់​នឿយ​ខ្លាំង ហើយ​មិន​ចង់​ធ្វើ​អី​ទាំង​អស់​ក្រៅ​ពី​នៅ​ម្ខាង​ម្នាក់។ អ្នក​ និង​គេ​បាត់​បង់​អារម្មណ៍​ពុះពារ​ជាមួយ​គ្នា បាត់​បង់​ទឹក​ចិត្ត​ដែល​ចង់​ព្យាយាម​កាន់​ដៃ​គ្នា​មិន​លែង ជំនួស​មក​វិញ​នូវ​ភាព​ហត់​នឿយ ភាព​ស្ងប់ស្ងាត់ ហើយ​លែង​ចង់​ខ្វល់ខ្វាយ​អី​ទាំង​អស់ ក្រៅ​ពី​ចង់​សម្ងំ​នៅ​ម្នាក់​ឯង។

៣. គម្រោង​ទៅ​អនាគត​ដែល​ធ្លាប់​គិត​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ

ពីមុន​ធ្លាប់​គិត​ថា​រៀន​ចប់ មាន​ការងារ សន្សំ​លុយ​ឲ្យ​បាន​ច្រើន​រួច​នឹង​រៀប​ការ​ជាមួយ​គ្នា តែ​មក​ដល់​ពេល​នេះ​គំនិត​ទាំង​អស់​នោះ​ក៏​ចាប់​ផ្ដើម​ប្រែប្រួល​ទៅ​វិញ។ អ្នក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​គ្រប់​យ៉ាង​មិន​មែន​ងាយ​ស្រួល​ដូច​អ្នក​គិត​ឡើយ កុំ​ថា​ឡើយ​រៀប​ការ​ជាមួយ​គ្នា សូម្បី​តែ​ការ​កាន់​ដៃ​គ្នា​រាល់​ថ្ងៃ​ពិបាក​ទៅ​ហើយ។

រូបតំណាង

៤. អ្នក​លែង​មាន​អារម្មណ៍​ច្បាស់លាស់​ជាមួយ​គ្នា

អ្នក​​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​គេ​លែង​ច្បាស់លាស់​ជាមួយ​អ្នក ហើយ​អ្នក​ក៏​លែង​ច្បាស់លាស់​ជាមួយ​គេ។ រឿង​ជា​ច្រើន​បាន​រត់​ពេញ​ខួរ​ក្បាល​អ្នក នៅ​ពេល​ដែល​គេ​មិន​ដែល​បង្ហាញ​ភាព​ច្បាស់លាស់​មួយ​មក​ឲ្យ​អ្នក។ អ្នក​គិត​ថា​គេ​ និង​អ្នក​គ្រាន់​តែ​ទាក់ទង​គ្នា​បែប​ធម្មតា​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​សកម្មភាព​ណា​បញ្ជាក់​ថា​គេ​ពិត​ប្រាកដ​ជាមួយ​អ្នក​ឡើយ។

៥. អ្នក​ និង​គេ​លែង​បង្ហាញ​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ទៀត

អ្នក​លែង​គិត​ថា​គេ​ជា​មនុស្ស​ដែល​អ្នក​អាច​ចែក​រំលែក​រឿង​គ្រប់​យ៉ាង​ដូច​ពី​មុន​ទៀត​ហើយ។ អ្នក​ទាំង​ពី​ចាប់​ផ្ដើម​មាន​អារម្មណ៍​ទើស​ទាល់​គ្នា ហើយ​លែង​ចង់​ប្រាប់​គ្នា​ពី​រឿង​ក្នុង​ចិត្ត​ទៀត​ហើយ។​

រូបតំណាង

មិន​ថា​រយៈពេល​ដែល​អ្នក​ស្រឡាញ់​គ្នា​យូរ​ប៉ុណ្ណា​នោះ​ទេ ឲ្យ​តែ​មាន​សញ្ញា​ចំៗ​បែប​នេះ​កើត​ឡើង នោះ​អ្នក​ទាំង​ពីរ​នឹង​មិន​អាច​កាន់​ដៃ​គ្នា​ជាប់​ទៀត​ឡើយ៕

ចុចអាន៖មិនចង់​គ្រាំ​ចិត្ត ដេក​យំ​ដោយសារ​គេ គួរ​ដក​ខ្លួន​ចេញ​ពី​មនុស្ស​ប្រុស​បែប​នេះ​ទៅ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម