កុំបន្ទោសតែខាងប្រុសថាអាក្រក់ បើខ្លួនឯងលង់រកតែមនុស្សខូច ដូចនេះត្រូវចេះពិនិត្យមើលសិន
- 2018-06-07 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំបន្ទោសតែខាងប្រុសថាអាក្រក់ បើខ្លួនឯងលង់រកតែមនុស្សខូច ដូចនេះត្រូវចេះពិនិត្យមើលសិន
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអីបានជាស្រលាញ់ប៉ះចំតែមនុស្សប្រុសខូច មិនដែលបានដូចចិត្តប៉ងទាល់តែសោះ? ពេលណាបានជួបស្នេហ៍ពិតទៅ បើមនុស្សប្រុសល្អ ហាក់បីដូចជាគ្មានសោះលើលោកនេះ។ កុំទាន់អាលអស់សង្ឃឹមអី ដរាបណាអ្នកចេះត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ មុននឹងលង់ស្រលាញ់នរណាម្នាក់។ បើប្រុសៗមានចំណុចណាមួយដូចរៀបរាប់ខាងក្រោមនេះ អ្នកគួរជៀសឲ្យឆ្ងាយ៖
១. សង្ហា សម្ដីផ្អែម ប៉ុន្តែចរិតមិនកើត
អ្នកណាមិនលង់បើសង្ហាហើយសម្តីក៏ផ្អែម ថែមទាំងមានមន្តស្នេហ៍ទៀត ប៉ុន្តែត្រូវគត់សម្គាល់ថា បើមនុស្សប្រុសនោះ និយាយផ្អែមចំពោះតែរូបអ្នក ហើយគំរោះគំរើយ ប្រើពាក្យមិនសមរម្យដាក់អ្នកដទៃ គួរដកថយឲ្យហើយទៅ ព្រោះនេះមិនមែនជាចរិតពិតរបស់គេឡើយ។ គេគ្រាន់តែព្យាយាមសម្តែង ធ្វើឲ្យអ្នកលង់ពេលជួបគ្នាដំបូងប៉ុណ្ណោះ ប៉ុន្តែធាតុពិតវិញមិនដូចទាំងស្រុង នូវអ្វីដែលអ្នកបានឃើញនោះទេ។
២. ចេះតែមានអារម្មណ៍សង្ស័យ មិនទុកចិត្តពេលនៅជិត
ពេលខ្លះមានចិត្តស្រលាញ់មែន ប៉ុន្តែក្នុងអារម្មណ៍វិញដូចជាមិនស្រឡះសោះ ចេះតែសង្ស័យនេះ សង្ស័យនោះមិនចប់។ បញ្ហាអាចមកពីអ្នកធ្លាប់បានឮគាត់និយាយដើមអាក្រក់ពីសង្សារចាស់ ប្រាប់ទៅមិត្តភ័ក្តិរបស់គាត់ ហើយនេះអាចបញ្ជាក់យ៉ាងច្បាស់ថា មុនក្រោយគាត់ក៏ធ្វើបែបនេះដាក់អ្នកដូចគ្នា។
៣. គិតថាខ្លួនឯងអាចប្តូរចរិតរបស់គេបាន
មនុស្សស្រីភាគច្រើនចូលចិត្តគិតថា ទោះបីជាមនុស្សប្រុសនោះ ខិលបន្តិចមែនក៏ដោយ ពេលដែលស្រលាញ់គ្នាទៅ នាងអាចប្តូរកែប្រែចរិតគាត់បានល្អជាងមុន។ បើអ្នកពិតជាមានគំនិតបែបនេះមែន គួរផ្លាស់ប្តូរចេញភ្លាមទៅ កុំឲ្យខាតពេលឥតប្រយោជន៍ ព្រោះសណ្តានមនុស្សប្រុស មិនមែនស្រួលកែប្រែ ដូចអ្នកបានគិតទុកឡើយ។
៤. មានការរំពឹងទុកខ្ពស់ តែមិិនបានពិនិត្យជាក់លាក់
មនុស្សស្រីខ្លះ មានការកំណត់ខ្ពស់ ថាប្រភេទមនុស្សប្រុសបែបណាដែលខ្លួនប្រាថ្នាចង់បាន ប៉ុន្តែអារម្មណ៍មួយឆាវ បានធ្វើឲ្យនាងភ្លេចខ្លួន មិនបានត្រួតពិនិត្យច្បាស់លាស់មុននឹងលង់ស្រលាញ់ថា តើគាត់មានគ្រប់ចំណុចដែលខ្លួនរំពឹងចង់បានហើយឬនៅ ទើបមិនធ្វើឲ្យស្តាយក្រោយនៅពេលស្រលាញ់គ្នា។
៥. ផ្លាស់ប្ដូរវិធីក្នុងការណាត់ជួប
ផ្លាស់ប្តូរវិធីណាត់ជួបបែបណាទៅទើបល្អ? ប្រាកដណាស់ពេលណាត់ជួបម្តងៗ មនុស្សប្រុសនោះប្រហែលត្រូវជាមិត្តរួមថ្នាក់ មិត្តរួមការងារ ឬស្គាល់គ្នាតពីមិត្តភ័ក្តិរបស់អ្នក។ ប៉ុន្តែបើណាត់ជួបហើយ នៅតែមិនដូចអ្វីដែលអ្នកត្រូវការនោះ ម៉េចមិនផ្លាស់ប្តូរគោលដៅ ហើយងាកមកចាប់អារម្មណ៍ មនុស្សណាដែលបងប្អូនសាច់ញាតិណែនាំម្តងវិញទៅមើល។ ទោះបីជាមិនចង់ប៉ុន្តែអាចសាកសិនបាន ព្រោះអត់ទាន់បានធ្វើអីខុសផងហ្នឹង ថាមិនត្រូវគេជាបុរសដែលអ្នកប្រាថ្នាក៏មាន៕
ចុចអានបន្ត៖