នេះជាហេតុផលមួយចំនួនដែលអ្នកគួររៀបការ នៅពេលមានភាពចាស់ទុំ
- 2018-06-05 01:30:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាហេតុផលមួយចំនួនដែលអ្នកគួររៀបការ នៅពេលមានភាពចាស់ទុំ
ការស្រលាញ់គ្នារហូតដល់រៀបការ ជាបំណងប្រាថ្នារបស់មនុស្សរូប។ បើស្រលាញ់គ្នាហើយត្រូវតែរៀបការ ឬមួយក៏ដល់អាយុអាចរៀបការហើយក៏មិនត្រូវបង្អង់យូរពេកដែរ។ ប៉ុន្តែសូមសួរថាតួលេខនៃអាយុដែលរៀបការនោះត្រឹមត្រូវអាចទទួលយកបានទេ? ឬក៏ចេះតែរៀបការឲ្យតែបានៗ ដោយមិនខ្វល់ពីអ្វីទាំងអស់? បើអីចឹងមែននោះ អ្នកគួរពិចារណាគុណវិបត្តិទាំង ៧ខាងក្រោមនេះ មុនសម្រេចចិត្តរៀបការទាំងពុំទាន់មានភាពចាស់ទុំនៅឡើយ៖
១. ទំនួលខុសត្រូវ
ប្តីប្រពន្ធវ័យក្មេង ភាគច្រើនចូលចិត្តធ្វើអ្វីទៅតាមទំនើងចិត្តមួយឆាវៗ ខ្វះការពិចារណាវែងឆ្ងាយ មិនបានគិតគូរពីរឿងដែលត្រូវរ៉ាប់រងបន្ទាប់ពីរៀបការរួច។
២. ប្រឈមជាមួយការបោះបង់ចោលភាពជាយុវវ័យ
បាត់បង់ភាពជាយុវវ័យ រស់នៅក្នុងជីវិតគូរយូរៗទៅអាចឆាប់មានភាពធុញទ្រាន់នឹងគ្នា ហើយក៏មិនបានផ្អែមល្ហែម ដូចកាលពីដំបូងនោះឡើយ។
៣. ប្រឈមខ្ពស់នឹងការលែងលះ
ភាគរយនៃការលែងលះមានច្រើន ព្រោះពួកគេនៅមានគំនិតក្មេងខ្ចី មិនទាន់មានភាពចាស់ទុំ ក្នុងការគ្រប់គ្រងស្ថានភាពផ្សេងៗដូចជា បន្ទាប់ពីមានកូនរួច និងចំណូលចំណាយនានាដែលជាទំនួលខុសត្រូវរបស់ឪពុកម្តាយ។ ដូច្នេះហើយភាពរញ៉េរញ៉ៃកើតឡើង ធ្វើឲ្យពួកគេស្មុគស្មាញ គ្មានចិត្តអំណត់ ហើយរកតែផ្លូវលែងលះ។
៤. ចំណេះដឹង
មនុស្សភាគច្រើន ជាពិសេសនៅតាមជនបទ បានបោះបង់ចោលការសិក្សាត្រឹមវិទ្យាល័យប៉ុណ្ណោះ បន្ទាប់ពីរៀបការរួច ដែលជាហេតុធ្វើឲ្យសង្គមមួយមិនសូវមានអ្នកចេះដឹងខ្ពស់ ហើយបាត់បង់នូវធនធានមនុស្សទៀតផង។
៥. អាជីពការងារ
ក្រោយពីពួកគេបានបោះបង់ការសិក្សានូវកម្រិតទាបហើយ ពួកគេក៏ពិបាករកការងារណាដែលមានចំណូលខ្ពស់ណាស់ ចំណែកឯជីវភាពគ្រួសារក៏មិនបានប្រសើរ ដូចប្តីប្រពន្ធដែលបានរៀនខ្ពង់ខ្ពស់ដែរ។ នេះមិនបានរាប់បញ្ចូលនូវគូរស្នេហ៍វ័យក្មេងណា ដែលជាកូនអ្នកមានស្រាប់នោះទេ។
៦. ការទុកដាក់កូនចៅ
វាជារឿងពិបាកបំផុតក្នុងការចិញ្ចឹមបីបាច់កូន ហើយការអប់រំណែនាំកូនក៏នៅមានកម្រិតដែរ ព្រោះវាជាបទពិសោធន៍ដ៏ថ្មីស្រឡាងមួយសម្រាប់ពួកគេ។
៧. សុខភាព
មនុស្សស្រីដែលឆាប់រៀបការ ហើយមានកូននៅអាយុក្មេងពេក មានផលប៉ះពាល់ច្រើនណាស់ទាំងសុខភាពខ្លួនឯង និងកូនផងដែរ។
ដូច្នេះហើយគូរស្នេហ៍ទាំងអស់ មិនគួរប្រញាប់ប្រញាល់ រៀបការនៅក្មេងពេកនោះទេ អនាគតនៅវែងឆ្ងាយ គួរតែចេះរៀបចំជីវិតឲ្យរៀបរយសិន ទើបប្រសើរ៕
ចុចអានបន្ត៖