ចង់​បាន​រូប​បង្ហោះ​ហ្វេសប៊ុក​ស្អាត គេ​ចុច Like ច្រើន​កុំ​ភ្លេច​គន្លឹះ ៨ យ៉ាង​នេះ

  • 2018-06-06 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​យុគសម័យ​នេះ​ហើយ មនុស្ស​គ្រប់គ្នា​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា Facebook Instagram និង Twitter ហើយ​អ្វី​ដែល​ពេញ​និយម​សម្រាប់​អ្នក​បំផុត គឺ​ការ​ផុស​រូប។ តែ​បើ​មិន​ចេះ​តិចនិក​ខ្លះ​ទេ រូប​ថត​អ្នក​ដែល​បង្ហោះ​ទៅ​នឹង​គ្មាន​អ្នក Like ច្រើន។ ខាងក្រោម​នេះ​ជា​គន្លឹះ​ជួយ​មិត្ត​នារី​ឲ្យ​ថត​រូប​ស្អាត​ដូច​តារា ហើយ​បង្ហោះ​ពេល​ណា មាន​តែ​អ្នក​សរសើរ៖

១.កុំ​បិទ​ភ្នែក​ខ្ជឹប

អ្នក​នឹង​មើល​ទៅ​មិន​ស្អាត​សោះ​តែម្ដង បើ​មាន​កាយវិការ​បែបនេះ។ តែ​បើ​ចង់​មាន​ភាព​ក្រមេចក្រមើម គ្រាន់តែ​មិច​ភ្នែក​តិច​ៗ​មួយ​ចំហៀង​ទៅ​បាន​ហើយ។

២.ជៀសវាង​មាន​បឿក

រូបភាព​របស់​អ្នក​ជាមួយ​នឹង​បឿក​ធ្វើឲ្យ​អ្នក​បាត់បង់​ភាព​ទាក់ទាញ​មួយ។ វិធី​សាមញ្ញ​បំផុត ដើម្បី​ជៀសវាង​បញ្ហា​នេះ អ្នក​គ្រាន់តែ​កុំ​យក​ចង្កា​ទៅ​ជិត​ក តែ​ក៏​មិនមែន​អើត​ចេញ​ក្រៅ​។ ដូច​សត្វ​អណ្ដើក​ដែរ។

៣.កុំ Makeup ខ្លាំង​ពេក

ប្រសិនបើ​អ្នក​ជ្រើសរើស​យក​ការ​តុបតែង​មុខ ដើម្បី​ថត​រូប​នោះ​វា​មិន​អាច​ល្អ​ឥត​ទាស់​ទេ។ កំហុស​តិចតួច​នៃ​ការ​តុបតែង​មុខ ត្រូវ​បាន​លេច​ចេញ​យ៉ាង​ងាយ​ក្នុង​រូប។ នៅ​ពេល​អ្នក Makeup ខ្លាំង​ពេក ពន្លឺ​ភ្លើង​ពី​កាមេរ៉ា ធ្វើឲ្យ​ឃើញ​ស្នាម​ម្សៅ​ច្បាស់​ៗ។ ដូចនេះ​ ការ​តុបតែង​មុខ​ត្រូវ​ឲ្យ​ស៊ី​នឹង​ពណ៌​ស្បែក។

៤.យកចិត្តទុកដាក់​ពី​ចិញ្ចើម

ជឿ ឬ​មិន​ជឿ​ថា ទោះ​មិន​បាន Makeup គ្រាន់តែ​គូរ​ចិញ្ចើម​ឲ្យ​ស្អាត អ្នក​ក៏​អាច​មើល​ទៅ​ស្អាត​បាន​ដែរ។

៥.សើច​បែប​អៀន​ៗ

អ្នក​គួរតែ​បង្ហាញ​ស្នាម​ញញឹម​តិច​ដែល​មាន​លាយឡំ​ជាមួយ​ការ​អៀនប្រៀន​ផង​ដែរ នោះ​ទើប​រូប​អ្នក​មើល​ទៅ​ស្អាត​បែប​ធម្មជាតិ។

៦.បញ្ចេញ​ពន្លឺ​ពី​កែវភ្នែក

ពន្លឺ​នៅ​ក្នុង​ភ្នែក​របស់​អ្នក គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ថតរូប។ ដើម្បី​ឲ្យ​ភ្នែក​ភ្លឺ​ថ្លា​អ្នក​ប្រើ របស់​ជំនួយ​បន្តិចបន្តួច ទើប​ធ្វើឲ្យ​ភ្នែក​មើល​ទៅ​ស្រឡះ​ល្អ។

** ៧.រក​មុំ​ដែល​ស៊ី​នឹង​អ្នក**

អ្នក​ខ្លះ​ថត​ពី​ចំហៀង​ខាង​ឆ្វេង​ស្អាត ហើយ​អ្នក​ខ្លះ​ទៀត​ថត​ពី​ស្ដាំ​បាន​ឃើញ​ទាក់ទាញ ដូចនេះ​កុំ​សម្លឹង​មើល​កាមេរ៉ា​ត្រង់។

៨.ជ្រើសរើស​ផ្ទៃ​ខាងក្រោយ​ដែល​ត្រឹមត្រូវ

ការ​ឈរ​នៅ​ពី​មុខ​ផ្ទៃ​ខាង​ក្រោយ​ពណ៌​ខ្មៅ ឬ​ងងឹត​មិនមែន​ជា​គំនិត​ដ៏​ឈ្លាសវៃ​ទេ។ ផ្ទុយ​ទៅ​វិញ​ចូរ​ឈរ​នៅ​មុខ​អ្វី​មួយ​ដែល​មាន​ពណ៌​ស វា​ នឹង​ធ្វើឲ្យ​ពណ៌​សម្លៀកបំពាក់​របស់​អ្នក​កាន់តែ​ច្បាស់ និង​ភ្លឺ​ជាង​មុន៕

ចុចអាន៖អ្នក​ស្រឡាញ់​ប្លង់​មេឃ​ពណ៌ខៀវ អាច​ថត​តាម​ Style នេះ​ ធានា​ចេញ​មក​ពេញចិត្ត​តែ​ម្ដង!

ប្រភព៖ herinterest ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម