ប្រុស​ស្អាត​ខ្មែរ ប្រលង The Voice វៀតណាម​ធ្វើ​ឲ្យ coach ​ចុច​យក​តាំង​ពី​ច្រៀង​ឃ្លា​ដំបូង

  • 2018-06-04 02:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វត្តមាន​របស់​ប្រុស​ស្អាត​ខ្មែរ ស៊ីម ចាន់​ពន្លឺ​នៅ​ក្នុង​កម្មវិធី The Voice វៀតណាម​បាន​ធ្វើ​​ឲ្យ​កម្មវិធី​នេះ​រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

កាល​ពី​យប់​ថ្ងៃ​ទី​៣​ខែ​មិថុនា​កន្លង​ទៅ​នេះ ភាគ​ទី​៣​នៃ​កម្មវិធី The Voice វៀតណាម​រដូវ​កាល​ទី​៨ ត្រូវ​បាន​ចាក់​ផ្សាយ​ដោយ​មាន​ការ​ចូល​ប្រលង​ពី​បេក្ខជន​ជា​ច្រើន​រូប។ យ៉ាងណាក្ដី វត្តមាន​បេក្ខជន​ដែល​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ​នោះ​គឺ បេក្ខជន​មក​ពី​ខ្មែរ ឈ្មោះ ស៊ីម ចាន់​ពន្លឺ ដែល​បាន​បកស្រាយ​បទ “Huong Oi” ធ្វើ​​ឲ្យ coach តារា​ចម្រៀង Thu Phuong រើស​យក​តាំង​ពី​លោក​បញ្ចេញ​ឃ្លា​ដំបូង។ បន្ទាប់​មក តារា​ចម្រៀង Toc Tien ក៏​ចុច​ដណ្ដើម​លោក​ដូច​គ្នា។

ដើម​ឡើយ នៅ​ពេល​មិន​ទាន់​ដឹង​ថា ពន្លឺ​ជា​ជនជាតិ​ខ្មែរ ពួក​គេ​បាន​វាយ​តម្លៃ​ថា លោក​មិន​ទាន់​បញ្ចេញ​សំឡេង​បាន​ច្បាស់​ល្អ យ៉ាងណាក្ដី នៅ​ពេល​ដឹង​ថា​ប្រុស​ស្អាត​នេះ​មិន​មែន​ជនជាតិ​វៀតណាម​តែ​ច្រៀង​បាន​ល្អ​យ៉ាង​នេះ ពួក​គេ​ក៏​សរសើរ​លោក​វិញ។ តាម​នោះ​ដែរ បេក្ខជន​រូប​នេះ​បាន​ទៅ​រស់​នៅ ប្រទេស​វៀតណាម​៥​ឆ្នាំ​មក​ហើយ តែ​កាល​មុន​ លោក​នៅ​ខេត្ត ទើប​ពេល​មក​ប្រលង​នេះ​ទេ ទើប​លោក​បាន​មក​ទីក្រុង​ហូជីមិញ។ នៅ​ចុង​បញ្ចប់ លោក​បាន​ជ្រើស​ចូល​ក្រុម​របស់​តារា​ចម្រៀង Thu Phuong៕

ទស្សនាវីដេអូ៖

ប្រភព៖ saostar ប្រែសម្រួល៖ Caramel