ឈប់ប្រើពាក្យថា «ជាតិនេះឆាចោល» តែត្រូវងាកមកពិចារណារឿងទាំងនេះវិញ
- 2018-06-03 03:32:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ប្រើពាក្យថា «ជាតិនេះឆាចោល» តែត្រូវងាកមកពិចារណារឿងទាំងនេះវិញ
ជីវិតគឺមិនអាចល្អគ្រប់យ៉ាងទេ ការឈឺចាប់ ការខកចិត្តត្រូវតែមានជានិច្ច។ យ៉ាងណាមិញបើអ្នកបរាជ័យរហូតដល់ថ្នាក់ប្រើពាក្យថា «ជាតិនេះឆាចោល» ទៅហើយនោះមានន័យថាអ្នកឈានជិតដល់ចំណុចទាបបំផុតក្នុងជីវិតហើយ តែអ្វីដែលអ្នកត្រូវធ្វើនោះមានមែនទន្ទេញពាក្យនេះទេ គឺត្រូវគិតពីរឿងនេះវិញ៖
១. គេមើលមកយើងថាយើងយ៉ាងម៉េចជារឿងរបស់គេ
ពាក្យសម្ដីមនុស្សគឺអាចសម្លាប់ទឹកចិត្តយើងបាន ប៉ុន្តែយ៉ាងណាក៏ដោយយើងមិនអាចគិតតាមមាត់គេនិយាយនោះទេ តែត្រូវធ្វើឲ្យគេភ្លឺភ្នែកបានត្រូវ។ បើគេថាអ្នកជាមនុស្សចោលម្សៀត អ្នកត្រូវធ្វើខ្លួនជាមនុស្សដែលសង្គមត្រូវការជាចាំបាច់។
**២. គិតថាការលំបាកដែលយើងជួបជា Test ក្នុងជីវិតយើងតែប៉ុណ្ណោះ**
មុនអ្នកបញ្ចប់ការសិក្សាអ្នកត្រូវប្រឡង អ្នកត្រូវធ្វើតេស្ដ ហើយជីវិតក៏ដូចគ្នា ការលំបាក ការបាក់ទឹកចិត្ត ការបរាជ័យ គឺសុទ្ធតែជា តេស្ដក្នុងជីវិតយើងប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺយើងអ្នកតស៊ូឆ្លងកាត់វាបានកម្រិតណា នោះជោគជ័យក៏យើងអាចទទួលបានប៉ុណ្ណឹងដែរ។
៣. កុំបោះបង់ចោលខ្លួនទៅក្នុងការឈឺចាប់ដែលអ្នកជួប
ជួបការឈឺចាប់កាន់តែច្រើន អ្នកកាន់តែត្រូវរឹងមាំ មិនមែនទន់ជ្រាយឲ្យភាពឈឺចាប់នោះគ្របសង្កត់ឡើយ។ ត្រូវចាំថាបើអ្នកបណ្ដោយខ្លួន អ្នកនឹងរស់នៅជាមួយវាអស់មួយជីវិត។
៤. មើលពីកំហុសដែលនាំឲ្យអ្នកបរាជ័យ
ស្វែងរកកត្តាដែលនាំអ្នកឲ្យធ្លាក់ខ្លួនបែបនេះ មើលថាតើអ្នកបានធ្វើអ្វីខ្លះហើយខុសអីខ្លះ ដើម្បីធ្វើការកែប្រែចេញ។ បើអ្នកខ្ជីខ្ជា អ្នកត្រូវកែប្រែឲ្យក្លាយជាមនុស្សម៉ត់ចត់វិញ ហើយបើអ្នករាប់អានមនុស្សខុសអ្នកត្រូវចោលមិត្តភាពនោះជាដាច់ខាត។
៥. ហ៊ានធ្វើរឿងដែលអ្នកមិនធ្លាប់ធ្វើ
អ្នកបានធ្វើរឿងនោះហើយឬនៅ? បើអ្នកខ្លាចក្នុងការនិយាយជាមួយមនុស្សថ្មីៗ អ្នកត្រូវតែសាកល្បងនិយាយ បើអ្នកខ្លាចក្នុងការរកស៊ី អ្នកត្រូវតែប្រថុយធ្វើ។ ទាំងអស់នេះនឹងបង្រៀនអ្នកឲ្យផ្លាស់ប្ដូរខ្លួនឯងក្លាយជាមនុស្សដ៏រឹងមាំម្នាក់។
បើជួបការលំបាកហើយអ្នកកាន់តែបោះបង់ នោះគ្មានថ្ងៃណាដែលអ្នកអាចក្រោកឡើងបានវិញនោះទេ។ កុំខ្លាចនឹងដួល តែពេលដួលត្រូវចេះងើបឡើងវិញ៕
ចុចអាន៖រំលឹកខ្លួនឯងនូវឃ្លាទាំងនេះ អាចជួយពង្រឹងភាពមោះមុតរបស់អ្នកបាន