ហេតុ​ផល​ ៨​យ៉ាង​ដែល​ក្រចក​អ្នក​​​​ចេះ​តែ​ឆាប់​បាក់

  • 2018-05-31 06:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ដ៏​គួរ​ឱ្យ​ឈឺ​ចាប់​របស់​ស្រីៗ​គឺ​ការ​បាក់​ក្រចក​មិន​ចេះ​ចប់​ ហើយ​ពេល​ខ្លះ​អាច​នឹង​ដាច់​ដល់​សាច់​ទៀត​ផង។​ អ្នក​ខ្លះ​គិត​ថា​វា​ជា​រឿង​ធម្មតា​ ហើយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពី​ឬស​គល់​ដែល​បណ្តាល​ឱ្យ​ក្រចក​មិន​រឹង​មាំ។​ កញ្ញា​នឹង​ប្រាប់​អ្នក​ពី​ហេតុផល​ខ្លះ​ៗ​ដែល​គួរ​ចៀស​វៀង៖​

១.​ បញ្ហា​ដ៏​ធំ​បំផុត​គឺ​ការ​ខ្វះ​សារធាតុ​បំប៉ន​។​ ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ញាំ​ជាតិ​ដែក​ កាល់ស្យូម​ និង​ប្រូតេអ៊ីន​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ស្បែក​របស់​អ្នក​។​

២.​ ក្រចក​ស្ងួត​ក៏​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​ក្រចក​ឆាប់​បាក់​ដែរ។ ក្រចក​ក៏​ដូច​ជា​ស្បែក​ដែរ​ អ្នក​គួរ​តែ​ផ្តល់​សំណើម​ខ្លះ​ដោយ​ការ​លាប​ឡេ និង​គ្រឿង​ថែរក្សា​ក្រចក​ផ្សេងៗ។​

៣.​ ការ​ប្រើ​ទឹក​លាង​ក្រចក​ច្រើន​ពេក​ក៏​អាច​បណ្តាល​ឱ្យ​ក្រចក​ងាយ​បាក់​ដែរ​។​ ទឹក​លាង​ក្រចក​ផ្ទុក​ទៅ​ដោយ​Acetone​ដែល​ធ្វើ​ឱ្យ​ក្រចក​ទន់។​

៤.​ ក្រចក​កាន់​តែ​វែង​ កាន់​តែ​ងាយ​ស្រួល​បាក់។​ អ្នក​គួរ​ទុក​ក្រចក​ប្រវែង​សម​ល្មម​ កុំ​ឱ្យ​វែង​ពេក។​

៥.​ ប្រើ​ក្រចក​គាស់​របស់​កំប៉ុង​ក៏​អាច​ធ្វើ​ឱ្យ​ក្រចក​អ្នក​បាក់​លឿន​ដែរ​។​ គួរ​តែ​ប្រើ​របស់​ផ្សេង​គាស់​ ជា​ជាង​ប្រើ​ក្រចក​គាស់។​

៦.​ ប្រើ​ក្រចក​កោស​កាត​ទូរស័ព្ទ​ ឬ​ឆ្នោត​ផ្សង​សំណាង​។​ សារធាតុ​ដែល​មាន​នៅ​ក្នុង​កាត​ទាំង​នោះ​ក៏​អាច​ប៉ះ​ពាល់​ដល់​ក្រចក​របស់​អ្នក​ដែរ។

៧.​ ត្រូវ​ទឹក​ច្រើន​ពេក​។​ ឧទាហរណ៍​ អ្នក​លាង​ចាន​និង​បោក​ខោ​អាវ​ដោយ​មិន​ប្រើ​ស្រោម​ដៃ​ការ​ពារ។

៨.​ នៅ​ពេល​ដែល​អ្នក​ធ្វើ​កិច្ច​ការ​ផ្ទះ​ដូច​ជា​ទាញ​កម្រាល​ពូក​ ឬ​លើក​របស់​ធ្ងន់ៗ​ ក្រចក​របស់​អ្នក​ក៏​ងាយ​បាក់​ទៅ​តាម​ហ្នឹង។​

ប្រភព៖ fustany ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម