មិន​មាត់​ៗ តែ​បើ​សង្សារ​ចេញ​ឫកពា​ទាំង ៥ នេះហើយ មានន័យ​ថា​កំពុង​ប្រច័ណ្ឌ​ខ្លាំង​

  • 2018-05-31 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ឃើញ​គូស្នេហ៍​ខ្លួន​ស្និទ្ធស្នាល​ជាមួយ​អ្នក​ដទៃ មិត្ត​ប្រុស​ពិតជា​ជៀស​មិន​ផុត​ពី​ការ​ប្រច័ណ្ឌ​ឡើយ។ គ្រាន់តែ​មនុស្ស​ប្រុស​មិន​និយាយ​ស្ដី​អ្វី​ទាំងអស់ ហើយ​ថែម​ទាំង ធ្វើ​ឫក​តោះតើយ​ដាក់​អ្នក​ថែម​ទៀត​ផង។ ឥរិយាបថ​ទាំង ៥ នេះ បញ្ជាក់​ថា សង្សារ​កំពុង​ប្រច័ណ្ឌ​ខ្លាំង៖

១.មិន​និយាយ​រក

ប្រុស​ៗ​ច្រើន​តែ​បែបនេះ ខឹង​អី​មួយ​គឺ​មិន​ខ្ចី​និយាយ​រក ហើយ​បើ​ទោះ​ជា​និយាយ​មែន ក៏​ចុង​មាត់​ចុង​ក​ដែរ។ ទោះ​ជា​អ្នក​ខិតខំ​ព្យាយាម​ធ្វើ​ល្អ​យ៉ាង​ណា ក៏​គាត់​មិន​យក​ភ្នែក​មើល​ដែរ នោះ​ក៏​ព្រោះ​តែ​កំហឹង​ក្នុង​ចិត្ត​ដែល​ឃើញ​ប្រុស​ដទៃ​ជិតស្និទ្ធ​នឹង​អ្នក។

២.ស្អប់​អ្នក​នៅ​ពេល​និយាយ​ពី​បុរស​ម្នាក់​នោះ

គាត់​អាច​ស្រែក ឬ​ឆ្លើយតប​កំបុត​ៗ ពេល​អ្នក​និយាយ​ពី​គេ​ម្នាក់​នោះ ព្រោះ​បុរស​អាច​គិត​ថា មិត្ត​ស្រី​ខ្លួន​កំពុង​ចាប់អារម្មណ៍​លើ​ប្រុស​ដទៃ។ វា​ជា​សញ្ញា​ច្បាស់​លាស់​ថា ​សង្សារ​ច្រណែន​នឹង​អ្នក​ខ្លាំង។ ដូចនេះ​ត្រូវ​ពន្យល់​គាត់​ឲ្យ​បាន​នឹង​ថា​ទំនាក់ទំនង​អ្នក និង​បុរស​ម្នាក់​នោះ​ត្រឹម​ជា​មិត្ត​ធម្មតា​ៗ​ប៉ុណ្ណោះ គ្មាន​អ្វី​លើស​ពី​នោះ​ទៀត​ឡើយ។

៣.តាមដាន​សកម្មភាព​អ្នក

គាត់​ចាប់ផ្ដើម​សង្ស័យ និង​មិន​ទុក​ចិត្ត​ដោយ​ចាប់ផ្ដើម​ចង់​ដឹង​ចង់​ឮ​ពី​សកម្មភាព​អ្នក ពេល​មិន​នៅ​ក្បែរ​គាត់។ ដូចនេះ​ហើយ​ដៃគូ រក​វិធី​ស៊ើប​ពី​នរណា​ដែល​នៅ​កន្លែង​ការងារ​អ្នក ព្រោះ​ចង់​ដឹង​ការ​ពិត។

៤.មិន​ចង់​ឲ្យ​អ្នក​ទៅ​ណា​ឆ្ងាយ

បើ​អ្នក​ត្រូវ​មាន​បេសកកម្ម​ទៅ​ខេត្ត ឬ​ក្រៅ​ប្រទេស គាត់​ប្រាកដជា​សួរ​ដេញដោល​ច្រើន ព្រោះ​ខ្លាច​បុរស​ម្នាក់​ទៀត​ដែល​គាត់​សង្ស័យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​នោះ រួម​ដំណើរ​ទៅ​ដែរ ហើយ​បើ​ទៅ​មាន គាត់​នឹង​រក​គ្រប់​វិធី​មិន​ឲ្យ​អ្នក​ទៅ​ជា​ដាច់ខាត។

៥.ចេះ​ងរង៉ក់

ពី​មុន​មិន​ចេះ​ធ្វើ​ឫក​ងរង៉ក់​ឲ្យ​អ្នក​ពិបាក​លួង​ឡើយ តែ​ក្រោយ​មាន​បញ្ហា​មិន​សូវ​ទុក​ចិត្ត ចាប់ផ្ដើម​ចេញ​ឫក​នេះ​មក ដើម្បី​ទាមទារ​ការ​ចាប់អារម្មណ៍ និង​យក​ឲ្យ​អ្នក​តាម​លួង។ គាត់​ធ្វើ​វិធី​នេះ​ឡើង​មក ព្រោះ​ចង់​ឲ្យ​សម្ពន្ធភាព​ផ្អែមល្ហែម​ឡើង​វិញ៕

ចុចអាន៖ស្រីៗ​បើ​ចង់​ឲ្យ​បុរស​ crush លើ​អ្នក​គ្រប់​គ្នា វិធី​សាមញ្ញ​ៗ​ទាំងនេះ​អាច​ជួយ​បាន

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម