ចង់ធ្វើម៉ូដសក់បួងឡើងលើឃើញស្អាត អនុវត្ត ៨ ជំហាននេះ
- 2018-05-31 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ធ្វើម៉ូដសក់បួងឡើងលើឃើញស្អាត អនុវត្ត ៨ ជំហាននេះ
នេះជា Style សក់ដ៏ពេញនិយមបំផុតសម្រាប់ស្រីៗនាពេលបច្ចុប្បន្ននេះ តែអ្នកខ្លះមិនទាន់ចេះធ្វើវា ហើយពេលខ្លះទៅមើលវីដេអូហើយនៅតែមិនយល់ព្រោះជាភាសាបរទេស។ ដើម្បីកុំឲ្យប្រិយមិត្តមានបញ្ហាក្នុងការធ្វើសក់ម៉ូដនេះ កញ្ញា សូមណែនាំពីរូបភាព ១ សន្លឹក ដែលមាន ៨ ដំណាក់កាលក្នុងការធ្វើវា។ ស្រីៗគ្រាន់តែធ្វើតាមជំហាននីមួយៗគឺជាការស្រេច៖
១.ចាប់សក់ឡើងលើទាំងអស់ ហើយឲ្យខ្ពស់
២.ដៃម្ខាងចាប់ចុង និងម្ខាងទៀតចាប់គល់ រួចវិញ
៣.បន្ទាប់ពីវិញរួច ទាញចុងសក់តិចៗ
៤.រួចរុំសក់នោះ
៥.បន្ទាប់ពីរុំហើយ យកដង្កៀបខ្មៅមកកិប
៦.ទាញសក់ឲ្យរាងប៉ោងបន្តិច
៧.បន្ទាប់មកទាញកូនសក់ខាងមុខ និងចំហៀងបន្តិចៗ
៨.រួចរាល់
ចុចអាន៖បានម៉ូដសក់ស្អាតៗយ៉ាងងាយ ដោយគ្រាន់តែរៀនតាមគន្លឺះពិសេសនេះ!(វីដេអូ)