បើមានសង្សារបែបនេះ គួរតែកុំមានវិញល្អជាងព្រោះនាំតែគ្រាំគ្រាទ្រូង
- 2018-05-28 02:04:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានសង្សារបែបនេះ គួរតែកុំមានវិញល្អជាងព្រោះនាំតែគ្រាំគ្រាទ្រូង
មានអារម្មណ៍បែបម៉េចបើមានសង្សារហើយគ្មានទទួលបានផលល្អអីបន្តិចនោះ តែជំនួសមកវិញនូវរឿងគ្រាំចិត្តជាច្រើន? បើអ្នកកំពុងទទួលបានអារម្មណ៍មិនល្អ និងគ្មានឋានៈអីសោះក្នុងចិត្តគេ អ្នកគួរតែកុំមានអីល្អជាង ព្រោះនាំតែខាតពេល ខាតទឹកចិត្ត។ ខាងក្រោមនេះនឹងបង្ហាញអ្នកពីចំណុចដែលមានសង្សារក៏ដូចគ្មាន ៖
១. លាក់បាំងមុខក្រោយ
ទៅណាមកណាមិនដែលពេញមុខ ហើយពេលជួបអ្នកស្គាល់គេបានត្រឹមប្រាប់ថាអ្នកជាមិត្តភក្តិ ប្អូនស្រីជាដើម។ ចាប់ផ្ដើមស្រឡាញ់គ្នាដំបូងអ្នកទាំងពីរនឹងចាំមើលពីគ្នាឲ្យបានយូរសិន តែបើកន្លងយូរហើយគេមិនដែលណែនាំអ្នកឲ្យស្គាល់មិត្តភក្តិ ឬគ្រួសារគេនោះទេ វាហាក់ដូចជាគ្មានន័យអីទាល់តែសោះ។ វាជាចំណុចមួយដែលបង្ហាញថាអ្នកមានស្នេហាដូចគ្មាន ព្រោះស្រឡាញ់គ្នាបែបលាក់បាំង បែបមិនចង់ឲ្យអ្នកណាដឹងម្នាក់ៗកំពុងមានស្នេហា។
**២. មិនដែលបើកចំហរឿងផ្ទាល់ខ្លួនជាមួយគ្នា**
មិនដែលនិយាយរឿងអីដែលខ្លួនមានជាមួយគ្នា នេះវាហាក់ដូចជាអ្នកដទៃអីចឹង។ មនុស្សស្រឡាញ់គ្នាគួរតែចែករំលែកគ្នា ទោះរឿងនោះល្អឬអាក្រក់ក៏ដោយ ព្រោះគេជាមនុស្សម្នាក់ដែលយើងអាចនិយាយ អាចនៅក្បែរបាន។ បើសូម្បីតែរឿងអីក៏មិនដែលនិយាយគ្នានោះ មិនដឹងថាវាជាទំនាក់ទំនងបែបណាឡើយ។
៣. គ្មានភាពផ្អែមល្ហែម ហើយព្រងើយកន្តើយជាមួយគ្នា
មើលកុនជាមួយគ្នាក៏មិនដែល ញ៉ាំអីជាមួយគ្នាបែបរ៉ូមែនទិចក៏មិនដែល ទៅណាជាមួយគ្នាក៏មិនដែល។ នេះពិតជាសោះកក្រោះពេកហើយ។ បើមានស្នេហាបែបនេះ គួរតែគ្មានវិញល្អជាង ព្រោះវាក៏ដូចមិនមាន វាគ្មានអីខុសគ្នាទេ។
៤. មិនសូវសួរនាំគ្នា
១អាទិត្យ ២ អាទិត្យបាននិយាយគ្នាម្ដង ព្រឹកមិនដែលCall មិនដែលផ្ញើសារទៅ យប់មិនដែលសួរនាំ ពេលចូលគេងក៏មិនដែលនិយាយថា រាត្រីសួស្ដី តើទាំងនេះអាចហៅថាស្នេហាបានទេ? ទោះមនុស្សរវល់យ៉ាងណាក៏ដោយមិនមិនធ្វើហីជាមួយស្នេហាដល់ថ្នាក់ហ្នឹងដែរ នេះបញ្ជាក់ថាវាគ្មានអីសំខាន់សម្រាប់គេឡើយ។
៥. ចេះនិយាយតែស្រឡាញ់ ប៉ុន្តែមិនដែលឃើញទង្វើ
ពេលសួរទៅក៏ប្រាប់ថាស្រឡាញ់ ថានឹក ប៉ុន្តែការបារម្ភ ការយកចិត្តទុកដាក់មិនដែលមាន។ គម្លាតស្នេហាអ្នកទាំងពីរកាន់តែឆ្ងាយទៅ ហើយមិនដែលមានអារម្មណ៍ថាទទួលបានភាពកក់ក្ដៅ សេចក្ដីសុខទេ។
បើអ្នកកំពុងស្ថិតក្នុងស្ថានភាពស្នេហាបែបនេះ នោះពិតជាអាក្រក់ពេកហើយ ព្រោះមានគេ ឬមិនមែនគេគឺដូចគ្នា អីចឹងហេតុអីចាំបាច់មានគេ? បើអាចអ្នកគួរតែដកខ្លួនមុនពេលត្រូវខូចចិត្តជាងនេះទៅទៀត៕