តិចនិកដ៏​សាមញ្ញៗ ដែល​ប្រពន្ធ​គ្រប់រូប​គួរ​មាន​ដើម្បី​កុំ​​ប្ដី​ឲ្យ​បែក​ចិត្ត និង​ធុញទ្រាន់

  • 2018-05-25 07:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ប្ដី​បែក​ចិត្ត ប្ដី​លួច​មាន​ក្រៅ​នេះ គឺ​មាន​ច្រើន​រួច​មក​ហើយ។ យ៉ាង​ណា​ក៏​ដោយ​យើង​គួរ​តែ​គិត​ថា​បើ​ប្រពន្ធ​យើង​ល្អ​ហើយ មនុស្ស​ប្រុស​មិន​ទៅ​យក​ភ្នែក​មើល​ស្រី​ដែល​អន់​ជាង​ប្រពន្ធ​ទេ។ ដើម្បី​ថែរក្សា​ចំណង​គ្រួសារ​ឲ្យ​បាន​គង់វង្ស ប្រពន្ធ​គ្រប់​គ្នា​គួរ​តែ​មាន​វិធីសាស្ត្រ​សម្រាប់​រក្សា​ប្ដី​ឲ្យ​នៅ​តែ​ស្រឡាញ់ ៖

១. កុំ​ខឹង​គាត់​ច្រើន​ពេក

ជ្រុល​ជា​ចាប់​ដៃ​គ្នា​ជា​គ្រួសារ​ទៅ​ហើយ គួរ​តែ​ចេះ​អត់ឱន​ឲ្យ​គ្នា​ឲ្យ​បាន​ច្រើន។ រឿង​ខ្លះ​អត់​ខឹង​គាត់​បាន​ក៏​អត់​ទៅ ហើយ​រឿង​ខ្លះ​ទៀត​បើ​អត់​ស្ដី​បន្ទោស​បាន​ក៏​គួរ​តែ​អត់​ដែរ ព្រោះ​ពេល​ខ្លះ​ការ​ខឹង​ច្រើន ការ​រអ៊ូ ការ​ស្ដី​ថា​ឲ្យ​គាត់​ច្រើន​ពេក​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​ចាប់​ផ្ដើម​ធុញ​ទ្រាន់​ដែរ។ ពេល​ខ្លះ​គួរ​តែ​ចេះ​ស្ដាប់​ហេតុផល​គាត់​ខ្លះ មិន​គួរ​ស្ដី​ថា​ឲ្យ​ទាំង​មិន​យល់​ពី​ស្ថានភាព​គាត់​នោះ​ទេ។

២. កុំ​ហាម​ឃាត់​គាត់​ច្រើន​ពេក

យើង​ជា​ប្រពន្ធ​ក៏​មាន​ចំណូល​ចិត្ត​ខ្លួន​ឯង​ដែរ គាត់​ក៏​ដូច​គ្នា។ ពេល​ខ្លះ​ឲ្យ​គាត់​ធ្វើ​អី​ដែល​គាត់​ចង់​ធ្វើ​ខ្លះ​ទៅ អ្វី​ដែល​សំខាន់​រឿង​នោះ​មិន​បំផ្លាញ​គ្រួសារ​ទៅ​បាន​ហើយ។ បើ​គាត់​ចូលចិត្ត​លេង​ Game ឲ្យ​គាត់​លេង​ទៅ កុំ​ឲ្យ​តែ​លេង​លែង​ធ្វើ​អី​ទាំង​អស់​នោះ។ បើ​គាត់​ចូល​ចិត្ត​ជុំ​គ្នា​និយាយ​លេង​ជាមួយ​មិត្ត​ភក្តិ​គាត់ ក៏​មិន​គួរ​ហាម​អី​ពេក​ដែរ ព្រោះ​ពេល​ខ្លះ​គាត់​ក៏​ចង់​បាន​ពេល​វេលា​នោះ​ដូចគ្នា។

៣. កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​ចាស់​មុន​អាយុ

ទោះ​រៀបការ​ហើយ​ក៏​ដោយ​ក៏​អ្នក​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​បាត់បង់​សម្រស់​ដែរ។ ត្រូវ​ចេះ​រៀបចំ​ខ្លួន និង​ដែរ​រក្សា​ខ្លួន​ឲ្យ​បាន​ស្អាត ព្រោះ​ពេល​ដែល​មាន​ប្រពន្ធ​ស្អាត តើ​មនុស្ស​ប្រុស​ណា​មិន​សប្បាយ​ចិត្ត? ចេញ​ទៅ​ណា​មក​ណា​ក៏​មិន​ភ្លេច​យក​អ្នក​ទៅ​ដែរ។ ម្យ៉ាង​ទៀត​បើ​អ្នក​លែង​ស្អាត​វា​ក៏​ជា​ផ្នែក​មួយ​ដែល​គាត់​ចង់​ផ្លាស់​ប្ដូរ​អារម្មណ៍​ទៅ​កាន់​ស្រី​ដែល​ស្អាត​ហើយ​ក្មេង​ដែរ។

៤. មាន​ពេល​វេលា​ល្អៗ​ឲ្យ​គ្នា

ទោះ​ជា​ប្ដី​ប្រពន្ធ​ហើយ​ក៏​មិន​ត្រូវ​ចោល​ភាព​ផ្អែមល្ហែម​ឲ្យ​គ្នា​ដែរ។ ការ​ដែល​លែង​មាន​រឿង​អី​ល្អ​ៗ​ជាមួយ​គ្នា ព្រងើយ​កន្តើយ នឹង​គ្នា​នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​សោះកក្រោះ លែង​មាន​ក្ដី​សុខ។ អ្នក​គួរ​តែ​រក​តិចនិច និង​បង្កើត​ឱកាស​ថ្មីៗ​ដើម្បី​រក្សា​ចំណង​ស្នេហ៍​នេះ​ឲ្យ​គង់វង្ស មិន​មាន​អ្នក​ណា​ជ្រៀតជ្រែក​បាន។

​៥. ធ្វើ​ឲ្យ​គាត់​ដឹង​ថា​អ្នក​រឹងមាំ

កុំ​រំពឹង​ការ​មើលថែ​ពី​គាត់​ខ្លាំង​ពេក​អី រឿង​ខ្លះ​អ្នក​គួរ​តែ​ធ្វើ​ដោយ​ខ្លួន​ឯង​បាន។ ពេល​ដែល​អ្នក​ចាប់​ផ្ដើម​លែង​ពឹងពាក់​គាត់​ច្រើន​ពេក​ គាត់​នឹង​គិត​ថា​អ្នក​គ្មាន​គាត់​ក៏​អាច​រស់​បាន ដូច្នេះ​គាត់​នឹង​ចាប់ផ្ដើម​ខ្វល់ខ្វាយ​ពី​អ្នក​វិញ ព្រោះ​គាត់​ខ្លាច​អ្នក​លែង​ត្រូវ​ការ​គាត់។ ពេល​ខ្លះ​គាត់​ក៏​សប្បាយ​ចិត្ត​ដែរ ពេល​ដែល​ដឹង​ថា​ប្រពន្ធ​គាត់​ជា​មនុស្ស​ស្រី​ពូកែ​ម្នាក់ ហើយ​គាត់​ពិត​ជា​មិន​ចង់​បាត់បង់​អ្នក​នោះ​ទេ។

៦. សរសើរ និង​លើក​ទឹក​ចិត្ត

ពេល​ជោគជ័យ​អ្នក​ដែល​គាត់​ចង់​បាន​ពាក្យ​ស្ញប់ស្ញែង​ជាង​គេ​គឺ​អ្នក​ហ្នឹង​ហើយ ហើយ​បើ​សូម្បី​តែ​ពាក្យ​សរសើរ​ក៏​អ្នក​គ្មាន​ដែរ គាត់​ក៏​មាន​អារម្មណ៍​ថា​អន់​ចិត្ត​ដែរ។ ជា​ប្រពន្ធ​ល្អ​ត្រូវ​ចេះ​លើក​សរសើរ​ស្វាមី ហើយ​បើ​ពេល​គាត់​មាន​បញ្ហា​វិញ​ ត្រូវ​ចេះ​លួង​គាត់ លើក​ទឹក​ចិត្ត​គាត់​មិន​មែន​បន្ទោស​ថែម​នោះ​ទេ៕

ចុចអាន៖នារី​ឲ្យ​តែ​មាន​ប៉ុន្មាន​ចំណុច​នេះ ដឹង​តែ​​បុរស​ដណ្ដើម​គ្នា​ចង់​បាន​ជា​ប្រពន្ធ​ហើយ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា