សាន់ឆាយ ស្រវាកើបលុយឈឹបៗក្រោយរលូតកូនទី៣បានកន្លះខែ
- 2018-05-24 06:05:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាន់ឆាយ ស្រវាកើបលុយឈឹបៗក្រោយរលូតកូនទី៣បានកន្លះខែ
ក្រោយពេលសម្រួលអារម្មណ៍បានសម្រេចហើយ តារាសម្ដែងជួរមុខតៃវ៉ាន់ Barbie Hsu សម្រេចចិត្តចូលប្រឡូកសិល្បៈវិញ។
កាលពីថ្ងៃទី២០ខែឧសភា កន្លងទៅនេះ តារាសម្ដែងស្រីវស្សាតៃវ៉ាន់ Barbie Hsu បានមានវត្តមាននៅទីក្រុង Wenzhou ប្រទេសចិនដើម្បីចូលរួមផ្សព្វផ្សាយឲ្យម៉ាកផលិតផលមួយ។ នេះគឺជាការបង្ហាញមុខលើកទី ១របស់តារាស្រីវ័យ៤២ឆ្នាំក្រោយពេលនាងរំលូតកូនកាលពីដើមខែកន្លងទៅ។ ទោះបីជាមានរូបរាងស្គមស្គាំងក្ដី តែទឹកមុខរបស់អ្នកម្ដាយកូន២នៅញញឹមញញែមយ៉ាងស្រស់បស់។ ស្រីស្អាតកើតឆ្នាំ១៩៧៦ បានចែករំលែកថា កំឡុងពេលក្រោយពេលរំលូតកូន គ្រួសារបានជួយសម្រួលដល់អារម្មណ៍របស់នាងច្រើនខ្លាំងណាស់។
នៅក្នុងកម្មវិធីដដែលនេះដែរ តួរឿង “ស្នេហាបួនដួង” បានបដិសេធសំនួរពាក់ព័ន្ធនឹងរឿងអាស្រូវរបស់គ្រួសារខាងប្ដី ទាក់ទងរឿងម្ដាយក្មេកនាងជំពាក់លុយគេជុំទិស តែមិនព្រមសង។ នាងបានឲ្យថា ជំនួញរបស់គ្រួសារខាងប្ដី នាងមិនដឹងឡើយ៕