ប្រុសៗមានភព្វសំណាងមួយជីវិត ពេលជួបមនុស្សស្រីចរិត ៤ យ៉ាងនេះ
- 2018-05-24 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗមានភព្វសំណាងមួយជីវិត ពេលជួបមនុស្សស្រីចរិត ៤ យ៉ាងនេះ
មិនចាំបាច់ទាល់តែស្រស់ស្អាត នឹងមានឋានៈខ្ពង់ខ្ពស់ទើបអាចចាត់ទុកថាជាមនុស្សស្រីប្រពៃនោះទេ ។ តែផ្ទុយទៅវិញក្នុងចិត្តបុរសនារីដែលមានចំណុចសាមញ្ញ ៤យ៉ាងនេះក៏ជាទីចាប់អារម្មណ៍និងគិតថាខ្លួនគេសំណាងខ្លាំងណាស់ដែលបាននាងមកជាគូ៖
១. មនុស្សស្រីដែលចេះស្រលាញ់ស្មោះ
អានហើយនិងមានអារម្មណ៍ចង់សើច ប៉ុន្តែនេះជាការពិតមួយរបស់មនុស្សប្រុស។ ធម្មតាពេលយើងស្រលាញ់មនុស្សណាម្នាក់យើងចង់បានឲ្យគេតបស្នងការស្រលាញ់នោះវិញដោយស្មោះអស់ពីចិត្ត។ មនុស្សស្រីដែលមានចិត្តស្មោះត្រង់ ស្រលាញ់ដៃគូដោយសុទ្ធចិត្ត គឺជាសំណាងមួយរបស់មនុស្សប្រុសម្នាក់នោះ។
២. មនុស្សស្រីចេះធ្វើការរកស៊ីចិញ្ចឹមខ្លួនឯង
មិនមែនមនុស្សប្រុសមិនចង់ទទួលបន្ទុកចិញ្ចឹមប្រពន្ធនិងកូនទេ តែពួកគេនឹងកាន់តែគោរពហើយស្រលាញ់ភរិយាដែលមានភាពឯករាជ្យលើហិរញ្ញវត្ថុ។ ពោលគឺនាងបានជួយជាផ្នែកមួយដើម្បីឲ្យគ្រួសារដើរទៅមុខបានលឿននិងធូរស្រាល ជាងពឹងលើហិរញ្ញវត្ថុប្ដីតែម្នាក់។
៣. មនុស្សស្រីចេះធ្វើម្ហូប
សម្រាប់មនុស្សដែលស្រលាញ់ប្រពន្ធ ម្ហូបរបស់ប្រពន្ធគឺតែងតែឆ្ងាញ់មានសុវត្ថិភាព និងអនាម័យ ជាងនៅម្ហូបបាយខាងក្រៅ។ បុរសតែងគិតថាខ្លួនមានសំណាងដែលពេលមកដល់ផ្ទះមានបាយម្ហូបនៅលើតុស្រាប់និងប្រពន្ធកូនញ៉ាំបាយជុំគ្នា។
៤. មនុស្សស្រីចេះចែកដាច់ខុសនិងត្រូវ
រៀបការចំមនុស្សស្រីមានចរិតនឹងធឹង ដែលចេះបែងចែកដឹងខុសឬត្រូវអាចធ្វើឲ្យបុរសមានអារម្មណ៍កក់ក្តៅ។ ជាការពិតណាស់គ្មានអ្នកណាចូលចិត្តការឈ្លោះប្រកែកគ្នារាល់ថ្ងៃនោះទេ។ ដូច្នេះស្រីមានការសុក្រឹតវិនិច្ឆ័យគឺជាសំណាងមួយរបស់មនុស្សប្រុស។
ចុចអាន៖នារីឲ្យតែមានប៉ុន្មានចំណុចនេះ ដឹងតែបុរសដណ្ដើមគ្នាចង់បានជាប្រពន្ធហើយ