តិចនិកថែទាំក្រចកធ្វើឲ្យក្រចករឹង ដុះវែងក្រាស់ និងមិនងាយបាក់
- 2018-05-21 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកថែទាំក្រចកធ្វើឲ្យក្រចករឹង ដុះវែងក្រាស់ និងមិនងាយបាក់
អ្នកណាខ្លះស្រលាញ់ក្រចកវែង និងរឹងមានសុខភាព? ជឿថាអ្នកទាំងអស់គ្នាសុទ្ធតែចង់បានបែបនេះជាពិសេសស្រីៗយើងតែម្តង។ ក្រចកវែងជួយលើកសម្រស់ដៃធ្វើឲ្យវែងស្រលូនគួរឲ្យស្រលាញ់។ ប៉ុន្តែមានទម្លាប់ខ្លះដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ដើម្បីឲ្យក្រចកអ្នកនៅស្រស់ស្អាតបែបនេះបានរហូត៖
១. ក្រចកគួរតែស្ងួតនិងស្អាតបាត
អ្នកខ្លះមានទម្លាប់ចូលបន្ទប់ទឹកលាងដៃរួចមិនជូតឲ្យស្ងួតទេ គឺទុកឲ្យស្ងួតតាមធម្មជាតិ។ ធ្វើបែបនេះ ដូចជាទុកឱកាសឲ្យបាក់តេរីបានដៃទុំជាប់លើក្រចកដូច្នេះដែរ ធ្វើឲ្យក្លាយជារោគផ្សិតជាដើម។ ដូច្នេះក្រោយលាងដៃរួចគូរជូតសម្អាតឲ្យស្ងួត។
២. កុំទម្លាប់ខាំក្រចក
អ្នកខ្លះមានទម្លាប់ខាំក្រចកពេលស្ត្រេសគិតមិនចេញជាដើម តែងខាំក្រចក ធ្វើឲ្យក្រចករិចរិលទៅជាខ្លី។
៣. ត្រូវប្រើក្រែមថែរក្សាសំណើម
ក្រែមថែរក្សាសំណើមជួយឲ្យក្រចករឹងមាំមានសុខភាព និងការពារពីភាពស្ងួតស្រួយដែលងាយធ្វើឲ្យក្រចកបាក់។
៤. កាត់សាច់
កាត់សាច់ជុំវិញក្រចកជាអ្វីដែលអ្នកគូរធ្វើព្រោះវាជួយបន្ថយការដាចរហែក ឬទាក់សរសៃអាវដោយសារស្បែកក្រិន។
៥. លាបទឹករលោងមុននិងក្រោយពេលលាបពណ៌
ធ្វើបែបនេះអ្នកនឹងមិនខ្លាចក្រចកប្រែជាពណ៌លឿងឡើយទោះឧស្សាហ៍លាបពណ៌យ៉ាងណា។
៦. ឧស្សាហ៍កាត់តម្រឹមក្រចក
ក្រចកដូចជាសក់ដែរ គឺកាលណាអ្នកឧស្សាហ៍កាតតម្រឹមវានឹងឆាប់ដុំវែង ហើយសុខភាពល្អ៕
ចុចអាន៖ម៉ូដក្រចកផ្កាផុសទើបចេញថ្មី ស្អាតខ្លាំងសម្រាប់កូនក្រមុំ ឬអ្នកនិយមលេងម៉ូដក្រចក