ដឹងពីអត្តចរិតពិតរបស់ខ្លួនបានច្បាស់ជាងមុន តាមរយៈទម្លាប់សើចរបស់អ្នក
- 2018-05-18 02:18:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងពីអត្តចរិតពិតរបស់ខ្លួនបានច្បាស់ជាងមុន តាមរយៈទម្លាប់សើចរបស់អ្នក
ស្នាមសើចធ្វើឲ្យយើងមានអារម្មណ៍ធូរស្បើយ ហើយសប្បាយក្នុងចិត្ត ព្រមទាំងធ្វើឲ្យអ្នកដទៃមើលមកយើងឃើញថាមានអំណោយទាន។ មិនត្រឹមតែប៉ុណ្ណោះ ការសើចប្រៀបដូចជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីអត្តចរិតរបស់អ្នកទាំងអស់គ្នា។
១. សើចមួយទំហឹង
ជាមនុស្សដែលស្គាល់ពីខ្លួនឯងច្បាស់ ចេះបត់បែន និងយល់ច្បាស់ពីខ្លួនឯង។ ជាប្រភេទមនុស្សមានមហិច្ឆតាខ្ពស់ ដឹងពីគោលដៅរបស់ខ្លួនឯង ហើយដឹងថាត្រូវធ្វើដូចម្ដេចដើម្បីទទួលបានវា។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏គួរតែចេះឯងឲ្យក្រែងចេះគេ ដើម្បីការងារបានរលូន។
២. សើចជ្រួញភ្នែក
ជាប្រភេទមនុស្សឆ្លាត ជឿជាក់លើខ្លួនឯង និងភាពអត់ធ្មត់ខ្ពស់។ ទោះបីជាដឹងថាយើងឆ្លាតខ្លាំងក៏ដោយ តែពេលខ្លះ ក៏គួរបើកចិត្តស្ដាប់យោបល់របស់អ្នកដទៃ ដើម្បីបង្កើនសក្ដានុពលរបស់ខ្លួន។
៣. បែរមុខចេញពេលសើច
រាល់ពេលសើចពួកគេតែងបែរមុខចេញពីអ្នកទល់មុខ។ ពួកគេភាគច្រើនជាមនុស្សរួសរាយ ធ្វើឲ្យមនុស្សជាច្រើនចង់នៅក្បែរ។ ពួកគេក៏ពូកែកំប្លែង ងាយរាប់រក។
៤. សើចខ្ជឹបមាត់
អ្នកដែលមានទម្លាប់សើចបែបនេះ ជាមនុស្សដែលមានអាថ៌កំបាំងច្រើនទុកក្នុងចិត្ត។ ពួកគេពូកែលាក់អារម្មណ៍ពិតខ្លាំងណាស់។ ពិបាករកអ្នកឲ្យគេទុកចិត្តទាំងស្រុងបាន។ ដោយសារតែមានអាថ៌កំបាំងច្រើន ទើបពួកគេមានភាពទាក់ទាញខ្លាំង។
៥. សើចកាច់ក
អ្នកជាមនុស្សជ្រួលច្របល់។ ពេលខ្លះអ្នកជាមនុស្សទូលំទូលាយ មិនចាប់កំហុសតូចតាច តែពេលខ្លះទៀត អ្នកចូលចិត្តធ្វើអ្វីតែតាមចិត្តចង់ បង្កភាពភ្ញាក់ផ្អើលដល់អ្នកដទៃ។ ដំបូន្មានសម្រាប់អ្នកនោះគឺ ត្រូវគិតមុនគូរ។
៦. យកដៃខ្ទប់មាត់ពេលសើច
អ្នកជាប្រភេទមនុស្សដែលមិនសូវមានភាពជឿជាក់ ឧស្សាហ៍អៀនខ្មាស ចូលចិត្តនៅកន្លែងស្ងប់ស្ងាត់តែម្នាក់ឯង មិនចូលចិត្តចូលកន្លែងដែលមានមនុស្សច្រើន។ ទន្ទឹមនឹងនោះ អ្នកជាមនុស្សតឹងរ៉ឹងទាំងចំពោះអ្នកដទៃ និងខ្លួនឯងផ្ទាល់។
៧. សើចអៀនញឹមៗ
ជាមនុស្សដែលពិបាកនិយាយពីទុក្ខសោករបស់ខ្លួនឯងចេញក្រៅ ហើយមានទុក្ខកង្វល់ច្រើនកប់ទុកក្នុងចិត្ត។ អ្នកគួរតែប្ដូរទម្លាប់នេះចេញ ព្រោះទម្លាប់នេះធ្វើឲ្យអ្នកមើលទៅមិនសូវមានអំណោយទាន ហើយពិបាកចិត្តខ្លួនឯងច្រើន៕