បាត់​មុខ​យូរ ២នាក់បង​ប្អូន Jessica និង Krystal ស៊ី​ដាច់​តារា​ដទៃ​ក្នុង​កម្មវិធី​​ល្បីនៅកូរ៉េ

  • 2018-05-14 03:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​កម្មវិធី​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សុទ្ធ​តែ​កំពូល​តារា​ក្ដី តែ​បង​ប្អូន​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Jessica និង Krystal នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​មិន​ធម្មតា។

កាល​ពី​យប់​ថ្ងៃ​ទី​១០​ខែ​ឧសភា​កន្លង​ទៅ​នេះ កម្មវិធី​បង្ហាញ​ម៉ាក​គ្រឿង​អលង្ការ​ដ៏​ល្បី​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​សិល្បករ និង​សិល្ប​ការិនី​ជា​ច្រើន​រូប។ យ៉ាងណាក្ដី ​អ្នក​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជាង​គេ​ពី​អ្នក​កាសែត ក៏​ដូច​ជា​អ្នក​គាំទ្រ​គឺ​តារា​ចម្រៀង​បង​ប្អូន​ស្រី​បង្កើត Jessica និង Krystal ទៅ​វិញ។

Jessica
Krystal

ក្នុង​ឈុត​ពណ៌​ស​ដ៏​សាមញ្ញ បង​ប្អូន​ស្រី​ទាំង​២​មើល​ទៅ​ស្អាត តែ​មិន​ឡូយ​ឆាយ​ហួសហេតុ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា យូរ​ណាស់​ហើយ​ទើប​គេ​ប្រទះ​ឃើញ​ស្រី​ស្អាត​ទាំង​២​បង្ហាញ​មុខ​រួម​គ្នា​ក្នុង​កម្មវិធី​ផ្លូវ​ការ​ដូច​នេះ។ ក្រៅ​ពី​នេះ វត្តមាន​របស់​បង​ប្អូន​ត្រកូល Jung ខាង​លើ កម្មវិធី​នេះ​ក៏​មាន​តារា​ជា​ច្រើន​ផ្សេង​ទៀត​ចូល​រួម៕

KimSunAh
KimJooWon
HanChaeYoung
SeoKangJun
LeeJeHoon

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម