តែ​​១​ក្បាច់​ប៉ុណ្ណោះ ស្រីៗ​នឹង​បាន​ក្បាល​ពោះ​រាប​ស្មើ​យ៉ាង​មាន​ទំនុក​ចិត្ត

  • 2018-05-14 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗ​ច្បាស់​ជា​ចង់​បាន​រាង​ស្លីម​ស្អាត ជាមួយ​ក្បាល​ពោះ​ដ៏​រាប​ស្មើ មិន​ឃើញ​សាច់​ធ្លាក់។ ដើម្បី​បាន​រាង​ស្អាត មាន​វិធី​ច្រើន​ដែល​នារី​អាច​ប្រើ ដូច​ជា​ការ​តម​អាហារ ការ​ហាត់​ប្រាណ​ជា​ដើម ប៉ុន្តែ​បើ​អ្នក​មិនមាន​ពេល​ច្រើន​ដើម្បី​ទៅ​ហាត់​ប្រាណ ឬ​មិន​ចង់​តម​អាហារ​ខ្លាច​ប៉ះពាល់​សុខភាព អាច​ងាក​មក​សាក​ល្បង​វិធីម៉ាស្សា​ក្បាល​ពោះ​ដោយ​ខ្លួន​ឯង ដែល​ចំណាយ​ពេល​ខ្លី និង​ចំណេញ​ប្រាក់​បាន​ទៀត។

អ្វី​ដែល​ត្រូវ​ធ្វើ​គឺ គេង​នៅ​លើ​គ្រែ ឬ​កន្លែង​ដែល​មាន​ផ្ទៃ​រាប​ស្មើ។ យក​ម្រាម​ដៃ​មក​ម៉ាស្សា​លើ​ពោះ​ដោយ​អូស​ចុះ​ឡើង​ជា​រាង​រង្វង់​ប្រមាណ​២​នាទី ឬ​ស្មើ​នឹង​៤០​ទៅ​៥០​ដង។ វិធី​មួយ​នេះ​ពិត​ទទួល​បាន​លទ្ធផល​ប្រាកដ​មែន ហើយ​អ្នក​គួរ​ធ្វើ​វា​២​ដង​ក្នុង​មួយ​ថ្ងៃ​ គឺ​​រាល់​ព្រឹក​ ក្រោយ​ភ្ញាក់​ពី​គេង និង​ពេល​ល្ងាច​មុន​ចូល​គេង។

ចុចអាន៖ ចំណាយ​តែ ១០​នាទី អ្នក​នឹងទទួល​បាន​ក្បាលពោះ​រាបស្មើ ស្អាតសិចស៊ី! (វីដេអូ)

ជាមួយ​នឹង​ការ​ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​អាច​រំលាយ​ជាតិ​ខ្លាញ់​ពី​ក្បាល​ពោះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​អាច​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ ជម្រុញ​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន សម្រួល​ចលនា​ឈាម​រត់​នៅ​ក្នុង​ពោះ និង​សម្រួល​សរីរាង្គ​ទាំង​ឡាយ​ដែល​នៅ​ក្នុង​ពោះ​ឱ្យ​ធ្វើ​ការ​បាន​យ៉ាង​ល្អ​ប្រសើរ។

សម្គាល់

ក៏​ប៉ុន្តែ​វិធី​ម៉ាស្សា​នេះ​មិន​គួរ​ធ្វើ​ឡើយ​ចំពោះ​ករណី​ដូច​ខាង​ក្រោម៖

  • ក្រោយ​ញ៉ាំ​អាហារ​ភ្លាមៗ

  • អ្នក​ដែល​មាន​បញ្ហា​គ្រួស​ក្នុង​តម្រង់​នោម ឬ​គ្រួស​ក្នុង​ថង់​ប្រមាត់

  • អ្នក​ដែល​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់

  • ស្ត្រី​មាន​ផ្ទៃ​ពោះ

  • អ្នក​ដែល​ធ្លាប់​មាន​ប្រវត្តិ​ឈឺ ឬ​កំពុង​ឈឺ​ជំងឺ​ដំបៅ​ក្រពះ ឬ​ប្រដាប់​រំលាយ​អាហារ៕

ជូន​ពរ​ឱ្យ​អ្នក​អនុវត្ត​តាម​វិធី​នេះ​ឆាប់​ទទួល​បាន​រាង​ស្អាត​ដូច​បំណង!

ប្រភព៖ Brightside ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម