កុំ​ឲ្យ​នៅ​អាល័យ​ជីវិតនៅលីវ គួរ​ធ្វើ​រឿង​ទាំង​នេះ​ឲ្យ​ហើយ​សិន​ សឹម​រៀប​ការ

  • 2018-05-12 07:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​គ្រួសារ​អ្នក​ណា​ក៏​ត្រូវ​គិត​គូរ​ដែរ គ្រាន់​តែ​ពេល​ខ្លះ​អាច​នៅ​យូរ​បន្តិច ឬ​ឆាប់​ទៅ​តាម​ការ​សម្រេចចិត្ត​របស់​បុគ្គល​ម្នាក់ៗ។ យ៉ាង​ណា​ក៏​ដោយ​ដើម្បី​ក៏​ឲ្យ​ពេល​រៀប​ការ​រួច​មាន​អារម្មណ៍​ស្ដាយ​ស្រណោះ​ជីវិត​កាល​នៅ​ខ្លួន​មួយ​នោះ អ្នក​គួរ​តែ​បំពេញ​រឿង​ទាំង​នេះ​ឲ្យ​ហើយ​សិន​ទៅ សឹម​សម្រេច​ចិត្ត​ចូលរោង​ការ ៖

១. សប្បាយ​ឲ្យ​អស់​ចិត្ត​ពេល​នៅ​ជីវិត​យុវវ័យ

បើ​គិត​ថា​ខ្លួន​ឯង​នៅ​ចង់​សប្បាយ​ច្រើន​ទៀត កុំ​ប្រញាប់​បង្កើត​គ្រួសារ​ពេក ព្រោះ​រៀប​ការ​ហើយ​អ្នក​មិន​ងាយ​ស្រួល​ក្នុង​ការដើរហើរ​ដូច​ពេល​នៅ​តែ​ឯង​នោះ​ទេ។ ប្រឡូក​ក្នុង​យុវភាព​អ្នក​ឲ្យ​បាន​គ្រប់​គ្រាន់ដើម្បី​ដឹង ដក​បទពិសោធន៍ និង​ពង្រឹង​ខ្លួន​ឲ្យ​កាន់​តែ​រឹងមាំ សឹម​សម្រេច​ចិត្ត​យក​គ្រួសារ។

រូបតំណាង

**២. មាន​មុខរបរ​ផ្ទាល់​ខ្លួន**

ការ​មាន​ជំនួញ​ផ្ទាល់​ខ្លួន​អាច​ឲ្យ​អ្នក​រក​លុយ​បាន​មួយ​ផ្នែក​ទៀត​ដើម្បី​ផ្គួប​ជាមួយ​ការ​ងារ​ដែល​អ្នក​មាន ព្រោះ​មុន​ពេល​អ្នក​ចង់​បង្កើត​គ្រួសារ​អ្នក​ត្រូវ​នឹងធឹង​រឿង​ហិរញ្ញវត្ថុ។ នេះ​មិន​មែន​ដើម្បី​ដែល​ខ្លួន​អ្នក​ម្នាក់ឯង​ឡើយ គឺ​ដើម្បី​គ្រួសារ​ទាំង​មូល ដើម្បី​ឲ្យ​ពួក​គេ​មាន​ភាព​សុខស្រួល។

៣. រៀបចំ​ខ្លួន​ឲ្យ​បាន​ស្អាត

មិន​ថា​ទោះ​អ្នក​នៅ​លីវ ឬ​មាន​គ្រួសារ​ហើយ​ក៏​ដោយ​ការ​រៀប​ចំ​ខ្លួន​ និង​ថែទាំរូបរាង​នៅ​តែ​សំខាន់ គ្រាន់​តែ​ពេល​មាន​គ្រួសារ​អ្នក​អាច​នឹង​គ្មាន​ពេល​ច្រើន​ដូច​នៅ​ខ្លួន​មួយ​ឡើយ ដូច្នេះ​គួរ​តែ​ចេះ​លេង​ខ្លួន​កុំ​ឲ្យ​វេលា​ផុត​អស់។

៤. ដំណើរកម្សាន្ត

មាន​អ្នក​ខ្លះ​និយាយ​ថា​ចាំ​មាន​គ្រួសារ​ហើយ​ចាំ​ដើរ នៅ​ក្មេង​នៅ​ខ្លួន​មួយ​កុំ​សូវ​ដើរ​ពេក។ ពាក្យ​អ្នក​មិន​មែន​ស្រួល​ដូច​គេ​និយាយ​ឡើយ ព្រោះ​ពេល​អ្នក​មាន​គ្រួសារ​ការ​ដើរលេង ការ​សប្បាយ​នឹង​ត្រូវ​កាត់បន្ថយ មិន​ដូច​ពេល​អ្នក​នៅ​ម្នាក់​ឯង​ឡើយ។ បែប​នេះ​ហើយ​មុន​រៀបការ​អ្នក​គួរ​តែ​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត​សម្រាប់​យុវវ័យ​របស់​ខ្លួន។

៥. អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​ខ្ពស់ និង​រៀន​ឲ្យ​បាន​ចប់

រៀន​ឲ្យ​ចប់​សិន​សឹម​រៀប​ការ​គឺ​ល្អ​បំផុត ព្រោះ​អ្នក​អាច​មាន​ពេល និង​ការ​ផ្ដោត​អារម្មណ៍​បាន​ល្អ​ជាង​ពេល​មាន​គ្រួសារ​ហើយ។ លើស​ពី​នេះ​អ្នក​​ត្រូវ​ប្រើ​ប្រាស់សមត្ថភាព និង​កម្លាំង​អ្នក​ឲ្យ​អស់​ក្នុង​ការ​លើក​ខ្លួន​ឯង​ឲ្យ​បាន​ខ្ពស់​ក្នុង​វិស័យ​ដែល​អ្នក​ធ្វើ។ អ្នក​ត្រូវ​ដឹង​ថា​ពេល​អ្នក​មាន​គ្រួសារ អ្នក​នឹង​ត្រូវ​បែងចែក​ការគិត ការ​យកចិត្ត​ទុក​ដាក់​រវាង​ការងារ និង​គ្រួសារ ដូច្នេះ​ទាន់​មិន​ទាន់​ជំពាក់ជំពិន​ច្រើន​អ្នក​ត្រូវ​ប្រឹង​ប្រែង​ឲ្យ​ខ្លួន​ខ្ពង់ខ្ពស់​សិន។

រូបតំណាង

៦. មើលថែរក្សា​អ្នក​មាន​គុណ

មិន​មែន​មាន​ន័យ​ថា​ពេល​មាន​គ្រួសារ​ហើយ​អ្នក​មិន​អាច​មើល​ថែ​គាត់​នោះ​ទេ តែ​ពេល​អ្នក​នៅ​លីវ​គឺ​មាន​ភាព​ងាយ​ស្រួល ឯករាជ្យ ដូច្នេះ​គួរ​តែ​ចិញ្ចឹម និង​មើល​ថែ​លោក​ឲ្យ​បាន​មួយ​រយៈ​ធំ​សិន​ទៅ។ ពេល​ការ​ហើយ​ក៏​មិន​ត្រូវ​ភ្លេច​លោក​ទាំង​ពី​ដែរ ទោះ​បី​ជា​មាន​បញ្ហា​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ប្រឈម​ក៏​ដោយ។

បើ​រួចរាល់​ហើយ​នោះ​មាន​ន័យ​ថា​អ្នក​អាច​គិតគូរ និង​បោះជើង​ឆ្លង​ចូល​ជីវិត​គ្រួសារ​ហើយ៕

ចុចអាន៖ប្ដី​ប្រពន្ធ​គ្រប់រូប​គួរដឹងពី​គន្លឹះ​ ៧ ដើម្បីរឹត​បន្តឹង​ទំនាក់ទំនង បង្កើន​សុភមង្គល និង​បញ្ឈប់​គំនិត​មិន​ស្មោះត្រង់

អត្ថបទ៖ ផេង ផលធិតា