កើតមកទាបមិនជាបញ្ហា ឲ្យតែចេះរបៀបស្លៀកពាក់ទាំងនេះ អ្នកនឹងឃើញខ្ពស់ដូចគេឯង
- 2018-05-16 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កើតមកទាបមិនជាបញ្ហា ឲ្យតែចេះរបៀបស្លៀកពាក់ទាំងនេះ អ្នកនឹងឃើញខ្ពស់ដូចគេឯង
កើតមកទាប មានអ្វីមិនល្អ មើលទៅតូចច្រឡឹងគួរឲ្យស្រលាញ់សឹងអី ហើយមិនឆាប់ចាស់ទៀត ប៉ុន្តែបើអ្នកនៅតែតូចចិត្តនឹងកម្ពស់ខ្លួនឯង តោះទៅមើលរបៀបស្លៀកពាក់ ឲ្យមើលទៅឃើញខ្ពស់ជាងមុន ជាមួយ កញ្ញា ទាំងអស់គ្នា។
១. ពាក់អាវដែលមានខ្លួនខ្លី
ពាក់អាវដែលមានខ្លួនខ្លី ប៉ុន្តែមិនមែនខ្លីខ្លាំងហួសហេតុនោះទេ ត្រូវឲ្យនៅលើចង្កេះបន្តិច និងមិនហៀរបាំងត្រគាក ព្រោះអាចធ្វើឲ្យអ្នកមើលអ្នកកាន់តែទាប។
២. ស្លៀកខោជើងវែងឲ្យបានត្រឹមត្រូវ
ខោជើងវែងជួយឲ្យមើលឃើញខ្ពស់ ប៉ុន្តែអ្នកមិនត្រូវស្លៀកឲ្យវែងហៀរពេកទេ គឺឲ្យជើងខោនៅត្រឹមខ្មងជើងបានហើយ។
៣. ស្លៀកលើជង្គង់
មិនថារ៉ូបឬសំពត់ទេ បើមានប្រវែងនៅក្រោមជង្គង់ គឺអ្នកមើលទៅឃើញទាបខ្លាំងណាស់ ដូច្នេះហើយបានជាត្រូវស្លៀករ៉ូបឬសំពត់លើជង្គង់ ទើបឃើញជើងវែង។
ចង់ទិញម៉ូដនេះ សូមចុចត្រង់នេះ
៤. រៀនពាក់កែង
មិនចាំបាច់ពាក់កែងដល់ទៅ ១ តឹកទេ កែងខ្ពស់ល្មមៗក៏អាចជួយឲ្យឃើញស្លីម និងជើងវែងជាងមុនបានដែរ ហើយវាក៏អាចបង្កើនទំនុកចិត្តអ្នកថែមទៀត។
៥. សម្លៀកបំពាក់មានឆ្នូត
ប្រហែលជាអ្នកមិនបានចាប់អារម្មណ៍ក៏ថាបាន ប៉ុន្តែសម្លៀកបំពាក់មានឆ្នូតត្រង់ៗ អាចធ្វើឲ្យអ្នកតូច និងខ្ពស់បានយ៉ាងងាយ។
ចង់ទិញម៉ូដនេះ សូមចុចត្រង់នេះ