អ្នក​មាន​បន្ទប់​គេង​តូច តុបតែង​បែប​នេះ​ស្អាត​ឥត​ខ្ចោះ ហើយ​មើល​ទៅ​ទូលាយ​ទៀត

  • 2018-05-11 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ចាំ​បាច់​តែ​​​​​មាន​ផ្ទះ​ធំ​ស្កឹមស្កៃ​ ទើប​​គិត​​ថា​អាច​តុប​តែង​​​បាន​នោះ​ទេ ទោះ​​បី​​ជា​អ្នក​មាន​​​​បន្ទប់​គេង​តូច​ក៏​ដោយ ឲ្យ​តែ​ចេះ​​ច្នៃ​​ និង​​​ដឹង​ពី​របៀប​តុប​តែង​ឲ្យ​បាន​ត្រឹម​ត្រូវ បន្ទប់​គេង​អ្នក​នឹង​មើល​ទៅ ទូលាយ​​ស្អាតជាង អ្នក​ដែល​មាន​បន្ទប់​ធំ​តែ​មិន​ចេះ​រៀប​ចំ។

​១. ជ្រើសរើស​ពណ៌​​ភ្លឺ

ពណ៌​ស​គឺ​ស័ក្ដិសម​បំផុត សម្រាប់​បន្ទប់​តូច​ឲ្យ​មើល​ទៅ​ឃើញ​ធំ​ស្រឡះ ជាង​ពណ៌​ក្រមៅ។ សូម្បី​តែ​ស្រោម​ពូក​និង​ភួយ អ្នក​គួរ​​ជ្រើស​រើស​ពណ៌​ស​ដូចគ្នា ដើម្បី​ឲ្យ​កាន់​តែ​ចែង​ចាំង ប៉ុន្តែ​​ត្រូវ​មាន​ពណ៌​ដែល​ស្រ​ដៀង​ឬ​ខុស​គ្នា ដាក់​​លាយឡំ​ខ្លះ ទើប​ឆ្លុះ។

​២. ដាក់​គ្រែ​ឲ្យ​ជាប់​នឹង​ជញ្ជាំង

ចំពោះ​អ្នក​មាន​​បន្ទប់​ធំ ភាគ​ច្រើន​គេ​ដាក់​​គ្រែ​ចំ​កណ្តាល ប៉ុន្តែ​​​​បន្ទប់​តូច​​វិញ ត្រូវ​​រុញ​ឲ្យ​ជាប់​​​ជញ្ជាំង និង​ជ្រុង​នៃ​បន្ទប់ ដើម្បី​កុំ​ឲ្យ​ចង្អៀត ហើយ​អ្នក​អាច​លម្អ​​ដោយ​ស៊ុម​រូបថត។

​៣. ក្បាល​គ្រែ

កុំ​ជ្រើស​រើស​​គ្រែ​ណា​ដែល​មាន​ក្បាល​គ្រែ​​ខ្ពស់​ពេក​​​​ ព្រោះ​ក្បាល​គ្រែ​​ទាប មាន​​លក្ខណៈ​​សាមញ្ញ មិន​ស្កេះស្កះ​​ ឃើញ​ធំ​ជា​មុន ហើយ​​អ្នក​ក៏​អាច​ ធ្វើ​ការ​តុប​តែង​បន្តិច​បន្តួច​ពី​លើ​ក្បាល​គ្រែ​ផង​ដែរ។

​៤. មិន​ដាក់​តាំង​របស់​ច្រើន​ពេក

អ្នក​គូរ​មាន​របស់​តូចៗ​ល្មម សម្រាប់​​ដាក់​តាំង​​​ក្នុង​បន្ទប់ ដើម្បី​កុំ​ឲ្យ​រញ៉េរញ៉ៃ ហើយ​យល់​ល្អ​គូរ​មាន​ប្រអប់​ឬ​កេះ សម្រាប់​ដាក់​របស់​​មិន​សូវ​ប្រើ ឬ​ឥវ៉ាន់​ផ្សេងៗ នៅមួយ​ឡែក ​ឬនៅ​ខាង​ក្រោម​គ្រែ។

​៥. ដាក់​ផ្ទាំង​កញ្ចក់

កញ្ចក់​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​បន្ទប់​ឃើញ​ធំ​ទេ​ ប៉ុន្តែ​បើ​អ្នក​ដាក់​ឲ្យ​ចំ​កន្លែង​ដែល មាន​​ចំណាំង​ព្រះអាទិត្យ ​ពន្លឺ​នឹង​ចាំង​ចូល​មក​​បន្ទប់​អ្នក​យ៉ាង​ស្រស់​បំព្រង។ អ្នក​មិន​ចាំ​បាច់​ស្វាន ជាប់​ជញ្ជាំង​នាំ​ពិបាក​ទេ អាច​ប្រើ​ជាមួយ​ស្គត់​បិទ​ជញ្ជាំង​ក៏​​មាន​សុវត្ថិភាព​ដែរ។​​

​៦. ជ្រើស​រើស​គ្រែ​ដែល​អាច​ដាក់​ឥវ៉ាន់​​ខាង​ក្រោម​បាន

​បើ​មិន​ចង់​ទិញ​គ្រែ​ខុស គួរ​ទិញ​គ្រែ​ដែល​អាច​ផ្ទក​ឥវ៉ាន់​ផ្សេងៗ​នៅ​ខាង​ក្រោម​បាន ប៉ុន្តែ​បើ​មាន​គ្រែ​ស្រាប់​ហើយ​ អ្នក​ក៏​មិន​ចាំ​បាច់​ខ្ជះខ្ជាយ​លុយ​អីទៀត​ដែរ ព្រោះ​អ្នក​អាច​ធ្វើ​ការ​កែច្នៃ​​​ខ្លួន​ឯង ដោយ​គ្រាន់​តែ​យក​បន្ទះ​ឈើ​មក​​ធ្វើ​ជា​ហិប​ហើយ​អាច​ទាញ​ចេញ​ចូល​បាន។

​៧. បិទ​ក្រដាស​នៅ​លើ​ជញ្ជាំង

មិនមែន​ឲ្យ​តែ​បន្ទប់​តូច គិត​ថា​បិទ​ក្រដាស​​​​កាន់​តែ​មើល​ទៅ​ឃើញ​ចង្អៀត​នោះ​ទេ បើ​អ្នក​ចេះ​ជ្រើសរើស​ ម៉ូដ​និង​ពណ៌​ឲ្យ​ស័ក្តិសម នោះ​​វា​នឹង​បន្ថែម​នូវ​​សោភ័ណភាព​ បាន​មួយ​កម្រិត​ទៀត។

​៨. ​​ធ្នើរ

អ្នក​ដឹង​ទេ​ថា ធ្នើរ​អាច​ឲ្យ​អ្នក​ចំណេញ​កន្លែង​បាន​ច្រើន​ណាស់ ព្រោះ​អ្នក​អាច​ដាក់​របស់​សំខាន់ៗ ជាច្រើន​ដូចជា​សៀវ​ភៅ កុំព្យូទ័រ តាំង​​រូប​ថត អំពូល​ភ្លើង​ជា​ដើម។

ប្រភព៖ freshome ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម