មកដឹងតម្លៃ និងលក្ខណៈពិសេសរបស់រ៉ូប​អនាគតព្រះនាងអង់គ្លេស​​ត្រូវ​គ្រង​ថ្ងៃរៀបអភិសេក

  • 2018-05-06 03:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​យោង​តាម​ប្រភព​ជាច្រើន​របស់​រាជវង្ស និង អ្នក​ច្នៃម៉ូដ​សំលៀកបំពាក់ បាន​បង្ហើប​ឲ្យ​ដឹង​ថា រ៉ូប​កូន​ក្រមុំ​សម្រាប់​អនាគត​ព្រះនាង​អង់គ្លេស Meghan Markle នឹង​ត្រូវ​ជួល​ក្រុមហ៊ុន​ម៉ូដ Ralph & Russo ដើម្បី​បង្កើត សម្រាប់​ថ្ងៃ​រៀប​អភិសេក​ជាមួយ ព្រះអង្គម្ចាស់ Harry នា​ថ្ងៃ​ទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

រូបតំណាង (មិនមែនជារ៉ូបសម្រាប់ថ្ងៃរៀបអភិសេក)

រ៉ូប​កូន​ក្រមុំ​នោះ​នឹង​ត្រូវ​ដេរ​ដោយ​ដៃ ហើយ​មាន​ការ​រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត សម្រាប់​ឲ្យ​អនាគត​ព្រះនាង​អង់គ្លេស​អង្គ​នេះ គ្រង​និង​ដើរ​ក្នុង​ព្រះវិហារ St George’s Chapel ចំពោះ​មុខ​ភ្ញៀវ ៦០០ នាក់ ក៏​ដូច​ជា ទូរទស្សន៍​ដែល​ផ្សព្វផ្សាយ​ដល់​ទស្សនិជន​រាប់​ពាន់​លាន​នាក់​ទៀត​ផង។

ប្រភព​មួយ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា រ៉ូប​នោះ​មាន​តម្លៃ​ប្រហែល ១៣៥ ០០០ ដុល្លារ។ ពួក​គេ​បាន​និយាយ​ថា «វា​ស្តាប់​ទៅ​ហាក់​បី​ដូច​ជា​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​នេះ​គឺ​ជា​ការ​រៀបអភិសេក​ប្រចាំ​ឆ្នាំ ហើយ​គេ​បាន​ចំណាយ​កម្លាំង​ពលកម្ម​រាប់​រយ​ម៉ោង ដើម្បី​ធ្វើ​វា​ដោយ​ដៃ​ស្ទើរ​តែ​ទាំង​អស់»៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម