រួម​ភេទ​ពេល​ព្រឹក​ព្រលឹម ផ្ដល់​អត្ថប្រយោជន៍​សន្ធឹកសន្ធាប់ ទាំង​សុខ​ភាព និង​សម្ពន្ធភាព

  • 2018-05-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​មួយ​ចំនួន​ដឹង​ត្រឹម​ថា ការ​រួម​ភេទ​នា​ពេល​ព្រឹក​ជួយ​ដល់​សុខភាព​ខ្លះ តែ​មិន​ដឹង​ពី​ផល​ប្រយោជន៍​ដែល​ជួយ​ដល់​សម្ពន្ធភាព​អ្នក​ទាំងពីរ​ឡើយ។ កញ្ញា សូម​បង្ហាញ​ពី​អត្ថប្រយោជន៍​សន្ធឹកសន្ធាប់​ដែល​បាន​មកពី​ការ​រួម​ភេទ​ព្រលឹម៖

១.ជួយ​កាត់​បន្ថយ​ជំងឺ

ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ប្រសិនបើ​អ្នក​រួម​ភេទ​នា​ពេល​ព្រឹក អាច​ជៀសវាង​ការ​ឆ្លង​មេរោគ​មួយ​ចំនួន។ ដោយសារ​តែ​ការ​រួមភេទ​នៅ​ពេល​ព្រឹក កម្រិត​អ័រម៉ូន immunoglobulin A នៅ​ក្នុង​រាងកាយ​នឹង​កើន​ឡើង។

២.ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា

ពេល​ព្រឹក ជា​វេលា​ល្អ​បំផុត ព្រោះ​វា​ជួយ​សម្រួល​ការ​ស្ទះ​សរសៃឈាម​ដែល​ធ្វើឲ្យ​ស្បែក​កាន់តែ​ស្រស់ថ្លា។ ដូច្នេះ​អ្នក​នឹង​មាន​មាន​អារម្មណ៍​ល្អ​ព្រោះ​ថា ក្មេង​ខ្ចី​ជាង​មុន។

៣.មាន​ថាមពល​ពេញ​មួយ​ថ្ងៃ

អ្នក​ដែល​ចូលចិត្ត​ការ​រួម​ភេទ​ក្នុង​ពេល​ព្រឹក នឹង​ជួយ​អ្នក​ឲ្យ​ទទួល​​ថាមពល​ពេញ​មួយ​ថ្ងៃ។ ដោយសារ​អ័រម៉ូន Endorphin កើន​ឡើង។

៤.ជួយ​អ្នក​ឲ្យ​កាន់តែ​ស្រស់​ស្អាត

មិន​ត្រឹមតែ​ស្ត្រី​ទេ ប៉ុន្តែ​ក៏​បុរស​ក៏​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ដែរ។ ការ​សប្បាយ​នឹង​ជួយ​លើក​កម្ពស់​ចរាចរ​ឈាម ខណៈ​ពេល​ដែល DHEA នឹង​ជួយ​ឲ្យ​ស្បែក​ប្រែ​ជា​រលោង។ ដូច្នេះ​ពួកគេ​នឹង​មាន​អារម្មណ៍​ថា​កាន់តែ​ក្មេង កាន់តែ​ស្រស់​ស្អាត​ជាង​មុន​ថែម​ទៀត។

៥.ចាប់ផ្ដើម​មុខ​ងារ​រាងកាយ​ឡើង​វិញ

ក្នុង​អំឡុង​ពេល​គេង​មុខងារ​សរីរសាស្ត្រ ត្រូវ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ដូច្នេះ​ការ​រួម​ភេទ​ពេល​ព្រឹក​នឹង​ជួយ​អ្នក​ក្រោក​ពី​ដេក អាច​បំពេញ​មុខងារ​សរីរសាស្ត្រ​យ៉ាង​ពេញលេញ​ឡើង​វិញ។

៦.ជួយ​រក្សា​ទម្លាប់​ក្រោក​ពី​ព្រលឹម

នៅ​ពេល​អ្នក​មាន​ទម្លាប់​រួម​ភេទ​ពេល​ព្រលឹម អ្នក​ទាំង​ពីរ​នឹង​មាន​ភាព​រហ័សរហួន​ចូល​គេង​ពី​ព្រលប់ ហើយ​ក្រោក​ពី​ព្រឹក។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ៦៧% នៃ​គូ​ស្វាមី​ភរិយា​ដែល​រក្សា​ទម្លាប់​គេង​លឿន និង​ក្រោក​ពី​ព្រលឹម​ក្នុង​រយៈពេល​ពីរ​ខែ​មាន​សុខភាព​ល្អ។

៧.បុរស​មាន​ទំនុក​ចិត្ត

វដ្ដ​អ័រម៉ូន​បុរស​ផ្លាស់ប្ដូរ​ពេញមួយថ្ងៃ។ ចំពោះ​បុរស​ភាគច្រើន​កម្រិត​អ័រម៉ូន testosterone នៅ​ពេល​ព្រឹក (៤-៦ ម៉ោង) គឺ​ខ្ពស់​បំផុត ដូចនេះ​ហើយ​វា​ធ្វើឲ្យ​បុរស​មាន​ទំនុក​ចិត្ត​ខ្ពស់។

៨.ស្រក​គីឡូ

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​នៃ​ការ​រួមភេទ​ព្រឹក​ព្រលឹម គឺ​អាច​ជួយ​ដុត​បំផ្លាញ​កាឡូរី ៧៤ ក្នុង​រយៈ​ពេល ១៥ នាទី៕

ចុចអាន៖រឿង​សម្ងាត់​នារី​ បុរស​ៗ​មិន​ចាប់អារម្មណ៍​សោះពេល​រួមភេទ តែ​ខាង​ស្រី​ភ័យ​ដោយ​ខ្លួនឯង

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម