គំនិតមាស ៧ឃ្លា បើអានហើយយល់ជីវិតអ្នកនឹងលែងសូវកើតទុក្ខស្មុគស្មាញ
- 2018-05-03 08:09:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំនិតមាស ៧ឃ្លា បើអានហើយយល់ជីវិតអ្នកនឹងលែងសូវកើតទុក្ខស្មុគស្មាញ
សម្រាប់ថ្ងៃឈប់សម្រាកនេះ កញ្ញា សូមលើកយកគោលគំនិតខ្លីៗខ្លះៗមកចែករំលែកដល់ប្រិយមិត្តទាំងអស់គ្នា។ សាកល្បងអានយឺតៗ ហើយពិចារណា អ្នកនឹងទទួលបានគតិដ៏ល្អសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ៖
១. សម្រាប់ការធ្វើការ ឬរកស៊ី
“កុំ” រំពឹងលើចំណូលតែមួយផ្លូវ ប៉ុន្តែត្រូវបណ្ដាក់ទុនដើម្បីកសាង “ឱកាសទីពីរ”។
២. សម្រាប់ការចាយវាយ
បើអ្នកចាយលុយដើម្បីទិញរបស់ដែល “មិនចាំបាច់” មិនយូរទេ អ្នកនឹងត្រូវលក់របស់ដែល “ចាំបាច់”។
៣. សម្រាប់ការបណ្ដាក់ទុន
“កុំ” ភ្ញាស់ពងដែលខ្លួនមានទាំងអស់នៅក្នុងកញ្ច្រែងតែមួយ។
៤. លើការរំពឹងទុក
ភាពស្មោះត្រង់គឺជា “កាដូ” ដែលមានតម្លៃថ្លៃខ្លាំងណាស់ ដូច្នេះចូរកុំរំពឹងថាអាចទទួលបានវាពី “មនុស្សធូរថ្លៃ ឬមនុស្សអវិជ្ជមាន”។
៥. ចំពោះអារម្មណ៍
បើអ្នកកំពុងមានអារម្មណ៍ “ទុក្ខសោក” មានន័យថា អ្នកកំពុងប្រើជីវិតរស់នៅជាមួយ “អតីត”
បើអ្នកកំពុងមានអារម្មណ៍ “ខ្វាយខ្វល់” មានន័យថា អ្នកកំពុងប្រើជីវិតរស់នៅជាមួយ "អនាគត"
បើអ្នកកំពុងមានអារម្មណ៍ "ស្ងប់" មានន័យថា អ្នកកំពុងមានជីវិតរស់នៅជាមួយ “បច្ចុប្បន្ន”។
អតីត គឺជាសន្លឹកក្រដាស
បច្ចុប្បន្ន គឺជាសៀវភៅ
ហើយអនាគត គឺជា “ក្រដាសសំណួរ”។
៦. នៅពេលណាមាន “រឿងអាក្រក់ៗ” កើតឡើងក្នុងជីវិតរបស់អ្នក អ្នកមានជម្រើស៣៖
ទីមួយ ឲ្យវាកំណត់ជីវិតអ្នក
ទីពីរ ឲ្យវាបំផ្លាញអ្នក ឬ
ទីបី ឲ្យវាធ្វើឲ្យខ្លួនអ្នកកាន់តែរឹងមាំ។
៧. យើងប្រើខ្មៅដៃពេលយើងនៅតូច ប៉ុន្តែពេលនេះយើងប្រើប៊ិច... ហេតុអ្វី?
ព្រោះ “កំហុសឆ្គង” នៅវ័យក្មេងគឺអាច “លុប” ចេញបាន
ប៉ុន្តែកំហុសឆ្គងនៅពេលយើងធំគឺ “លុបចេញមិនបានឡើយ”
ដូច្នេះ “ចូរនិយាយ អាន និងសរសេរ” យ៉ាងប្រុងប្រយ័ត្ន មិនដូច្នោះទេ ជីវិតអ្នកនឹងប្រៀបដូចជា “ក្រដាសអនាម័យ” ៕