រហ័ស​ទាន់ចិត្ត ជាមួយ​វិធី​កម្ចាត់​ស្នាម​ជ្រួញ​លើ​សម្លៀកបំពាក់​ដោយ​មិន​បាច់​ប្រើ​ឆ្នាំង​អ៊ុត

  • 2018-04-26 06:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំង​អ៊ុត​ មាន​សារៈសំខាន់​នៅ​គ្រប់​គេហដ្ឋាន​ទាំងអស់ ប៉ុន្តែ​ប្រសិនបើ​អ្នក​រវល់​ពេក ហើយ​អាវ​មាន​ស្នាម​ជ្រីវជ្រួញ​ខ្លាំង ដំណោះស្រាយ​ទាំង ៤ នេះ​អាច​ជួយ​បាន។

១.ទឹក​លាយ​ជាមួយ​ទឹកខ្មេះ

ទឹកខ្មេះ​ស​ក៏​អាច​កម្ចាត់​ស្នាម​ជ្រួញ​នៅ​លើ​សម្លៀកបំពាក់​របស់​អ្នក​បាន​ដែរ។ អ្នក​ត្រូវ​លាយ​ទឹកខ្មេះ ១ ភាគ​ជាមួយ​ទឹក ៣ ភាគ ហើយ​ចាក់​ទឹក​នោះ​ទៅ​ក្នុង​ដប​ទឹក​បាញ់​មួយ រួច​យក​ទៅ​បាញ់​លើ​ខោអាវ​ដែល​មាន​ស្នាម​នោះ​ទៅ។ បន្ទាប់​មក​អ្នក​គ្រាន់តែ​រង់ចាំ​ឲ្យ​សម្លៀកបំពាក់​ស្ងួត អាច​ពាក់​ជា​ធម្មតា​បាន។

២.ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់

អ្នក​យក​ទឹក​ខ្លះ​មក​ប្រោះ​លើ​សម្លៀកបំពាក់​ឲ្យ​សើម ហើយ​លាត​វា​ចេញ​បន្ទាប់​មក​ប្រើ​ម៉ាស៊ីន​សម្ងួត​សក់​ផ្លុំ​ពី​លើ​វា។ ធ្វើ​ដូច​នេះ​បន្ទាប់​ពី​ពីរ-បី នាទី​សម្លៀកបំពាក់​របស់​អ្នក​ស្ងួត​បន្ទាប់មក​ស្នាម​ជ្រួញ នឹង​រលាយ​បាត់​ភ្លាម​ៗ។

៣.បន្ទប់​ទឹក

ប្រសិនបើ​អ្នក​ងូត​ទឹក​ផ្កាឈូក​ក្ដៅ អ្នក​អាច​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ធ្វើឲ្យ​សម្លៀកបំពាក់​រាបស្មើ។ យក​ខោអាវ​ទៅ​ជិត​ផ្កាឈូក ដូច្នេះ​វា​អាច​ស្រូប​យក​ចំហាយ​ទឹក​ក្ដៅ​បាន ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​សម្លៀកបំពាក់​របស់​អ្នក​មិន​ទទឹក។ បិទ​ទ្វារ​ឲ្យ​ជិត រង់ចាំ​ពីរ-បី​នាទី ស្រូប​យក​កម្ដៅ។

៤.ប្រើ​កន្សែង​សើម

និយាយ​សាមញ្ញ​អ្នក​ត្រូវ​ដាក់​សម្លៀកបំពាក់​នៅ​លើ​ផ្ទៃ​រាបស្មើ។ បន្ទាប់មក​ប្រើ​កន្សែង​សើម​នៅ​លើ​សម្លៀកបំពាក់ ហើយ​ទុក​កន្សែង​នោះ​នៅ​ពី​លើ​ប្រហែល ១០ នាទី សម្លៀកបំពាក់​របស់​អ្នក​នឹង​មិន​បាក់​ភ្លី​ទៀត​ទេ។ បន្ទាប់មក​យក​ខោអាវ​ផ្លុំ​ឲ្យ​ស្ងួត​អ្នក​អាច​ពាក់​បាន​ភ្លាម​ៗ៕

ចុចអាន៖២​ វិធី​សម្អាត​ស្នាម​ប្រឡាក់​ លើ​ស្បែក​ជើង​ប៉ាតា​ពណ៌​ស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម