២​ វិធី​សម្អាត​ស្នាម​ប្រឡាក់​ លើ​ស្បែក​ជើង​ប៉ាតា​ពណ៌​ស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

  • 2018-04-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ជើង​​ប៉ាត់តាពណ៌​ស គឺ​ជា​ស្បែកជើង​ពេញ​និយម​សម្រាប់​យុវវ័យ​​។​ ដោយ​សារ​វា​ងាយ​ស្រួល​ពាក់​ ពេល​ធ្វើ​ដំណើរ​ មាន​ម៉ូដ​ទាន់​សម័យ​ ត្រូវ​ចិត្ត​យុវវ័យ​ខ្លាំង។​ ម៉្យាង​ទៀត​ពណ៌​ដែល​ពួកគេ​ពេញ​ចិត្ត​ខ្លាំង​ជាង​គេ​នោះ​គឺ​ពណ៌​ស​ ព្រោះ​វា​មិន​រើស​ពណ៌​ខោអាវ​ ហើយ​ថែម​ទាំង​ស្រស់​ស្អាត​ជាង​ពណ៌​ដទៃ។​

ប៉ុន្តែ​គុណវិបត្តិ​ស្បែក​ជើង​ពណ៌​ស​​គឺ​ ឆាប់​ប្រឡាក់​ និង​ពិបាក​ក្នុង​ការ​សម្អាត។​ ប៉ុន្តែ​ ២​ វិធី​ងាយ​ៗ​នេះ​នឹង​សម្អាត​ស្បែក​ជើង​ពណ៌​ស​បាន​យ៉ាង​ស្រស់​ស្អាត​ និង​ងាយ​ស្រួល​ធ្វើ​ដោយ​គ្រាន់​តែ​ត្រូវ​ការ៖​

វិធី​ទី​១ ៖ ថ្នាំ​ដុស​ធ្មេញ​

របៀប​សម្អាត​៖​

.​ យក​ថ្នាំ​ដុស​ធ្មេញ​ពណ៌​ស​ ហើយ​មិន​មែន​ជា​ប្រភេទ​ជេល​ ទៅ​លាប​លើ​ស្នាម​ប្រឡាក់​ដែល​មាន​លើ​ស្បែក​ជើង

.​ ទុក​ ១៥​ នាទី​ សឹម​យក​ច្រាស​ដុះ​ធ្មេញ​ដុះ​សម្អាតចេញ​

.​ លាង​ដោយ​ប្រើ​ទឹក​ត្រជាក់

វីធី​ទី​ពីរ៖​ ប្រើ​ថ្នាំ​លាង​ក្រចក

របៀប​សម្អាត​៖​

.​ យក​សំឡី​ផ្ដិត​ទឹក​លាង​ក្រចក​ ហើយ​យក​ជូត​ទៅ​លើ​ស្នាម​ប្រឡាក់​លើ​ស្បែក​ជើង

.​ យក​សំឡី​ដដែល​ជូត​ត្រដុស​នឹង​ស្នាម​ប្រឡាក់

.​ ដុះ​លាង​សម្អាត​ស្បែក​ជើង​ដោយ​ប្រើ​ម្សៅ​សាប៊ូ​រួច​លាង​ចេញ​

.​ យក​ទៅ​ហាល​ឲ្យ​ស្ងួត​ជា​ការ​ស្រេច

ចុចអាន៖មក​មើល​វិធី​តុបតែង​នំ​ប៊ីស្គីត​ Cute សម្រាប់​​ខួប​កំណើត​ដែល​កំពុង​អង្រួន​ចិត្ត​នារីៗ

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ Pencharm