ល្បិចសម្អាតងាយៗ១០ដែលអ្នកនឹកស្មានមិនដល់តែមានប្រសិទ្ធភាពមិនគួរឱ្យជឿ
- 2018-04-10 06:59:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចសម្អាតងាយៗ១០ដែលអ្នកនឹកស្មានមិនដល់តែមានប្រសិទ្ធភាពមិនគួរឱ្យជឿ
យោងទៅតាមការស្រាវជ្រាវ ជាធម្មតាក្មេងជំទង់ចំណាយពេលពី ៧ទៅ១៩ម៉ោងក្នុង១សប្តាហ៍ដើម្បីសម្អាតផ្ទះ។ ប៉ុន្តែតួលេខទាំងអស់នេះ វាអាស្រ័យទៅលើកត្តា អាយុនិងសង្គម ប្រភេទផ្ទះ និងវិធីសំអាត។ វិធីសម្អាតជាកត្តាចម្បងក្នុងការសំអាតផ្ទះ ឬសម្ភារៈផ្សេងៗ ប្រសិនបើអ្នកជ្រើសរើសវិធីសម្អាតត្រឹមត្រូវនោះការសំអាតក៏លឿនទៅតាមនឹងដែរ។ ខាងក្រោមនេះជាវិធីងាយៗដែលអាចសម្រួលដល់ការសម្អាតរបស់អ្នក៖
១. ប្រើស្រោមជើងដើម្បីសម្អាតបង្អួច
វាអាចនិងពិបាកក្នុងការសម្អាតបង្អួចដោយប្រើក្រណាត់ធម្មតា ស្រោមជើងអាចសំអាតបានស្អាតជាងនឹងលឿនជាងព្រោះកម្ទេចធូលីខ្លះទាល់តែប្រើស្រោមជើងទើបអាចសម្អាតបានស្រួល។
២. ប្រើបន្ទះអាលុយមីញ៉ូម
ដើម្បីងាយស្រួលក្នុងការសម្អាតសម្ភារៈដុតរួចអ្នកគួរប្រើបន្ទះអាលុយមីញ៉ូមលាយជាមួយសាប៊ូបោកខោអាវបន្តិច ដោយគ្រាន់តែយកបន្ទះ អាលុយមីញ៉ូមមកដុសត្រង់កន្លែងប្រឡាក់។
៣. ប្រើទឹកប៉េងប៉ោះដើម្បីសម្អាតសម្ភារៈទង់ដែង
ដើម្បីសម្អាតសម្ភារៈទង់ដែងឱ្យមើលទៅភ្លឺស្អាត អ្នកគ្រាន់តែលាបទឹកប៉េងប៉ោះបន្តិច រួចយកអេប៉ុងមកប៉ាតអោយសព្វទុកចោលមួយសន្ទុះ។ បន្ទាប់មកយកក្រណាត់ជូតទឹកប៉េងប៉ោះ ហើយលាងទឹកចេញ។ ប្រសិនបើកន្លែងខ្លះពិបាកសម្អាត អ្នកអាចដាក់អំបិលបន្ថែមបន្តិច។
៤. ប្រើម្សៅសូដា និងទឹកខ្មេះដើម្បីសម្អាតគែមបង្អួច
ធូលីដី និងសំរាមផ្សេងៗ ច្រើនមាននៅក្នុងគែមបង្អួច ដែលអ្នកគ្រប់គ្នាច្រើនមើលរំលង។ គែមបង្អួចគឺជាកន្លែងដែលពិបាកសម្អាតជាងគេ ដូច្នេះហើយយើងត្រូវសម្អាតដោយម្សៅសូដា និងទឹកខ្មេះ។ ទុកវាចោល៥ទៅ១០នាទី រួចយកច្រាសដុសធ្មេញមកដុស បន្ទាប់មកប្រើក្រណាត់ជូតចេញ។
៥. ប្រើក្រដាសសើមលាយជាមួយទឹកខ្មេះសម្រាប់លាងបង្គន់
វាកាន់តែងាយស្រួលបំផុត ក្នុងការសម្អាតស្នឹមទាំងឡាយដែលមាននៅក្នុងបង្គន់ ដោយគ្រាន់តែបន្តក់ទឹកខ្មេះទៅលើក្រដាសសើមបន្តិច ហើយដាក់វានៅលើកន្លែងដែលមានស្នឹមនោះ ទុកចោល២ឬ៣ម៉ោង ចាំយកក្រណាត់មកជូតចេញ។
៦. ប្រើថ្នាំដុសធ្មេញ
ថ្នាំដុសធ្មេញពិតជាមានប្រយោជន៍ណាស់ក្នុងការសម្អាតសម្ភារៈប្រភេទអ៊ីណុក។ ដើម្បីធ្វើអោយសម្ភារៈអ៊ីណុកភ្លឺចែងចាំង អ្នកគ្រាន់តែលាបថ្នាំដុសធ្មេញរួចជូតចេញជាការស្រេច។
៧. ប្រើស្រោមដៃជ័រ
សម្រាប់គ្រឿងសង្ហារឹមទន់ៗ អ្នកអាចប្រើស្រោមដៃជ័រដើម្បីចាប់ ឬសម្អាតកម្ទេចធូលីតូចៗនិងរោមសត្វ។
៨. ប្រើក្រែមកោរពុកមាត់ដើម្បីសម្អាតដែកអ៊ីណុក
ក្រែមកោរពុកមាត់អាចជួយឱ្យសម្អាតសម្ភារៈអ៊ីណុកភ្លឺ ដូចថ្នាំដុសធ្មេញដែរ។
៩. ផ្លែវលណាត់
ផ្លែវលណាត់មិនត្រឹមតែអាចញាំបានទេ ថែមទាំងអាចបំបាត់ស្នាមឆ្នូតនៅលើគ្រឿងសង្ហារឹមបានថែមទៀតផង។ អ្នកគ្រាន់តែយកវាមកត្រដុសនៅលើស្នាមឆ្កូត នោះវានឹងកម្ចាត់ ឬជួយកាត់បន្ថយស្នាមឆ្កូតទាំងនោះ។
១០. ប្រើអាកុលដើម្បីសម្អាតសម្ភារៈអ៊ីណុកនៅក្នុងផ្ទះបាយ
សម្អាតសម្ភារៈអ៊ីណុកនៅក្នុងផ្ទះបាយដូចជា ចង្ក្រាន Microwave គឺអាចសម្អាតបានដោយប្រើអាកុល (Vodkaក៏បាន) បន្តក់លើក្រណាត់ទន់ៗ រួចជូតលើថ្នមៗជាការស្រេច។
ចុចអាន៖
ដាក់របស់៤យ៉ាងនេះក្នុងទូទឹកកក ក្លិនអាក្រក់យ៉ាងណាក៏លែងមានដែរ
៤ចំណុចត្រូវចៀសវាង បើមិនចង់ឲ្យមានអគ្គីភ័យដោយសារផ្ទុះចង្ក្រានហ្គាសតូច