ខឹងតិចអី! ប្រឹងថែមុខប៉ុណ្ណឹងដែរ នៅតែឡើងមុន អាចមកពីមូលហេតុស្មាន​មិន​ដល់​​នេះ

  • 2018-04-23 04:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទើបតែពេញវ័យអ្នកណាមិនស្រលាញ់សម្រស់ តែបែបជាត្រូវមកមួរម៉ៅជាមួយការឡើងមុនមិនស្រាកស្រាន្តទៅវិញ ខ្លះកាន់តែខ្វល់ពីវា មុនកាន់តែឡើង។

ទប់អារម្មណ៍! យុវវ័យភាគច្រើនតែងមានបញ្ហាមុន ដោយសារក្នុងវ័យជំទង់ កម្រិតអ័រម៉ូនភេទកំពុងកើនឡើងខ្ពស់ តែក៏មិនគួរចេះតែបណ្ដោយពេកដែរព្រោះវាអាចបន្សល់ទុកស្នាមលើមុខ និងធ្វើឲ្យអ្នកបាត់បង់ជំនឿចិត្តលើខ្លួនឯង ហើយបណ្តាលឲ្យទៅជាស្ត្រេស គេងមិនលក់ ពិបាកគ្រប់បែបយ៉ាងតែម្តង។ ជួបបញ្ហាបែបនេះ ពេលមានគេណែនាំឲ្យប្រើអ្វីគឺសាកប្រើទាំងអស់ ដែលនេះហើយជាមូលហេតុធ្វើឲ្យមុខមុនកាន់តែធ្ងន់។

(រូបតំណាង)

អ្វីដែលអ្នកត្រូវការបំផុតដើម្បីដោះស្រាយបញ្ហាមុន គឺការប្រើប្រាស់ផលិតផលត្រឹមត្រូវ មានប្រសិទ្ធិភាពខ្ពស់អាចព្យាបាលមុន ហើយកម្ចាត់ដល់​ឬសគល់ដែលធ្វើឲ្យឡើងមុនទៀត ដូចជាប្រើហ្វូមលាងមុខ Pond's Acne Clear ជាជម្រើសល្អបំផុត។

មិនបាច់ស្មុគស្មាញច្រើនទេ ប្រើហ្វូមលាងមុខនេះតែមួយទៅ បានផលទាំងពីរតែម្តង ព្រោះក្រៅពីវាអាច​លាង​សម្អាត​ធូលី​ដី​លើមុខឲ្យស្អាតល្អហើយ វានឹងចូលជ្រៅទៅកម្ចាត់ឬសគល់​មុនតែម្តង។ កាន់តែខ្លាំងនោះ Pond's Acne Clear ត្រូវបានផ្សំ ឡើងពីបច្ចេកវិទ្យាទំនើបបំផុត Thymol T-Essence Lock and Clear អាចទប់ស្កាត់បាក់តេរីដែលមានលើមុខមិនឲ្យលូតលាស់ និងការពារមុនមិនឲ្យកើតឡើងវិញទៀត​ផង​។ ​

(រូបតំណាង)

ក្រៅពីអ័រម៉ូន នៅមានកត្តាជាច្រើនទៀតធ្វើឲ្យឡើងមុនរហូតដល់ចាស់ បើមិនកែរទម្លាប់ទាំងនេះចេញ ដូចជា ៖

១.ចេះតែយកដៃអង្អែលមុខ កេះកន្ទួលលើមុខ ឬ ញិចមុខ

ដៃរបស់អ្នកពោរពេញដោយបាក់តេរី និងភាពកខ្វក់ជាច្រើនដែលអ្នកមើលមិនឃើញ ។ ដូច្នេះបើអ្នកមិនបានសម្អាតដៃឲ្យស្អាតហើយចេះតែអង្អែល កេះ ឬញិចមុននោះ វាងាយនឹងចម្លងមេរោគទៅក្នុងស្បែកមុខណាស់

(រូបតំណាង)

២.លេបថ្នាំគ្រាប់វីតាមីនច្រើនពេក ហួសកម្រិត

វីតាមីន គឺជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់រាងកាយ ប៉ុន្តែប្រសិនបើលើសកម្រិត វានឹងជំរុញឲ្យឡើងមុនវិញ។ វីតាមីនដូចជា វិតាមីន B1 B12 និងB6 គួរតែប្រើក្នុងកម្រិតត្រឹមត្រូវ ឬអ្នកអាចសម្គាល់ដោយខ្លួនឯង បើសិនជាកំពុងប្រើហើយមានឡើងមុនប្លែក គួរផ្អាកប្រើភ្លាម។

៣.ញុំាអាហារសម្បូរខ្លាញ់ច្រើនពេក

ការញុំាអាហារសម្បូរខ្លាញ់ដែលចម្អិនដោយប្រើវិធីបំពង ឬចៀនធ្វើឲ្យកម្ដៅក្នុងខ្លួនកើនឡើង និងបង្កើនការបញ្ចេញជាតិខ្លាញ់នៅលើស្បែក។

៤.គ្មានអនាម័យ

មិនថា ទូរសព្ទ ភួយ ឬខ្នើយនោះទេ បើអ្នកប្រើវាយូរ មិនបានសម្អាតឲ្យទៀងទាត់ វានឹងកកើតជាបាក់តេរី ហើយងាយឆ្លងមកស្បែកមុខធ្វើឲ្យឡើងមុន ព្រោះអ្នកតែងតែប្រើយ៉ាងជិតស្និតនៅជាប់ស្បែករយៈពេលយូរ។

៥.តានតឹងអារម្មណ៍ខ្លាំង ខ្វះដំណេក

អ័រម៉ូដចិញ្ចឹមដែលមានតួនាទី ជួសជុល និងបង្កើតកោសិកាថ្មី ឬក្នុងខ្លួនអ្នកផលិតច្រើនបំផុតក្នុងអំឡុងពេលអ្នកគេលក់ស្កប់ស្កល់។ ដូច្នេះប្រសិនបើអ្នកចេះតែទម្លាប់ខ្លួនឲ្យតានតឹងអារម្មណ៍ មិនសប្បាយចិត្ត ដល់ដេកមិនលក់នោះ មុខអ្នកនឹងប្រែជាស្លក់ ស្លេកស្លាំង ហើយឡើងមុនយ៉ាងធ្ងន់ធ្ងរតែម្ដង៕

អត្ថបទ៖ ដេត លីដា