​ប្រុស​ៗ​ស្អប់​ណាស់ ស្រី​ៗ​ណា​​ធ្វើ​រឿង​ទាំង​អស់​នេះ​នៅ​ក្លឹប​ហាត់​ប្រាណ​

  • 2018-04-11 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្លឹប​ហាត់​ប្រាណ​ជា​​កន្លែង​មួយ​ សម្រាប់​អ្នក​ដែល​ចង់​បាន​រាង​ស្អាត​និង​សុខភាព​ល្អ។ ដូច្នោះ​ហើយ​រាល់​ពេល​ដែល​​អ្នក​​ទៅ​ ហាត់​ប្រាណ​ម្តងៗ អ្នក​គួរ​តែ​ប្រយ័ត្ន​​នូវ​ទង្វើ​របស់​​ខ្លួន ដើម្បី​កុំ​ឲ្យ​អ្នក​​ដទៃ​​គេ​មើល​​មក​​មិន​សម ហើយ​រិះគន់​និយាយ​ដើម​​អ្នក។

១. ស្លៀក​ពាក់​មិន​សមរម្យ

អ្នក​អាច​គិត​ថា​ការ​ស្លៀក​ពាក់ សិច​ស៊ី​​ ដូច​ជា​បញ្ចេញ​ដើម​ទ្រូង ពាក់​អាវ​តែ​មួយ​កំណាត់​ខ្លួន ឬ​ពាក់​រឹបៗ​​ខ្លាំង អាច​មាន​ភាព​ទាក់​ទាញ និង​ធ្វើ​ឲ្យ​គេ​​ស្ញប់​ស្ញែង​ច្រណែន​ នឹង​​រូប​រាង​ដ៏​ស្រឡូន​របស់​អ្នក។ ផ្ទុយ​ទៅ​វិញ​ធ្វើ​បែប​នេះ​ មិន​ត្រឹម​តែ​មើល​ទៅ​មិន​សម​ភ្នែក​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​គេ​ជ្រេញ​អ្នក​ទៀត។​

២. តុប​តែង​មុខ​ខ្លាំង​ពេក

នរណា​ក៏​ចង់​ស្អាត​ដែរ ប៉ុន្តែ​​ឲ្យ​ត្រូវ​តាម​កាល​តាម​វេលា។ បើ​គ្រាន់​តែ​ទៅ​ហាត់​ប្រាណ ផាត់​មុខ​​ដូច​ទៅ​ញុំាំ​​ការ​នោះ ពេល​​បែក​ញើស​ហូរ​រឡិករឡាក់ វា​មិន​ល្អ​នោះ​ទេ។

៣. និយាយ​ដើម​គេ

​ស្រី​ៗ​មួយ​ចំនួន​បបួល​គ្នា​ទៅ​​ក្លឹប​ហាត់​ប្រាណ លក្ខណ:ខ្នាត​ធំ​តែ​ម្តង ប៉ុន្តែ​បើ​គិត​​ពី​ពេល​ហាត់​ប្រាណ​វិញ​គឺ​នៅ​តិច​ជាង​ពេល​និយាយ​ដើម​គេ​ទេ ព្រោះ​បាន​ជុំ​ជើង​គ្នា​​អង្គុយ​​លើ​ម៉ាស៊ីន​​លែង​​ចង់​ក្រោក​ហើយ​ ឯ​អ្នក​ផ្សេង​គេ​ចាំ​ចូល​ហាត់​ឡើង​ស្កក។​

៤. ទៅ​រក​ស្នេហ៍

អ្នក​ខ្លះ​​ទៅ​ដោយ​សារ កន្លែង​នោះ​មាន​បុរស​សង្ហាៗ​ច្រើន ឬ​​មាន​Crush ​នៅ​ទី​នោះ។ ពេល​ទៅ​មិន​សូវ​ជា​ផ្ដោត​លើ ការ​ហាត់​ប្រាណ​ប៉ុន្មាន​ទេ ចេះ​តែ​សម្លឹង​នេះ​សម្លឹង​នោះ ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ពេល​វេលា​ខ្លួន​ឯង និង​រំខាន​អារម្មណ៍​អ្នក​ដទៃ​ទៀត។

៥. ប្រើ​ម៉ាស៊ីន​​ហាត់​ប្រាណ​យូរៗ​ពេក

អ្នក​មិន​គួរ ប្រើ​ពេល​យូរ​ពេក នៅ​លើ​ម៉ាស៊ីន​រត់ ឬ​ក៏​ម៉ាស៊ីន​ធាក់​កង់​នោះ​ទេ ព្រោះ​អ្នក​ផ្សេង​ក៏​គេ​ត្រូវ​ការ​ប្រើ​​ដូច​គ្នា​ដែរ។ ម្យ៉ាង​វិញ​ទៀត​ប្រើ​​ម៉ាស៊ីន​ តែ​មួយ​មុខ ក៏​មិន​សូវ​បាន​ផល​ដែរ​ អ្នក​គួរ​តែ​ចេះ​ផ្លាស់​ប្ដូរ​​ឧបករណ៍ ដូច​ជា​លើក​ការ​សាច់​ដុំ​​​​ ជា​ដើម។

៦. ​ទៅ​​​ថតរូប​ហួសហេតុ​​​

​មួយ​ប៉ុស្តិ៍ ពីរ​បុស្តិ៍អី ​មិន​សូវ​ជា​បញ្ហា​ប៉ុន្មាន​​ទេ​ ប៉ុន្តែ​​អ្នក​​ខ្លះ​វិញ​ ទៅ​ថត​រូប​ កាច់​រាង​មុខ​កញ្ចក់​ខ្លាំង​ពេក ទុក​បង្ហោះ​បង្អួត​គេ ថា​ខ្លួន​ឯង​ស្រលាញ់​ខ្វាយ​ខ្វល់​ពី​​​​សុខភាព​ តែ​តាម​​ការ​ពិត កាន់​ទូរស័ព្ទ​​ច្រើន​​ជាង​​ហាត់​ប្រាណ។ ប្រុសៗ​ឃើញ​បែប​នេះ ​គេ​ច្បាស់​ជា​ទើស​អ្នក​​ស្លាប់​ហើយ។

ចុចអានបន្ត៖

-គ្រាន់​តែ​​ផឹក​​ទឹកសោះ អាច​ជា​ជំងឺបាន​ដល់​ទៅ​ ១០​ មុខឯណោះ

-វិធី​សម្រក​ទម្ងន់​ទាំង ៨ ដែល​អាក្រក់​បំផុត​​ចំពោះ​សុខភាព

-ស្រក​ខ្លាញ់​ក្នុង​ខ្លួន ១០ គីឡូ ដោយ​គ្មាន​ការ​ញ៉ាំ​ថ្នាំ ឬ​វះ​កាត់​អ្វី​ទាំងអស់

ប្រភព៖ cutandjacked ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម