បើមានចំណុចនេះ គេអត់បានស្រឡាញ់អ្នកទេ គេគ្រាន់ប្រើប្រាស់អ្នកប៉ុណ្ណោះ
- 2018-04-11 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានចំណុចនេះ គេអត់បានស្រឡាញ់អ្នកទេ គេគ្រាន់ប្រើប្រាស់អ្នកប៉ុណ្ណោះ
កុំរំពឹងខ្ពស់ពេកលើស្នេហាដែលអ្នកមានព្រោះគេអាចនឹងមិនពិតប្រាកដជាមួយអ្នក។ អ្នកខ្លះចូលមកក្នុងជីវិតយើងគ្រាន់តែជាការលេងសើចកំដរអារម្មណ៍របស់គេតែប៉ុណ្ណោះ ។ បើមានចំណុចខាងក្រោមនេះច្រើន អាចបញ្ជាក់ថាគេទុកអ្នកគ្រាន់ជារបស់ដែលគេប្រើប្រាស់ប៉ុណ្ណោះ ៖
១. អ្នកសំខាន់តែពេលគេត្រូវការ
ពេលគេពិបាកចិត្ត អផ្សុកគេតែងមករកអ្នកហើយ តែបើគ្មានរឿងអីវិញប្រហែលជាមិនទំនេរមករកអ្នកប៉ុន្មានទេ។ ម្យ៉ាងទៀតគេអាចមករកអ្នកពេលគេត្រូវការអីឲ្យអ្នកជួយ ឬពេលដែលអ្នកមានសារៈសំខាន់សម្រាប់គេតែប៉ុណ្ណោះ។
**២. មិនដែលណែនាំអ្នកឲ្យអ្នកណាស្កាល់**
ទំនាក់ទំនាក់អ្នកទាំងពីរគឺបិទជិត គេមិនដែលឲ្យគ្រួសារ បងប្អូន ឬមិត្តភ័ក្ដិជិតស្និទ្ធគេដឹងឡើយ។ គេតែងតែលាក់បាំង គេចមុខគេចក្រោយនៅពេលដែលមានអ្នក នេះអាចនិយាយថាគេមិនដែលមានបំណងគិតពីអនាគតជាមួយអ្នកទេ គ្រាន់តែប្រើប្រាស់អ្នកបន្ទាប់មកក៏លែងទៅវិញ។
៣. មិនដែលនិយាយពីរឿងអនាគតជាមួយគ្នា
កុំថាឡើយគម្រោងបង្កើតគ្រួសារជាមួយអ្នក សូម្បីដែលនិយាយក៏គេមិនដែលនិយាយផង ឬពេលខ្លះទៀតឲ្យតែនិយាយដល់រឿងហ្នឹងគេបង្វែរប្រធានបទ ឬមិននិយាយតែម្ដង។ និយាយទៅអ្នកមិនមែនជាមនុស្សដែលគេនឹកដល់ថ្ងៃរៀបការឡើយ។
៤. គេមិនដែលណាត់ជួបអ្នកមុន ឬឲ្យអំណោយអីពិសេសៗឡើយ
មនុស្សស្រឡាញ់គ្នាហើយអ្នកណាណាត់អ្នកណាមុនក៏បានដែរ ប៉ុន្តែបើចេះតែអ្នកជាអ្នកចាប់ផ្ដើមគ្រប់ពេលនោះវាពិតជាតែម្ខាងពេកហើយ។ ម្យ៉ាងទៀតគេមិនដែលនឹកនាឲ្យអំណោយអីដល់អ្នកឡើយ បើមនុស្សស្រឡាញ់គ្នាមែន ការយកចិត្តទុកដាក់ ការខ្វល់ខ្វាយ ការបារម្ភនឹងកើតឡើងដោយមិនបាច់ទាមទារ។
៥. គេខ្វល់តែអារម្មណ៍គេ
ភាពរីករាយរបស់គេគឺជារឿងសំខាន់បំផុត ទោះបីអ្នកមិនសប្បាយចិត្តក៏ដោយ។ គេមិនសូវជាខ្វល់ពីអ្នកប៉ុន្មានឡើយ ពេលមានរឿងម្ដងៗ គេទុកអ្នកចោលដោយមិនរវល់ ឬព្យាយាមផ្សះផ្សាគ្នានោះទេ គឺទុករហូតដល់អ្នកទៅរកគេមុន ឬពេលគេអស់អ្នកនៅជាមួយទើបគេមករកអ្នកវិញ។
៦. មិិនចង់ឲ្យអ្នកដឹងពីគេ
គេចង់បានពេលផ្ទាល់ខ្លួនច្រើន ហើយមិនចង់ឲ្យអ្នករញ៉េរញ៉ៃ ឬសួរច្រើននោះទេ។ ទៅណាមកណាក៏គេមិនដែលប្រាប់អ្នក ហើយគេតែមានពេលសម្រាប់អ្នកផ្សេង ប៉ុន្តែសម្រាប់អ្នកវិញគឺគេគ្មានឡើយ។
បើកំពុងមានមនុស្សបែបនេះនៅនឹងទ្រូង គួរតែព្យាយាមដកខ្លួនទៅ ព្រោះវាជាសញ្ញានៃការលេងសើចរបស់គេប៉ុណ្ណោះ៕
ចុចអាន៖បុរសដែលមានភ្នែកមុតតែងចាប់អារម្មណ៍លើមនុស្សស្រី ៥ប្រភេទនេះ