ខែ​ក្ដៅ​ អ្នក​មាន​ភ្លៅ​ធំ​លែង​ខ្វល់​រឿង​ស្លៀក​ខោខ្លី បើ​ជ្រើស​យក​ម៉ូដ​ទាំង​នេះ

  • 2018-04-06 02:57:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​ក្ដៅ​គឺ​ភាព​ភ័យ​ខ្លាច​របស់​រាល់​មនុស្ស​ស្រី​ដែល​មាន​ជើង​ធំ ព្រោះ​បើ​សិន​ជា​ស្លៀក​ខោ​ខ្លី​ទៅ នឹង​ត្រូវ​បង្ហាញ​ចំណុច​មិន​សូវ​ស្អាត​របស់​ខ្លួន​ចេញ។ យ៉ាងណាក្ដី បើ​ស្លៀក​ម៉ូដ​ខោ​ទាំង​នេះ ជើង​ធំ​របស់​អ្នក​នឹង​ត្រូវ​បាន​កែ​សម្រួល។

សម្រាប់​មិត្ត​ៗ​នារី​ដែល​មាន​ជើង និង​ភ្លៅ​ធំ​តែង​មាន​ភាព​ក្រែង​រអែង​ក្នុង​ការ​ស្លៀក​ខោ​ខ្លី​ត្បិត​វា​អាច​បង្ហាញ​ចំណុច​មិន​ស្អាត​របស់​ពួក​គេ​ចេញ។ យ៉ាងណាក៏ដោយ ការ​ស្លៀក​ខោ​ខ្លី​ក្នុង​ខែ​ក្ដៅ​ជា​រឿង​ជៀស​មិន​ផុត​ឡើយ។ ម៉ូដ​ខោ​ខ្លី​ដែល​ជួយ​ឲ្យ​ជើង​មើល​ទៅ​តូច​ជាង​មុន​ដូច​ជា ខោ​ទំហំ​រាង​រលុង និង មាន​ប្រវែង​សម​ល្មម។

សម្រាប់​អ្នក​ដែល​មាន​ជើង​ដូច​រៀបរាប់​ខាង​លើ ចំណុច​ដែល​អ្នក​ត្រូវ​ចងចាំ​ពេល​ជ្រើស​ខោ​ខ្លី​នោះ​គឺ ទី​១ ហាម​យក​ខោ​រឹប​ពេក និង​ខ្លី​ខ្លាំង​ពេក​ដែល​រឹត​តែ​ញ៉ាំង​ឲ្យ​ឃើញ​ជើង​ធំ​លើស​ដើម។ បើ​មិន​ទាន់​ច្បាស់​គួរ​ជ្រើស​ខោ​ម៉ូដ​ណា អាច​មើល​ខោ​ខាង​ក្រោម​បាន៕

ប្រភព៖ Eva ប្រែសម្រួល៖ Caramel