ទាំង​ស្ត្រី​នៅ​លីវ ​ឬ​មាន​គ្រួសារ ​ត្រូវ​យល់​ដឹង​ទម្លាប់​មុន​ចូល​គេង​ទាំង​នេះ

  • 2018-04-03 09:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​ទៅ​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ​ការ​គេង​គ្រប់គ្រាន់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បន្ទាប់​ពី​របប​អាហារ ​ដែល​ចូលរួម​ពង្រឹង​សុខភាព​ឲ្យ​កាន់​តែ​រឹងមាំ ​។ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន ​អាច​ចាត់​ចូល​ជា​ឥរិយាបថ​រំខាន​ដល់​ការ​គេង ​ជា​ពិសេស​វា​ជា​អ្វី​ដែល​ស្ត្រី​នៅ​លីវ ​និង​ស្ត្រី​មាន​គ្រួសារ​រួច​ត្រូវ​តែ​ដឹង។

១. ពាក់​អាវ​ទ្រនាប់​ពេល​គេង៖ ទម្លាប់​ពាក់​អាវ​ទ្រនាប់​ពេល​គេង​យប់ ​មិន​មែន​ជា​រឿង​ល្អ​ចំពោះ​សុខភាព​ឡើយ ​ព្រោះ​វា​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ក្នុង​ខ្លួន​ដើរ​មិន​ស្រួល។ ម្យ៉ាង​ទៀត ​ក្រៅ​ពី​ពិបាក​ដក​ដង្ហើម​ហើយ ​វា​ថែម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គីស​ក្នុង​សុដន់​ទៀត​ផង ​ហើយ​សូម​អ្នក​កុំ​បារម្ភ​ ការ​គេង​មិន​ពាក់​អាវ​ទ្រនាប់​មិន​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ដើមទ្រូង​អ្នក​ឡើយ។

រូបតំណាង

**២. ស្លៀក​ខោ​ទ្រនាប់​ពេល​គេង៖** កន្លែង​សម្ងាត់​របស់​អ្នក​ត្រូវ​បាន​បិទបាំង​ពេញ​មួយ​ថ្ងៃ ​ដូច្នេះ​វា​ត្រូវ​ការ​ពេល​សម្រាក​ដូច​រាងកាយ​កន្លែង​ដទៃ​ដែរ។ ប៉ុន្តែ​ត្រូវ​សម្អាត​ឲ្យ​បាន​ស្អាត​មុន​ចូល​គេង ​ពុំ​នោះ​វា​នឹង​កើត​ទៅ​ជា​បញ្ហា ​រោល ​រមាស់។

៣. មិន​សម្អាត​ផ្ទៃ​មុខ៖ ជាតិ​កខ្វក់​ទាំង​ឡាយ​នៅ​លើ​ផ្ទៃ​មុខ ​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ឆាប់​ជ្រួញ ​ដូច្នេះ​មុន​ពេល​ចូល​គេង ​ត្រូវ​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ជានិច្ច ​ទោះ​ជា​អ្នក​មាន Make Up ​ឬ​គ្នា​ក៏​ដោយ។

រូបតំណាង

៤. ពាក់​គ្រឿង​អលង្ការ​ពេល​គេង៖ ប្រសិន​អ្នក​ដែល​មាន​គ្រួសារ ​អាច​នឹង​រំខាន​ដល់​ដៃ​គូ​ដោយសារ​គ្រឿង​អលង្ការ​ទាំង​នោះ។ ជួនកាល​គ្រឿង​អលង្ការ​ទាំង​នោះ​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ប្រតិកម្ម​ផង​ដែរ៕

ចុចអាន៖៣​យ៉ាង​សំខាន់ ស្រី​ៗ​ត្រូវ​ធ្វើ​ ​បើ​ជ្រុល​​មាន​អីៗ​ដោយ​មិន​បាន​ការពារ​

ប្រភព៖ bestie ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម