ស្វែង​យល់​អត្តចរិត​ខ្លួន​ឯង​ដោយ​ជ្រើស​រើស​​ស្លឹក​ឈើ​មួយ​ដែល​អ្នក​ចូលចិត្ត

  • 2018-04-01 02:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​ចំណង់​ចំណូល​ចិត្ត​រៀង​ខ្លួន។ ចិត្ត​វិទូ​ជឿជាក់​ថា ក្រោម​ការ​ជ្រើស​រើស​ស្លឹក​មួយ​ក្នុង​ចំណោម​ស្លឹក​ទាំង​៥​ខាង​ក្រោម អាច​ទាយ​ដឹង​ពី​អត្តចរិត​របស់​អ្នក​បាន។ សូម​ជ្រើស​យក​ស្លឹក​មួយ​ក្នុង​ចំណោម​ស្លឹក​ទាំង​៥ ហើយ​មើល​ពី​អត្តចរិត​របស់​អ្នក​ខាង​ក្រោម។

ស្លឹក​ទី​១៖

អ្នក​ជា​មនុស្ស​ក្លាហាន និង​មិន​ក្រែង​នឹង​បង្ហាញ​នូវ​ចរិត​ពិត​របស់​ខ្លួន​ចេញ​ក្រៅ​ឲ្យ​អ្នក​ដទៃ​បាន​ដឹង។ អ្នក​មិន​ខ្វល់​ពី​មតិ​វាយ​តម្លៃ​របស់​អ្នក​ដទៃ តែ​ផ្ដោត​លើ​តែ​រឿង​ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​សេចក្ដី​សុខ។ អ្នក​ហ៊ាន​ប្រឈម​នឹង​ការ​ប្រជែង។ គ្មាន​ទេ​រឿង​ដែល​អ្នក​កែប្រែ​ខ្លួន​ឯង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត​នោះ​ទេ។ អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​រស់​នៅ​ដើម្បី​ខ្លួន​ឯង ហើយ​ខ្លួន​ឯង​គឺ​សំខាន់​ជាង​គេ។

ស្លឹក​ទី​២៖

អ្នក​ជា​មនុស្ស​ឯករាជ្យ និង​ជាក់​ស្ដែង។ អ្នក​រស់​នៅ​ដោយ​មាន​គោលដៅ​ច្បាស់​លាស់ ហើយ​ដឹង​ថា​ខ្លួន​ត្រូវ​ធ្វើ​អ្វី​ដើម្បី​​យក​​វា​បាន។ អ្នក​ដឹង​ច្បាស់​ថា អ្នក​កំពុង​ឈរ​ត្រង់​ណា​នៅ​ក្នុង​សង្គម សមត្ថភាព​ខ្លួន​នៅ​ត្រឹម​ណា។ អ្នក​ហ៊ាន​លះបង់​ដើម្បី​មនុស្ស​សំខាន់​នៅ​ក្នុង​ជីវិត​របស់​ខ្លួន។ អ្នក​មិន​ធ្វើ​អ្វី​ដែល​មនុស្ស​ភាគ​ច្រើន​ធ្វើ តែ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ច្រើន​ជាង។

ស្លឹក​ទី​៣​៖

អ្នក​ជា​មនុស្ស​ឆ្លាត និង​ចេះ​បត់បែន​តាម​កាលៈទេសៈ។ អ្នក​អាច​ដោះ​ស្រាយ​បញ្ហា​បានយ៉ាង​លឿន និង​ងាយ​ស្រួល។ អ្នក​ក៏​ជា​មនុស្ស​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ និង​ពូកែ​សង្កេត។ អ្នក​តែង​ប្រែ​ការគិត​របស់​ខ្លួន​ទៅ​ក្លាយ​ជា​ការ​ពិត។ ដោយ​សារ​ដូច​នេះ អ្នក​ដទៃ​តែង​ទៅ​រក​អ្នក​ពេល​ត្រូវ​ដំបូន្មាន។

ស្លឹក​ទី​៤៖

អ្នក​ជា​មនុស្ស​ធម្មតា និង​មាន​ចិត្ត​ស្ងប់។ អ្នក​មិន​ដែល​ខឹង​ច្រឡោត​ដោយ​គ្មាន​ហេតុផល ឬ​តាម​តែ​ចិត្ត​នោះ​ទេ។ អ្នក​មាន​ការ​គិត​វិជ្ជមាន ដែល​ធ្វើ​ឲ្យ​អ្នក​តែង​រីករាយ​ជា​និច្ច។ បើ​ជួប​ភាព​លំបាក អ្នក​តែង​​ដោះ​ស្រាយ​វា​បន្តិច​ម្ដង​ៗ ដោយ​ស្ងប់ស្ងាត់ ហើយ​បញ្ហា​ក៏​ត្រូវ​បញ្ចប់។ រឿង​នេះ​ធ្វើ​ឲ្យ​អ្នក​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ច្បាស់​លាស់។

ស្លឹក​ទី​៥៖

អ្នក​ជា​មនុស្ស​ពូកែ​ឆ្ងល់ និង​ចង់​ចេះ​ដឹង​ច្រើន។ អ្នក​ចូលចិត្ត​សាក​អ្វី​ដែល​ថ្មី​ៗ ហើយ​ស្អប់​ភាព​ច្រំដែល។ អ្នក​តែង​ចង់​ប្រជែង​នឹង​ខ្លួន​ឯង​ជា​និច្ច។ អ្នក​មាន​ភាព​ស្រមើស្រមៃ និង​ច្នៃ​ប្រឌិត​ខ្ពស់​បំផុត។ អ្នក​មិន​ចូលចិត្ត អ្វី​ដែល​ចង​ខ្លួន ឬ​គាប​សង្កត់​ឡើយ ហើយ​ចូលចិត្ត​ធ្វើ​អ្វី​ដែល​ខ្លួន​ចូលចិត្ត។ អ្នក​ស្អប់​ការ​លាក់​អារម្មណ៍​ពិត​ខ្លួន​ឯង៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម