កុំ​អង្គុយ​តែ​ធ្វើ​មុខ​ស្អុយ​ អាន​សម្រង់​សម្ដី​ទាំង​នេះ អាច​ធ្វើឲ្យ​អ្នក​សើច​វិញ​បាន​ភ្លាម

  • 2018-03-31 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​កើត​ទុក្ខ កុំ​អង្គុយ​តែ​ធ្វើ​មុខ​ស្អុយ​អី ត្រូវ​ខិតខំ​រក​អ្វី​ដែល​ជួយ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ៗ​វិញ។ បើ​មិន​មាន​ទេ ចូរ​អាន​សម្រង់​សម្ដី​ទាំង ១២ ដែល កញ្ញា បង្ហាញ​ខាងក្រោម​នេះ អាច​ជួយ​ឲ្យ​អ្នក​ញញឹមប៉ប្រឹម​វិញ​បាន៖

.ប្រសិនបើ​គ្រាន់តែ​សុភមង្គល​របស់​អ្នក​ក៏​អាស្រ័យ​ទៅ​លើ​អ្នក​ផ្សេង​ទៀត នោះ​បញ្ហា​គឺ​ឋិត​នៅ​លើ​អ្នក​ខ្លួនឯង​ទៅ​វិញ​ទេ។

.ចង់​សើច​សប្បាយ​ក្អាកក្អាយ មិនមែន​ជា​រឿង​ពិបាក និង​គិត​ច្រើន​ទេ ធ្វើ​អ្វី​ដែល​ជា​គំនិត​របស់​អ្នក​ទៅ វា​នឹង​ជួយ​ឲ្យ​អ្នក​ស្រស់ស្រាយ​វិញ​ភ្លាម។

.អ្នក​ហាក់​ភ្លេច​ថា សុភមង្គល​មិនមែន​មក​ពី​ការ​ទទួល​អ្វី​ដែល​អ្នក​មិន​មាន​នោះ​ទេ ប៉ុន្តែ​ជា​ការ​ទទួល​ស្គាល់ និង​ការ​ដឹង​គុណ​ចំពោះ​អ្វី​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ។

.អ្នក​ខ្លះ​អាច​រក​សុភមង្គល​បាន​គ្រប់​ទី​កន្លែង។ នោះ​មិនមែន​មកពី​គេ​ពូកែ​ទេ តែ​ព្រោះ​គេ​ចង់​បាន​ភាព​រីករាយ ជាជាង​ទុក្ខ​ជាប់​ខ្លួន។

.សួរ​ខ្លួនឯង​ថា​អ្នក ​ពិតជា​ចង់​រស់នៅ​ក្នុង​ភាព​អស្ចារ្យ ដើម្បី​ឲ្យ​គេ​សរសើរ ឬ​ចង់​រស់នៅ​ក្នុង​ជីវភាព​សាមញ្ញ តែ​ពេញ​ដោយ​ក្ដី​សុខ។

.យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ឆាក​ជីវិត​មនុស្ស​ម្នាក់​ៗ តែងតែ​មាន​រឿង​អស្ចារ្យ​កើត​ឡើង។

.មនុស្ស​គ្រប់​គ្នា​ចង់​បាន​សេចក្ដី​សុខ​ណាស់ តែ​មិន​ព្រម​ទៅ​រក​ឡើយ បែរជា​ចាំ​ឲ្យ​ក្ដី​សុខ​មក​រក​វិញ វា​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ។

.បើ​អ្នក​មិន​ចង់​សប្បាយ​ហ៊ឺហា បង្អួត​នរណា គួរ​ណាស់​តែ​ចេះ​រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អ​ទៅ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។

.ចូរ​រស់នៅ​ដោយ​សប្បាយ​ចិត្ត និង​ស្កប់ស្កល់​នូវ​អ្វី​ដែល​ខ្លួន​មាន៕

Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ចុចអាន៖

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម